2021-07-17 10:53
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
តើយើងធ្លាប់គិតថា ជីវិតមួយនេះមានតែក្តីទុក្ខដែរឬទេ? វាប្រហែលជាមានមនុស្សច្រើននាក់ ដែលនិយាយថាកើតមកដល់ចំណាស់នេះហើយមិនទាន់បានស្គាល់ក្តីសុខនោះទេ វាជួបតែសេចក្តីទុក្ខមិនចេះចប់មិនចេះហើយ ។ ហេតុអ្វីយើងមិនក្រឡេកទៅមើលនាឡិកាដែល "ងាប់" នោះ? វានៅអាចប្រាប់ពីពេលវេលាបានត្រូវពីរដងក្នុងមួយថ្ងៃ ។ វាមិនមានរឿងអ្វី ដែលអាក្រក់ទាំងអស់នោះទេ ការសម្លឹងមើលពិភពលោកត្រង់ចំណុចដែលល្អ វាចាំបាច់ណាស់នៅក្នុងការដំណើរជីវិតឲ្យមានក្តីសុខ ។ ព្រោះមនុស្សដែលមានក្តីសុខ មិនមែនជាមនុស្សដែលតែងតែជួបហេតុការណ៍ ឬអ្វីផ្សេងល្អៗនៅជុំវិញខ្លួនរហូតនោះទេ ។ ប៉ុន្តែជាមនុស្សដែលមាន "ឧត្តមគតិ" នៅពេលដែលកំពុងស្ថិតនៅក្នុងស្ថានភាពអាក្រក់ទៅវិញ ។ ដោយហេតុផលថាគេមានឧត្តមគតិក្នុងការគិត និងដោះស្រាយរាល់បញ្ហាអាក្រក់ទាំងនោះឱ្យចេញពីជីវិត ដោយការអត់ទ្រាំ ហើយមិនត្អូញត្អែអ្វីឡើយ ។ អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo?fbid=195145652477597&set=a.105573171434846