Point Center Login Help
Sovisal

2022-03-03 14:10

History Ukraine and Russia

872 Views

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រវត្តិសាស្ត្រ និងលេសនៃសង្គ្រាម

 

 កាលពីថ្ងៃច័ន្ទ ទី២១ កុម្ភះ មុនបើកប្រត្តិបត្តិការយោធាចូលឈ្លានពានទឹកដីអ៊ុយក្រែន លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានថ្លែងសន្ទរកថាទៅកាន់ប្រជាជាតិយ៉ាងវែងអន្លែង ជាងមួយម៉ោងអំពីបញ្ហានៅអ៊ុយក្រែន។ នៅចុងបញ្ចប់សន្ទរកថា បុរសខ្លាំងរុស្ស៊ីរូបនេះបានបញ្ជាក់ថា អ៊ុយក្រែនជាផ្នែកមួយរបស់រុស្ស៊ី ក្នុងន័យប្រវត្តិសាស្ត្រ និងវប្បធម៌។ ចំណុចនេះ ក៏ត្រូវគេអះអាងថាជាមតិសាធារណៈរបស់ប្រជាជនរុស្ស៊ីផងដែរ។

 

 តាមរយៈមធ្យោបាយឃោសនា និងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលរុស្ស៊ី ដែលលោកពូទីនផ្ទាល់ក៏បានអះអាងក្រោយអន្តរាគមន៍យោធានៅអ៊ុយក្រែន ចោទថារដ្ឋាភិបាលរបស់លោកប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេលិនស្គី បានប្រព្រឹត្តឧក្រិដ្ឋកម្មសំលាប់រង្គាលនៅអ៊ុយក្រែន ហើយថែមទាំងចោទរដ្ឋាភិបាលលោកហ្សេលិនស្គីនេះថាជារបបណាហ្ស៊ីសម័យថ្មី (NeoNazi) និងបញ្ជាក់ថាអន្តរាគមន៍យោធារបស់កងទ័ពរុស្ស៊ីនេះដើម្បីទប់ស្កាត់ទង្វើសំលាប់រង្គាលនេះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិចជាច្រើនបានអះអាងថាគេរកមិនឃើញមានភស្តុតាងណាមួយដែលបញ្ជាក់ពីអំពើសំលាប់រង្គាលរបស់រដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្ន ដែលភាគីរុស្ស៊ីបានចោទប្រកាន់នោះទាល់តែសោះ។ សូមបញ្ជាក់ថា ណាហ្ស៊ី ជារបបឬមនោគមន៍វិទ្យារបស់អ៊ីត្លែ មេដឹកនាំអាឡឺម៉ង់សម័យសង្គ្រាមលោកលើកទី២ ដែលចងអឃាតជាមួយក្រុមប្រជាជនជូវីស៍ (សាសនារបស់ជនជាតិអ៊ីស្រាអែល ឬជនជាតិស្រួលនិយាយគ្នា)។

 

 តើការចោទប្រកាន់ថារដ្ឋាភិបាលជារបបណាហ្ស៊ីសម័យថ្មីនេះចេញមកពីណា បើសូម្បីតែរូបលោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រីអ៊ុយក្រែនផ្ទាល់ក៏ជាជនជូវីស៍ដែរ ហើយមានសាច់ញាតិស្លាប់ក្នុងការសំលាប់រង្គាលរបស់របបណាហ្ស៊ីរបស់អ៊ីត្លែផងដែរនោះ?

 ចក្រភពរុស្ស៊ីបានក្រសោបលេបយកដែនដីអ៊ុយក្រែនបាននៅក្នុងសតវត្សន៍ទី១៨។ ជារឿយៗ ប្រជាជនអុយក្រែនបានងើបបះបោរប្រឆាំងនឹងស្តេចហ្សាស៍ (អធិរាជរបស់ចក្រភពរុស្ស៊ី) ទាមទារឯករាជ្យ តែត្រូវរងការបង្ក្រាបទៅវិញ។ ក្រោយបដិវត្តន៍រំលំស្តេចហ្សាស៍របស់លេនីន ដែនដីអ៊ុយក្រែនបន្តស្ថិតនៅក្រោមរុស្ស៊ីដដែល​ ក្រោមឈ្មោះថ្មី សភាពសូវៀត។ នៅម្តុំឆ្នាំ១៩២០ មានការបះបោរទាមទារស្វ័យភាពនៅអ៊ុយក្រែនម្តងទៀត តែត្រូវរងការបង្ក្រាបយ៉ាងចាស់ដៃពីបុរសដែកថែបរបស់សភាពសូវៀត ចូសិប ស្តាលីន។ អាជ្ញាធរសូវៀតបានរឹបអូសកសិផល​ពីកសិករ​ ក្រោមរូបភាពពន្ធឬកូតា​ ដែលខ្លះត្រូវដកហូតដីស្រែទៀត ហេីយបិទព្រំដែនអ៊ុយក្រែន មិនឱយនាំស្បៀងអាហារចូលទៅអ៊ុយក្រែន។ គេបានប៉ាន់ប្រមាណថាមានប្រជាជនអ៊ុយក្រែនប្រហែលជា៨លាននាក់បានស្លាប់ដោយគ្រោះទុរភិក្សនៅចន្លោះឆ្នាំ ១៩២១ -២២ និង១៩៣២ - ៣៣។

 នៅពេលដែលមានសង្គ្រាមរវាងសភាពសូវៀត និងអាឡឺម៉ង់ណាហ្ស៊ីរបស់អ៊ីត្លែរ មនោសញ្ចេតនាជាតិនិយមរបស់ប្រជាជនអ៊ុយក្រែនមួយចំនួនដែលស្អប់របបស្តាលីនពីការបង្ក្រាបនោះផង បានទៅចូលដៃជាមួយកងទ័ពណាហ្ស៊ីអាឡឺម៉ង់របស់អ៊ីត្លែរ ដើម្បីបានឯករាជ្យរបស់អ៊ុយក្រែន។ ចំណុចនេះហើយ ដែលមានប្រជាជនរុស្ស៊ីខ្លះនៅប្រកាន់ថាអ៊ុយក្រែនជាក្រុមប្រឆាំងស្អប់ជនជូវីស៍។ ក្នុងកំឡុងសង្គ្រាមលោកលើកទី២ ប្រជាជនអ៊ុយក្រែនចន្លោះពី៧ទៅ៨លាននាក់បានបាត់បង់ជីវិត។

 

ប្រភព៖​ 

- CIA Fact book

- CBC News, Current by Matt Galloway, Ideas by Nahlah Ayed.



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login