Point Center Login Help
Sovisal

2022-03-01 16:09

History of kh

832 Views

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

យុទ្ធសាស្ត្របុរាណ : <<ក្បាច់វាយផ្ទប់>>

      កងទ័ពខ្មែរ ពីបុរាណ ចែកជា ទ័ពស្រួច ឬទ័ពមុខ

ទ័ពស្លាបស្តាំ ទ័ពស្លាបឆ្វេង និងទ័ពក្រោយ ឬទ័ពស្បៀង ដែលមានដំរី សេះ រទេះ រួមហៅចតុរង្គសេនា ប្រកបដោយអង្គ៤

ឬកងទ័ពជើងគោក ដោយមិននិយាយពីកងទ័ពជើងទឹក។

    ពេលចូលតតាំងគ្នា ទ័ពជើងគោក ត្រូវបែងចែកជា ទ័ពក្រវែល ទ័ពជន្ល ទ័ពស្ទាក់ និងទ័ពបង្កប់។

  ប្រទេសធំ ដែលមានកម្លាំងទ័ពខ្លាំង ជួនកាលចាញ់កងទ័ព

ប្រទេសតូច កម្លាំងទ័ពខ្សោយ ដោយការប្រើទ័ពជន្ល និងទ័ពបង្កប់។

     ឧទាហរណ៍ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ដែលមិនព្រមចំណុះសៀម កាលនោះស្តេចសៀមព្រះចៅថៃណា បានបញ្ជាមហាឧបរាជព្រះនាម វាំងណម ឲ្យលើកទ័ពជើងទឹក ៥មុឺននាក់ ចូលឈ្លានពានទឹកដីខ្មែរ។

     ស្តេចខ្មែរ បានត្រាស់បង្គាប់តេជោមាស តេជោយ៉ត ទៅ

ទប់ទល់មុខព្រួញខាងជើង ខាងលិច និងត្រាស់បង្គាប់ព្រះ

ឧទ័យរាជា ជាព្រះអនុជ លើកទ័ពទៅទប់ទល់ប៉ែកខាងត្បូង ផ្នែកច្រកសមុទ្រកំពត កំពង់សោម បន្ទាយមាស ពាម ក្រមួនស។

    ដោយសារកងទ័ពសៀមគ មានសំពៅច្រើន ខ្មែរទប់មិនជាប់ ទើបមេទ័ពខ្មែរ ព្រះឧទ័យរាជា ប្រើយុទ្ធសាស្ត្រដាក់ទ័ពបង្កប់នៅច្រកភ្នំមួយ ក្នុងខេត្តបន្ទាយមាស និងចាត់ទ័ពជន្ល ទៅវាយបញ្ឆោតសៀម ធ្វើជាចាញ់ នាំគ្នារត់សំដៅច្រកភ្នំនោះ។

    មេកងទ័ពបង្កប់ក៏បានទិញគោអ្នកស្រុក បាន៣០ក្បាល

មកកាប់ស្លម្ជូរ បង់ផ្លែក្រសាំងពុល និងដាំបាយទុកទទួលកង

ទ័ពសៀម។លុះទ័ពសៀម ដេញមកដល់ច្រកភ្នំ ខ្មែរធ្វើជារត់

ចោលបាយសម្ល ឯទ័ពសៀម មិនដឹងល្បិច ណាមួយកំពុងឃ្លានផងនោះ ក៏នាំគ្នាដួសបាយ សម្លសាច់គោមកស៊ី ក៏ពុលច្រងាប់ច្រងិល បានដៃកងទ័ពបង្កប់ប្រមៀលដុំថ្មពីលើភ្នំសង្កត់ និងស្ទុះចេញពីព្រៃ កាប់សម្លាប់កងទ័ពសៀម ឲ្យស្លាប់អស់

ប្រមាណ ២មុឺននាក់ ជាប់ឈ្មោះទីតាំងសមរភូមិនោះថា

<<ច្រកសៀម>>រហូតមកដល់សព្វថ្ងៃ ដែលប្រជាពលរដ្ឋខ្មែរ

ភាគច្រើនបានដឹងច្បាស់។

   ដូច្នេះ ប្រទេសធំ សាច់ទ័ពខ្លាំងបើមិនស្គាល់ភូមិសាស្ត្រ

ទឹកដីគេច្បាស់ បើចូលឈ្លានពានគេ អាចចាញ់គេដោយ

ការប្រើកងទ័ពបង្កប់។ទោះជាសម័យនេះប្រើសព្វាវុធទំនើប

សម្បូរបែប វាយពីលើអាកាស បើអាតូចពួនស្ទាក់ បណ្តាក់

គ្នាដូចខ្យង ចូលពួនដូចកណ្តុរ ក្នុងលេណដ្ឋានជ្រៅៗ គ្រាប់

ផ្លោងទម្លុះមិនដល់ ក៏ពិបាកដែរ។

      ចំណុចសំខាន់ បើកូនទ័ពប្រទេសធំ គ្មានចិត្តចង់ទៅ

ច្បាំង ខណ:ដែលប្រទេសតូច មានមេទ័ពក្លាហានអង់អាច មិនរត់ចោលកូនចៅ ធ្វើឪ្យមានសាមគ្គីធម៌កើតឡើង ប្តូរផ្តាច់ស្លាប់រស់ជាមួយគ្នា ជាហេតុនាំឲ្យកងទ័ពប្រទេសធំ ពិបាកវាយយកឈ្នះ។

     ការបង្ហាញពីយុទ្ធសាស្ត្របុរាណតាមឯកសារប្រាកដ

និយមនេះ សម្រាប់ជាគ្រឿងពិចារណា ដោយគ្មានបំណងប៉ះ

ពាល់ដល់ប្រទេសណាទេ។

                                              ថ្ងៃ២៧ កុម្ផ: ២០២២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login