ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
5. តើពពកខ្មៅបាំងមេឃា
យូរៗម្ដងចន្ទមណីបានសរសេរសំបុត្រទៅទីឃាវុធ ព្រមទាំងដំណឹងពីភាពធូរស្បើយនៃសុខភាពម្ដាយរបស់នាង។ ទីឃាវុធតែងស្ដាប់ព័ត៌មានតាមវិទ្យុនៅផ្ទះមិត្តភក្កិពីស្ថានភាពនយោបាយលើពិភពលោក។ ដាច់ខែសីហាកងទ័ពអាល្លឺម៉ង់គ្របសង្កត់ទៅលើប្រូឡូញី ថៃ្ងពីរ កញ្ញាអង់គ្លេសនិងបារាំងប្រកាសសង្គ្រាមជាមួយអាល្លឺម៉ង់ ហើយសង្រ្គាមលោកលើចាំផ្ទះឡើង។ ថ្ងៃ 10 កញ្ញាទីឃាវុធធ្វើដំណើរទៅភ្នំពេញវិញឃើញបារាំងស៊ីវិលត្រូវកេណ្ឌធ្វើទាហាន គេខំ ស្វាត់ស្វែង ដើម្បីរៀនបន្តទីបំផុតបានចូលរៀនថ្នាក់ទស្សនវិជ្ជា ដែលមានសិស្សខ្មែរ 7 នាក់និងយួនមួយនាក់ ថ្នាក់នេះដំណើរមិនយូរក៏ត្រូវបិទទ្វារទីឃាវ ុធជាមួយនឹងមិត្តភក្កិ ត្រូវគេបញ្ជូនទៅរៀននៅវិទ្យាល័យ ប៉េទ្រុស គឺនៅក្រុងព្រៃនគរ តែមិនបានសម្រេចក៏ត្រឡប់មកភ្នំពេញវិញ។ ទីឃាវុធក៏សម្រេចចិត្តចូលធ្វើមន្ត្រីរដ្ឋបាល ទាំងក្រៀមក្រំ។ ចំណែកសំបុត្រដែល ចន្ទមណី ផ្ញើមកកាន់តែរយាលទៅៗ និងខ្លីទៀតផង។
គំនិតសំខាន់ក្នុងវគ្គ
_ បង្ហាញពីទុក្ខព្រួយរបស់ទីឃាវុធគេខំមិនបានរៀនបន្ត
_ បង្ហាញពីការផ្ទុះឡើងសង្រ្គាមលោកលើកទី 2
_ បង្ហាញពីចំណាប់ផ្ដើមជាមនុស្សការងាររដ្ឋបាលរបស់ទីឃាវុធ។
សូរិយា(3 years ago) ល្អណាស់