2021-08-13 23:24
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មន្ត្រីការពារជាតិអាមេរិកម្នាក់បានប្រាប់ CNN ថា កងទ័ពអាមេរិកប្រហែល ៣,០០០ នាក់ នឹងទៅដល់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួយដល់ការចាកចេញរបស់អ្នកការទូតអាមេរិក និងការជម្លៀសដែលអាចកើតមាន។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កងទ័ពទាំងនេះ នឹងផ្តល់សន្តិសុខដល់បុគ្គលិកអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍ថា “យោធានឹងនៅទីនោះ ដើម្បីជួយដល់ការជម្លៀសបុគ្គលិករបស់យើង ប្រកបដោយសណ្តាប់ធ្នាប់និងដោយសុវត្ថិភាព”។
“ខ្ញុំរំពឹងថា យោធានឹងជួយដល់ប្រតិបត្តិការជម្លៀសទាំងនេះ ប៉ុន្តែដូចដែលយើងដឹងហើយថា អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៅតែបើកដំណើរការដដែល ជើងហោះហើរពាណិជ្ជកម្មនៅតែបន្តចុះឡើងនៅព្រលានយន្តហោះ។ ដូច្នេះយោធា មិនមែនជាមធ្យោបាយតែមួយគត់ដែលចូលឬចេញពីប្រទេសអាហ្វហ្គានីស្ថាននោះទេ”។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price
ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា នេះមិនមែនជាការជម្លៀសពេញលេញទេ។ វាជាការបែងចែកដ៏សំខាន់រវាងការធ្វើផែនការ និងការធ្វើផែនការបន្ទាន់។
រឿងនេះបានកើតឡើងបន្ទាប់ពីក្រុមតាលីបង់ វាយដណ្តើមយកទីក្រុងមួយទៀត ពីកងកម្លាំងអាហ្វហ្គានីស្ថាន ខណៈក្រុមឥស្លាមនិយមមួយនេះ កំពុងរុលទៅមុខបន្តិចម្តងៗ ចូលកាន់តែកៀករដ្ឋធានី កាប៊ុល។
ទីក្រុង Ghazni គឺជាការដួលរលំចុងក្រោយបង្អស់របស់អាហ្វហ្គានីស្ថាន ខណៈក្រុមយុទ្ធជនតាលីបង់បានថតសកម្មភាពពួកគេ ដើរដង្ហែកណ្តាលទីក្រុងកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ឥឡូវនេះ តាលីបង់បានគ្រប់គ្រងពីរភាគបីនៃប្រទេស ខណៈកងកម្លាំងរដ្ឋាភិបាលបានដកថយស្ទើរតែគ្រប់តំបន់ទាំងអស់ លើកលែងតែទីក្រុងកាប៊ុលប៉ុណ្ណោះដែលជាទីក្រុងតែមួយគត់ មិនទាន់ត្រូវបានវាយប្រហារដោយផ្ទាល់៕