Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

_នរណាដែលលួចស្រឡាញ់នាងគឺត្រូវពិបាកបន្តិចហើយ។ នាងមិនធ្លាប់ចង់បាននរណាម្នាក់មកនៅជាមួយនាងទេ ព្រោះនាងមានសៀវភៅជាមិត្តដ៏ល្អសម្រាប់នាងហើយ។

_នាងតែងតែមើលស្នេហាជារឿងតូចបំផុតសម្រាប់នាង ព្រោះនាងបានឈ្វេងយល់យ៉ាងច្បាស់ពីអ្វីដែលនឹងត្រូវជួបក្រោយពេលមានស្នេហា។

_នាងមិនមែនចេះតែស្រឡាញ់មួយមុខនោះទេ តែមុននឹងស្រឡាញ់ក៏ត្រូវមើលលក្ខណ: អត្តចរិត មិនមែនមើលតែរូបរាងខាងក្រៅនិងទ្រព្យសម្បត្តិឡើយ។ វាជារឿងដែលគ្មានប្រយោជន៍បំផុតប្រសិនបើនារីដែលអានសៀវភៅ ជ្រើសរើសមនុស្សម្នាក់ដែលសង្ហា និងមានទ្រព្យមកធ្វើជាគូជីវិត ព្រោះមិនមែនគ្រប់មនុស្សសុទ្ធតែអាចចូលមកក្បែរនាងបាននោះទេ ប្រសិនជាអត្តចរិតមិនល្អ។

_នាងអាចនឹងណែនាំគេបានខ្លះ តែប្រសិនជាកែហើយនៅមិនឡើង នាងក៏នឹងដើរចេញ ហើយចេញដោយមិនវិលត្រឡប់មករកវិញទៀតដែរ។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=163509085641254&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login