ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
4. ភ្នំគូលែនឋានបរមសុខ
ថ្ងៃនេះថ្ងៃវិសមកាលគ្រួសារលោកទេពកោសល្យ បានបបួលទីឃាវុធទៅលេងខេត្តសៀមរាប ក្នុងនោះក៏មានវត្តមានលោកសុខ វិជ្ជា ជាអ្នកបើកឡាននិងនាងប្រភា ជាភរិយានាង ឆដាវណ្ណ ជាកូនស្រីវង្សសារិទ្ធ និងវេគីជាអ្នកជិតខាង។ អ្នកទាំងអស់គ្នាបានទស្សនា បារាយណ៍និងប្រាសាទនានាយ៉ាងរីករាយ ទីឃាវុធបាននាំចន្ទមណីទៅកន្លែង សក្ការៈបូជាដែល មានព្រះ។ គេទាំងពីរនាក់បានបួងសួង សូមឱ្យបុណ្យបារមីជួយជ្រោមជ្រែង នូវចំណងស្នេហាពួកគេ ទាំងពីរនាក់ឲ្យរឹងមាំ គេចផុតពីគ្រោះកាចការបំបែកបំបាក់ទាំងឡាយ។ ពេលត្រឡប់មកវិញទីឃាវុធខិតខំរៀនសូត្រណាស់ ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទី 1 ពេលប្រលងជាប់ដូច សេចក្តីប្រាថ្នារួម ក៏នាំដំណឹងល្អនេះមកប្រាប់គូស្នេហ៍ លុះមកដល់ផ្ទះរូបទេពកោសល្យ បែរជាឃើញគ្រួសារមានទុក្ខក្រៀមក្រំវិញ។ លោកទេពកោសល្យបានប្រាប់ទីឃាវុធថា លោកជាអតីតមន្ត្រី ស័ក្តិបី ក្នុងកងទ័ពថៃហើយបានរត់គេចខ្លួន ក្រោយរដ្ឋប្រហារដោយលោកមានឈ្មោះថា ជាជនក្បត់ជាតិឥឡូវនេះបានមិត្តភក្កិជួយតវ៉ា ហើយត្រូវតុលាការថាគ្មានទោសទើបគាត់ត្រឡប់មកស្រុកថៃវិញ ដោយសារម្ដាយចន្ទមណីឈឺធ្ងន់ ហើយពួកគេធ្វើដំណើរទៅថ្ងៃស្អែក។
គំនិតសំខាន់ៗ ក្នុងវគ្គ
_ បង្ហាញពីភាពសម្បូរបែបនៃមរតកវប្បធម៌ ដ៏អស្ចារ្យដែលមានប្រសាទបុរាណ ជាទីទាក់ទាញទេសចរណ៍។
_ បង្ហាញពីការព្យាយាមរៀនសូត្ររបស់ទីឃាវុធរហូតបានជាប់សញ្ញាបត្រ ដូចក្តីប្រាថ្ន ា
_ បង្ហាញពីការព្រាត់ប្រាស់ស្នេហ៍ រវាងទីឃាវុធនិងនាងចន្ទមណី។
♡______________♡
☜☆☞