2021-07-17 10:55
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កុំច្រណែននៅពេលដែលឃើញគេមានគ្រប់យ៉ាង ហើយងាយស្រួលជាងយើង។ ជីវិតមនុស្សវាមិនមានអ្វីដូចគ្នាឡើយ ដោយសារតែដើមទុនក្នុងការសាងវាខុសគ្នាស្រឡះ។ ដឹងថាច្រើននាក់ធ្លាប់បាក់ទឹកចិត្តដោយសារតែឃើញពីភាពងាយស្រួលនៃអ្នកដទៃ ប៉ុន្តែគេមិនបានគិតនោះទេ ថាអាភាពលំបាកដែលកំពុងជួបនេះវាគឺជាដើមទុនដ៏សំខាន់ដែលអាចជួយឱ្យខ្លួនយើងរឹងមាំ និងចេះអត់ធន់ ពុះពាររាល់ឧបសគ្គទាំងឡាយ ហើយឱ្យយើងដឹងពីតម្លៃនៃជីវិតច្រើនជាងអ្នកដែលគេមានគ្រប់យ៉ាងតាំងពីដើម។
នៅពេលដែលដើមយើងតិច ក៏គ្មានអ្វីក្រៅអំពីការអត់ធន់ ហើយព្យាយាមសាងក្តីស្រមៃឱ្យក្លាយជាការពិតនោះទេ។ កុំខ្វល់ថាអ្នកដទៃនឹងទៅដល់ខ្ពស់ជាងយើងកប់ពពកអី ព្រោះជីវិតមនុស្សវាមិនអាចទៅណារួចផុតពីដីនេះបានឡើយ។ សន្សឹមៗចុះ សន្សឹមធ្វើវាមួយៗ ឱ្យបានល្អ កុំបាច់ប្រញាប់អី គ្មានភាពជោគជ័យណាដែលបានមកពីការធ្វេសប្រហែស និងភាពឥតមានសណ្តាប់ធ្នាប់នៃការទទួលខុសត្រូវរបស់យើងទេ។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo?fbid=194668752525287&set=a.105573171434846