Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ជាទឹក​ដី​ចំណាស់ ជា​​អតីត​អាណាចក្រ​ភ្នំ ខេត្ត​តាកែវ​ជា​ខេត្ត​ចំណាស់​​ជាង​គេ​មាន​​បន្សល់​ទុកដាន​ប្រវត្តិសាស្រ្ត​និង​កេរ្ត៍​តំណែល​រាប់​សតវត្សន៍។ នៅ​ខាង​ត្បូង​រាជធានី​ភ្នំពេញចម្ងាយ​ជាង ៧០ គីឡូម៉ែត្រ ខេត្ត​តាកែវ​មាន​បន្សល់​ទុកប្រាសាទ​បុរាណ​មួយ​ចំនួន​ ខ្លះ​នៅ​រូបរាង ខ្លះ​នៅ​សល់​តែ​ឈ្មោះ​ឬ​​គ្រឹះ​ខ្លះៗ​តែ​ប៉ុណ្ណោះ​។

 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​មន្ទីរ​វប្បធម៌​ខេត្ត​តាកែវ​បានឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​ទូទាំង​ខេត្ត​តាកែវ​មាន​បន្សល់​ទុក​ប្រាសាទ​បុរាណ​ចំនួន ២៧ តាម​ស្រុក​ចំនួន ៦។ បើតាម​ឯកសារ​ដែល​មន្ទីរ​វប្បធម៌​ខេត្ត​តាកែវ​​ផ្ញើ​បញ្ជូន​មក​ក្រុម​ការងារ​កម្ពុជា​ថ្មី​ជួយ​ផ្សព្វផ្សាយ ប្រាសាទ​ទាំង ២៧ មាន​ឈ្មោះ​ដូច​តទៅ៖

 

១/ ស្រុក​ទ្រាំង

 

-ប្រាសាទ​ព្រះធាតុ

 

-ប្រាសាទ​ធ្នាយ

 

-ប្រាសាទ​ភ្នំ​សន្លុង

 

-ប្រាសាទ​ទូល​ព្រះធាតុ

 

-ប្រាសាទ​វត្ត​ចាស់

 

-ប្រាសាទ​ដូន​ទ្រី

 

-ប្រាសាទ​នាង​ខ្មៅ

 

២/ ស្រុក​សំរោង

 

-ប្រាសាទ​នាង​ខ្មៅ​ត្បូង​

 

-ប្រាសាទ​នាង​ខ្មៅ​ជើង

 

-ប្រាសាទ​ភ្នំ​ជីសូរ

 

 

ប្រាសាទភ្នំជីសូរ

-ប្រាសាទ​សែន​ធ្មល់

 

-ប្រាសាទ​សែន​ភូវាំង

 

-ប្រាសាទ​ជំទាវ​ខៀវ

 

៣/ ស្រុក​គីរីវង់​

 

-ប្រាសាទ​បាយ៉ង់

 

-ប្រាសាទ​ព្រះ​គោ

 

-ប្រាសាទ​កំពូល​តា​នន់

 

-ប្រាសាទ​តាញាណ​កើត

 

-ប្រាសាទ​តាញាណ​លិច

 

-ប្រាសាទ​ព្រះ​ធាតុ

 

-ប្រាសាទ​វត្ត​កំពែង

 

 

ប្រាសាទបាយ៉ង់

៤/ ស្រុក​អង្គរ​បុរី

 

-ប្រាសាទ​ភ្នំដា​

 

-ប្រាសាទ​អាស្រម​មហា​ឫស្សី

 

៥/ ស្រុក​បាទី

 

-ប្រាសាទ​តាព្រហ្ម

 

-ប្រាសាទ​យាយពៅ

 

-ប្រាសាទ​ភ្នំ​ថ្ម​ដុះ

 

-ប្រាសាទ​ភ្នំ​តាម៉ៅ

 

-ប្រាសាទ​ស្រះកែវ

 

៦/ ក្រុង​ដូនកែវ

 

-ប្រាសាទ​ជប់ពល់

 

 

ប្រាសាទជប់ពល់

លោក​ស្រី វ៉ែន វណ្ណា ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​នៃ​មន្ទីរ​វប្បធម៌​ខេត្ត​តាកែវ​បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹកនេះ​ថា នៅ​ទូទាំង​ខេត្ត​តាកែវ​មាន​ប្រាសាទ​បុរាណ​ទាំង​អស់​សរុប​ចំនួន ២៧ ប្រាសាទ តែ​នៅសល់​រូប​រាង​តែ ១៤ ​ក្រៅ​ពី​នោះ​បាក់បែក​ ខ្លះ​សល់​តែ​គ្រឹះ​និង​ឈ្មោះ​ប៉ុណ្ណោះ។

 

មន្រ្តីគ្រប់គ្រង​ផ្នែក​បេតិកភណ្ឌ​ជាតិ​នៅខេត្តតាកែវ​ លោក​ស្រី វ៉ែន វណ្ណា​បាន​បន្ត​ថា ក្នុង​ចំណោម​ប្រាសាទ​ទាំង​អស់​មាន​ប្រាសាទ​ចំនួន ៤ ដែល​បុព្វបុរស​ខ្មែរ​សាងសង់​នៅ​លើ​ភ្នំ​ មាន​ប្រាសាទ​ភ្នំដា ប្រាសាទ​ភ្នំ​ជីសូរ ប្រាសាទ​បាយ៉ង់ និង​ប្រាសាទ​ភ្នំ​តាម៉ៅ។

 

លោក​ស្រី​បាន​បន្ត​ថា ប្រាសាទ​ដែល​មាន​រូបរាង​ត្រូវ​បាន​មន្ទីរ​យកចិត្តទុកដាក់​អភិវឌ្ឍ​ជួសជុល​តាម​ដំណាក់​កាល ហើយ​ប្រាសាទ​ដែល​បាក់បែក​សល់​គ្រឹះ​និង​ឈ្មោះ មន្ទីរ​ក៏​បាន​រៀបចំ​ដាក់​ស្លាក​សម្គាល់​ដើម្បី​ភ្ញៀវ​ទេសចរ​ពេល​ទស្សនា​អាច​ស្វែងយល់ និង​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទន្រ្ទាន​ប៉ះពាល់​ដល់​រតនសម្បត្តិ​កេរ្តិ៍​ដំណែល​ទាំង​នោះ​។

 

ប្រាសាទ​ទាំង ២៧ នៅ​ខេត្ត​តាកែវ មាន​ស្រុក​គីរីវង់​ចំនួន ៧ ប្រាសាទ ស្រុក​ទ្រាំង​ចំនួន ៧ ប្រាសាទ ស្រុក​អង្គរ​បុរី ចំនួន ២ ប្រាសាទ ស្រុក​សំរោង​ចំនួន ៥ ប្រាសាទ ស្រុក​បាទីចំនួន ៥ ប្រាសាទ និង​ក្រុង​ដូនកែវ ១ ប្រាសាទ។ ក្នុង​ចំណោម​ប្រាសាទ​ទាំង​អស់​នោះ ប្រាសាទ​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​ច្រើន​មាន​ប្រាសាទ​ភ្នំដា និង​ប្រាសាទ​ភ្នំ​ជីសូរ៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login