Point Center Login Help
Sovisal

2022-03-03 14:07

Recap Ukraine

763 Views

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ពត៌មានសង្ខេប

 

នៅខាងរុស្ស៊ី

-​ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសទទួលស្គាល់ថាកងទ័ពរុស្ស៊ីស្លាប់ជាង៥០០នាក់​កក្នុងប្រត្តិបត្តិការណ៍វាយចូលអ៊ុយក្រែ​ ហេីយបានសំលាប់ទាហានអ៊ុយក្រែនបានរាប់ពាន់នាក់។

-​ ប្រជាជនសំរុកទៅដកលុយពីធានាគារ។ សកម្មភាពទិញដូរ​ ភាគច្រេីនអ្នកលក់យកលុយសុទ្ធ​ មិនសូវឆូតកាត។ រដ្ឋាភិបាលបង្ក្រាប់បាតុកម្មប្រឆាំងនឹងសង្គ្រាមកាន់តែខ្លាំង។ 

-សភារុស្ស៊ីគ្រោងបេីកកិច្ចប្រជុំអនុម័តច្បាប់មួយដេីម្បីដាក់ទោសអ្នកប្រឆាំងលោកពូទីនកាន់តែខ្លាំង។ យោងតាមសេចក្តីព្រាងច្បាប់នោះដែលអ្នកសារពត៌មានCBCទទួលបាន​ អ្នកណាដែលផ្សព្វផ្សាយពត៌មានមិនពិតពីកងទ័ពរុស្ស៊ីអាចប្រឈមនឹងគុក១៥ឆ្នាំ។ 

 

នៅខាងអ៊ុយក្រែន

-​ ប្រកាសថាចំនួ​នកងទ័ពរុស្ស៊ីដែលស្លាប់គឺមានប្រហែល១០ដង​ នៃចំនួនខាងរុស្ស៊ីប្រកាស។

-​ មានសេចក្តីរាយការណ៍មកថា​ កាំជ្រួចរបស់កងទ័ពរស្ស៊ី​ មិនសំដៅតែគោលដៅយោធាទេ​ គឺមកកំទេចទាំងជនស៊ីវិលផងដែរ។

 

ក្រៅប្រទេស​

-​ តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅក្រុងឡាអេប្រទេសហូឡង់​ប្រកាសបេីកការស៊េីបអង្កេតលេីកងទ័ពរុស្ស៊ីទាក់ទងនឹងអំពេីឧក្រិដ្ឋកម្មសង្គ្រាម។

-​ សមាជអង្គការសហប្រជាជាតិបោះឆ្នោតថ្កោលទោសទង្វេីឈ្លានពានរបស់កងទ័ពរុស្ស៊ីមកលេីអ៊ុយក្រែន​ ដែលក្នុងនោះកម្ពុជា​ ថៃ​ ភូមា​ ម៉ាឡេ​ សិង្ហបុរី​ ឥណ្ឌូណេស៊ី​ ហ្វីលីពីន​ បានបោះគាំទ្រ​ រីឯចិន​ ឡាវ​ អុងយ៉ា​បោះអនុប្រវាត។

-​ អាមេរិកប្រកាសលេីកពេលការសាកល្បងកាំជ្រួចរយៈចំងាយឆ្ងាយ​ ប្រភេទ Minuteman III ICBM​ ក្រោមហេតុផល​ ដោយខ្លាចពូទីនយល់ខុស​ ឬគិតខ្លី។ 

 

ប្រភពកេរដែលរុយយកមកស៊ីរួមមាន៖

-​ CBC News: The World at Six with Susan Bonner: CBC News: The World at Six for March 1 2022, 5:30 p.m. Eastern https://www.cbc.ca/listen/live-radio/1-8-cbc-news-the-world-at-six/clip/159141-cbc-news-the-world-six-march-1-2022?onboarding=false

- Axios:​ https://www.ft.com/content/21c6c6bc-9fb1-4b1c-9319-ab11ff527f3a

-​ Financial Times:​ https://www.ft.com/content/21c6c6bc-9fb1-4b1c-9319-ab11ff527f3a



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login