Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

•នាងចាត់ទុកស្នេហាជារឿងដែលសំខាន់បំផុត ហើយក្នុងភាពសំខាន់នោះប្រសិនជានាងមានស្នេហាប្រាកដណាស់ថាបើដល់ថ្ងៃមួយដែលបែបបាក់នាងនឹងឈឺចាប់បំផុត។ ភាពឈឺចាប់បង្គប់ដោយគំនុំ ស្អប់ពាក្យថាស្រឡាញ់ អាចនឹងស្អប់មនុស្សប្រុសទាំងអស់ក្នុងលោក ដោយហេតុយល់ថាមនុស្សប្រុសសុទ្ធតែយកការស្រឡាញ់របស់មនុស្សស្រីទៅលេងសើច គ្មានភាពច្បាស់លាស់ អាត្មានិយមតែលើខ្លួនឯង ហើយទុកឱ្យមនុស្សស្រីនៅគ្រាំចិត្ត។

•ការឈឺចាប់ជាមេរៀន រៀនហើយក៏ឈ្វេងយល់ យល់ហើយក៏ស្ទើរតែចាត់ទុកស្នេហាជារឿងដែលឥតបានការបំផុត។ នៅម្នាក់ឯងប្រហែលជាស្រួលជាង មិនបាច់ត្រូវមកខូចចិត្ត មិនបាច់ត្រូវមកគិតថាខ្លួនឯងមិនមានតម្លៃគ្រប់គ្រាន់ ទើបគេចាកចេញទៅ ដោយខ្លួនកំពុងពេញស្រឡាញ់។

•បីចំណុចបន្ទាប់ក្រោយពេលដែលនាងលែងចង់មានស្នេហា។ តែស្រាប់តែគិតឃើញថារាល់ពាក្យដែលស្រឡាញ់វាមិនមែនសុទ្ធតែអាក្រក់ពិសពុលឡើយ។ នាងព្រមបើកបេះដូងឡើងវិញ តែភាពច្រើនមិនមែនសម្រាប់ទទួលយកស្នេហ៍ថ្មីពីមនុស្សប្រុស វាគិតហើយក៏ហួសស្មាននាងសម្រេចយកមនុស្សស្រីដូចគ្នាមកធ្វើជាគួរជីវិត។ ព្រោះយល់ថាមានតែមនុស្សស្រីដូចគ្នាទេដែលដឹងពីទុក្ខធុរៈ និងភាពឈឺចាប់របស់មនុស្សស្រីដូចគ្នា។

•រឹងមាំជាងមុន អាចទទួលយកគ្រប់យ៉ាងបានដែលជួបប្រទះ។ លែងមានភាពភ័យខ្លាច តក់ស្លុតខ្លាំងពេកហើយ ក្រោយពេលភាពឈឺចាប់វាក៏ធ្វើឱ្យមនុស្សស្រីក្លាហាន ក្លាហាននឹងការប្រឈមមុខជាមួយអ្វីគ្រប់យ៉ាងដែលនាងធ្លាប់តែខ្លាចនៅក្នុងជីវិត។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo?fbid=194786999180129&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login