ចំណុចសំខាន់ៗនៃការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយនិរន្តរភាព មានដូចខាងក្រោមៈ
- ត្រូវមានសេវាថែទាំសុខភាពល្អសមស្រប និងគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងអស់ ដើម្បីជួយឲ្យពួកគេមានសុខុមាលភាព និងថាមពលគ្រប់គ្រាន់ដើម្បីចូលរួមបានយ៉ាងពេញលេញនៅក្នុងសកម្មភាព និងថាមពលគ្រប់គ្រាន់ដើម្បីចូលរួមបានយ៉ាងពេញលេញនៅក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម
- ត្រូវមានសេវាអប់រំល្អសមស្រប និងគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋទូទៅដើម្បីឲ្យពួកគេមានចំណេះដឹង និងជំនាញពេញលេញក្នុងការបង្កើតឱកាសឲ្យបានច្រើន និងសមស្របបំផុតសម្រាប់ខ្លូនគេ
- ត្រូវបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីទទួលបាននូវផលប្រយោជន៍ពីសកម្មភាពសេដ្ឋកិច្ចនិងមានការងារធ្វើ ដើម្បីរកបានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការជាមូលដ្ឋានដូចជាស្បៀងអាហារ សម្លៀកបំពាក់ ជម្រក ជាដើម សម្រាប់ពួកគេផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេ ៕