តួនាទី និងភារកិច្ចរបស់នាយករដ្ឋមន្ត្រី គឺ
ក. តួនាទីនាយករដ្ឋមន្ត្រី គឺជាសមាជិករដ្ឋសភា ជាអ្នកដឹកនាំការងារគណៈរដ្ឋមន្ត្រីនិងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋាភិបាលលើគ្រប់វិស័យ។
ខ. ភារកិច្ចរបស់នាយករដ្ឋមន្ត្រីមានដូចតទៅ
- ទទួលខុសត្រូវរួមជាមួយសមាជិកទាំងឡាយនៃរាចរដ្ឋាភិបាលនៅចំពោះមុខរដ្ឋសភា អំពីនយោបាយទូទៅនិងសកម្មភាពរបស់រដ្ឋាភិបាល
- ដឹកនាំការចរចារនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេស និងការពារប្រទេស។
- លើកសំណើរដល់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ។
- លើកសំណើរអំពីសេចក្ដីព្រៀងច្បាប់ និងសំណើរតែងតាំង ផ្លាស់ប្ដូរបញ្ចប់ភារកិច្ចរបស់សមាជិករដ្ឋាភិបាលចូនរដ្ឋសភាអនុម័ត។
- ត្រួតពិនិត្យការងារ សកម្មភាព អំពើប្រព្រឹត្ត និងទំនួលខុសត្រូវរបស់សមាជិករដ្ឋាភិបាល ហើយមានសិទ្ធិផ្លាស់ប្ដូរសមាជិរដ្ឋាភិបាលតាមនីតិវិធី
- លើកសំណើថ្វាយព្រះមហាក្សត្រតែងតាំង ផ្លាស់ប្ដូរ បញ្ចាប់ភារកិច្ច មន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធាដោយព្រះរាជក្រឹត្យដូចជា តេសាភិបាល ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តីប្រឹក្សារាជរដ្ឋាភិបាល អភិបាលរាជធានីខេត្ត ឯកអគ្គរាជទូត ប្រេសិតវិសាមញ្ញនិងពេញសមត្ថភាព នាយអគ្គសេនាធិការ នាយអគ្គសេនាធិការរងចាប់ពីឧត្តមសេនីយ៍ឡើងទៅ។