Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-23 17:37

អភិបាលកិច្ចគឺគ្មានអ្វីក្រៅពីភាពជាដៃគូដ៏មានប្រសិទ្ធភាពក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ និងជាប្រៀបមួយដែលអំណាចសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ចបានត្រូវឡើងនិងប្រើប្រាស់ដើម្បីត្រួតនិងគ្រប់គ្រងលើធនធានសំខាន់ៗទាំងអស់របស់ប្រទេសឲ្យបាន ល្អ ។


Answer 2


user icon
សីលធម៌
2018-07-23 17:37

អភិបាលកិច្ចគឺគ្មានអ្វីក្រៅពីភាពជាដៃគូដ៏មានប្រសិទ្ធភាពក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ និងជាប្រៀបមួយដែលអំណាចសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ចបានត្រូវឡើងនិងប្រើប្រាស់ដើម្បីត្រួតនិងគ្រប់គ្រងលើធនធានសំខាន់ៗទាំងអស់របស់ប្រទេសឲ្យបាន ល្អ ។

      អភិបាលកិច្ចល្អមានធាតុសំខាន់ៗ ៤ យ៉ាងគឺ

១.គណនេយ្យភាព ជាសកម្មភាពនៃបំពេញភារកិច្ចរបស់មន្រី្ដសាធារណៈដែលផ្ដោតការយកចិត្តទុកដាក់លើ

  • ការឆ្លើយតទាន់ពេលវេលាទៅនឹងបញ្ហា ដែលទាក់ទងនឹងសកម្មភាពរបស់ខ្លួន
  • ផ្តើមតបទៅនឹងផលវិបាកនៃសកម្មភាពរបស់ខ្លួន

២. តម្លាភាព ជាការបើកចំហជាសាធារណៈនូវពត៌មានទាំងឡាយដែលមាន ភាពគ្រប់គ្រាន់ពេញលេញពិតប្រាកដដែលអាចជឿជាក់បាននិងទាន់ពេលវេលា ។

៣. ភាពដែលអាចប៉ាន់ប្រមាណបាន ការដឹងមុននូវនយោបាយច្បាប់ និងបទប្បញ្ញតិ្តទាំងឡាយហើយត្រូវបានអនុវត្តន៍ឲ្យមានប្រសិទ្ធភាព និងមានការឯកភាពជាទូទៅ ។ វាជាគោលការណ៍ដែលមានទំនាក់ទំនងយ៉ាងជិតសិទ្ធទៅនឹងគោលការណ៍នីតិរដ្ឋ ។

៤​​. ការចូលរួម សកម្មភាពទាំងឡាយរបស់រដ្ឋាភិបាលចាំបាច់ត្រូវមានការចូលរួមពិគ្រោះយោបល់ ពីសាធារណៈនិងដើម្បីធានាឲ្យមានភាពជាម្ចាស់ការធ្វើពលកម្មនិងការឯកភាព ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login