គុណសម្បត្តិមាន៖
ក. ផ្នែកនយោបាយៈ
ក្រោយពេលកម្ពុជាចូលជាសមាជិកអាស៊ានកម្ពុជាទទួលបាន៖
- កម្ពុជាលែងព្រួយបារម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្តិសុខនិងលែងនៅឯកោទៀត
- កម្ពុជាមានសន្តិភាពសេរីភាព ក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមានអាស៊ាន បញ្ហាព្រំដែននិងបញ្ហានយយោបាយប្រចាំតំបន់ដោយសន្តិវិធី
- មានការផ្លាស់ប្តូរគ្នាផ្នែកចំណេះដឹងវប្បធម៌ព្រមទាំងប្រពៃណីទំនៀមទម្លាប់ រវាងសមាជិកអាស៊ានទាំង១០
- ការផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្សវិទ្យាសាស្រ្ត និងបច្ចេកទេសថ្មីថែមទៀត
- ផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ
- កម្ពុជានឹងទទួលបាននូវការខ្ចីប្រាក់ថែមទៀតពី ធនាគារអភិវឌ្ឍន៍អាស៊ីនិងបណ្តាប្រទេសជាមិត្តទាំង៩ក្នុងអត្រាការប្រាក់ទាបនិងរយៈពេលយូរ
- កម្ពុជាលេចមុខមាត់ក្នុងឆាកអន្តរជាតិ នឹងប្រទេសក្នុងសមាគមអាស៊ាន និងមានសិទ្ធិនធ្វើសហប្រតិបត្តិការដោយសមភាព
- កម្ពុជា នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយ ការបរទេស និងកិច្ចការសេដ្ឋកិច្ច
- កម្ពុជាទទួលបានការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតដូចជាកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ ។ល។
- ក្រោយពេលលចូលជាសមាជិកអាស៊ាន កម្ពុជាទទួលបាននូវបទពិសោធន៍ពីខ្លឹមសារសំខាន់នៃតំបន់និយមនិងសាកលលោកនិយម ព្រមទាំងយល់ដឹងពីទំនាក់ទំនងការទូត
- អាស៊ានបានឲ្យកម្ពុជាដើរតួនាទីយ៉ាងសំខាន់ខាងនយោបាយក្នុងតំបន់និងលើឆាកអន្តរជាតិ ។
ខ. ផ្នែកសេដ្ឋកិច្ចៈ
- អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចរួមមាន៖
កម្ពុជាបានបញ្ចូលចរន្ត និងលំនាំនៃការលូតលាស់ខាងផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួន ទៅក្នុងលំនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ពិសេសកម្ពុជាបានទទួលបច្ចេកទេសវិទ្យា និងបទពោសោធថ្មីពីប្រទេសសមាជិកចាស់ទាំងឡាយតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងចំនេះដឹង
កម្ពុជាអាចវាស់បាននូវកម្រិតល្បឿនសេដ្ឋកិច្ច និងការធ្វើកំណែទម្រង់ផ្សេងៗ ដើម្បីឈានទៅរកផ្សារក្នុងតំបន់ និងលើឆាកអន្តរជាតិនាសតវត្សទី២១នេះ
- សមាហរណកម្មកម្ពុជានៅក្នុង អាស៊ានបាននាំមកនូវការយ៉ាងសកម្មក្នុងទំនាក់ទំនងប្រទេសជាសមាជិកដូចជាការចរាចរទំនិញ សេវាកម្មដើមទុននិងពលកម្មដែលកើតចេញពីការទំនាស់ទំនងយ៉ាងជិតស្និទ្ធនៃនយោបាយហិរញ្ញវត្ថុនិងសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន១០ជាទីផ្សារលដ៏ធំមួយនៅក្នុងតំបន់ដែលមានប្រជាជនជាង ៥០លាននាក់សំបូរដោយវត្ថុធាតុដើម ធនធានធម្មជាតិ និងផ្ទៃដីដ៏ធំទូលាយព្រមទាំងជាតំបន់មួយកំពុងទាក់ទាញខាងទេសចរណ៍ និងផ្តល់ឱកាសយ៉ាងច្រើនខាងផ្នែកសេដ្ឋកិច្ចជាតិ
- កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ពីវិស័យអភិវឌ្ឍន៍ធនធានមនុស្សអប់រំ និងកាត់បន្ថយក្រីក្រពិសេសមន្រ្តីរាជការពីក្រសួងជំនាញនានានិស្សិត ជាច្រើនបានទទួលអាហាររូបករណ៍ទៅបណ្តុះបណ្តាលនៅ០បណ្តាប្រទេសអាស៊ាន និងដៃគូរចរចាលើផ្នែកភាសាបច្ចេកទេសជំនាញនិងទ្រឹស្តីជាដើម ។
គុណវិបត្តិសម្រាប់ប្រទេសកម្ពុជាគឺ៖
ទន្ទឹមនឹងគុណសម្បត្តិដែលកម្ពុជាទទួលបានខាងលើកម្ពុជាមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយជាបន្ទាន់ចំណុចអវិជ្ជមាន ទាំងនោះរួមមាន៖
- ធនធានមនុស្ស និងសម្ភារបច្ចេកទេសនៅមានកម្រិតទាប
- ការនាំទំនិញចេញទាបជាងការនាំចូល
- កម្ពុជាជាទីផ្សាររបស់គេ
- កម្ពុជាមិនអាចជាគូរប្រកួតប្រជែង សេដ្ឋកិច្ចជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន
- កម្ពុជាត្រូវការជំនួយពីបរទេស
- កម្ពុជាត្រូវជំរុញឲ្យមានការប្រណាំងប្រជែងដោយសេរី និងយុត្តិធម៌ក្នុងទីផ្សារដើម្បីពង្រឹងគុណភាពទំនិញក្នុងស្រុកជាបឋមសិនបើអាចប្រកួតប្រជែងជាមួយទំនិញប្រទេសអាស៊ានដទៃទៀតបាន
- កម្ពុជាគួរកទាក់ទាញអ្នកវិនិយោគបរទេសដោយផ្ទាល់ដែលជាបុព្វហេតុផ្តល់ការងារឲ្យប្រជាពលរដ្ឋធ្វើ ។ កម្ពុជាបាត់ចំណូលពន្ធគយ យ៉ាងខ្លាំងដោយសារការអនុវត្ត AFTA នាពេលខាងមុខនេះដែលធ្វើឲ្យរាជរដ្ឋាភិបាលខិតខំប្រមែប្រមូលចំណូលផ្សេងៗទៀត ដូចជាពន្ធលើផលិតផលក្នុងស្រុក ពន្ធលើប្រាក់ចំណូលពន្ធលើរោងចក្រសហគ្រាសពន្ធលើដីធ្លី ពន្ធលើការធ្វើអាជីវកម្មផ្សេងៗ ... ។