តួរនាទីនិងភារកិច្ចរបស់នាយករដ្ឋមន្ត្រីគឺ៖
- ទទួលខុសត្រូវរួមលើសមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភាអំពីនយោបាយទូទៅនឹងសកម្មភាពរបស់រដ្ឋាភិបាល
- ដឹកនាំការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេស និងការការពារប្រទេស។
- លើកសំណើរដល់គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភាដើម្បីកោះប្រជុំរដ្ឋសភា ជាវិសាមញ្ញ។
- លើកសំណើរអំពីសេចក្តីព្រាងច្បាប់ និងសំណើរតែងតាំង ផ្លាស់ប្តូរបញ្ចប់ភារកិច្ចរបស់សមាជិករាជរដ្ឋាភិបាលជូនសភាអនុម័ត។
- ត្រួតពិនិត្យការងារសកម្មភាពអំពើប្រព្រឹត្តនិងទំនួលខុសរបស់សមាជិករាជរដ្ឋាភិបាលហើយមានសិទ្ធិផ្តាស់ប្តូរសមាជិករដ្ឋាភិបាលតាមនីតិវិធី។
- លើកសំណើរថ្វាយព្រះមហាក្សត្រតែងតាំងផ្លាស់ប្តូរបញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ និងយោធាដោយព្រះរាជក្រិត្យដូចជា ទេសាភិបាល ទេសភិបាលរងធានាគរជាតិនៃកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សានាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រសួង អគ្គនាយកក្រសួង ប្រតិភូរាជរដ្ឋាភិបាល អភិបាលរាជធានីខេត្ត ឯកអគ្គរាជទូត ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនាយអគ្គសេនាធិការនាយកអគ្គសេនាធិការរង តាមពីឧត្តមសេនីយ៍ឡើងទៅ។