2018-04-02 09:51
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អភិបាលកិច្ចល្អ គឺគ្មានអ្វីក្រៅពីភាពជាដៃគូដ៏មានប្រសិទ្ធភាពក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ និងជារបៀបមួយដែលអំណាចសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ចបានត្រូវបង្កើតឡើងនិងប្រើប្រាស់ដើម្បីត្រួតពិនិត្យនិងគ្រប់គ្រងលើធនធានសំខាន់ៗទាំងអស់របស់ប្រទេសឱ្យបានល្អ។ អភិបាលកិច្ចល្អមានធាតុសំខាន់ៗ ៤យ៉ាងគឺ៖
១.គណនេយ្យភាពៈ ជាសកម្មភាពនៃការបំពេញភារកិច្ចរបស់មន្ត្រីសាធារណៈទាន់ដែលផ្តោតការយកចិត្តទុកដាក់លើ៖
២.តម្លាភាពៈ ជាការបើកចំហជាសាធារណៈនូវពត៌មានទាំងឡាយដែលមានភាពគ្រប់គ្រាន់ពេលលេញពិតប្រាកដ ដែលអាចជឿជាក់បាននិងទាន់ពេលវេលា។
៣.ភាពដែលអាចប៉ាន់ប្រមាណបានៈ ការដឹងជាមុននូវនយោបាយច្បាប់ និងបទប្បញ្ញតិ្តទាំងឡាយហើយត្រូវបានអនុត្តន៍ឱ្យមានប្រសិទ្ធភាពនិងមានការឯកភាពជាទូទៅ។ វាជាគោលការណ៍ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងគោលការណ៍នីតិរដ្ឋ។
៤.ការចូលរួមៈ សកម្មភាពទាំងឡាយរបស់រដ្ឋាភិបាលចាំបាច់ត្រូវមានការចូលរួមពិគ្រោះយោបល់ និងសាធារណៈនិងដើម្បីធានាឱ្យមានភាពជាម្ចាស់ ការធ្វើពលកម្មនិងការឯកភាព។