ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
និយាយរឿងលេខ 168 នេះ ខ្ញុំធ្លាប់សួរផ្ទាល់មាត់ទៅកាន់មិត្តភក្តិដែលជាជនជាតិចិនពីរបីនាក់ ក្នុងអំឡុងដំណេីរប្រជុំថ្នាក់តំបន់នៅឯបរទេស កាលពី៣ឆ្នាំមុន។
ពួកគេសេីច គ្រវីក្បាល ហេីយតបមកខ្ញុំក្នុងបទសន្ទនាជាភាសាអង់គ្លេស៖
អ្នកដឹងទេ? អ្វីដែលកំពុងតែកេីតមានឡេីងក្នុងប្រទេសអ្នកឯង វាដូចគ្នាបេះបិទទៅនឹងប្រវត្តិពួកយេីងកាលពីជាង៤០ឆ្នាំមុន។ ពីដេីមឡេីយ ជនជាតិចិនពួកយេីង ពិតជាឆ្កួតវង្វេងក្នុងការដេញចាប់យកលេខ ១៦៨ នេះណាស់ ដោយគ្រាន់តែសំនៀងរបស់វាដែលអានទៅ ឮសូរថា “រីកចម្រើនប្រចាំថ្ងៃ” ហេីយពួកយេីងខ្លាចលេខ ៤ ដូចខ្លាចថាននរក ដោយគ្រាន់តែឮសូរស័ព្ទវាស្រដៀងនឹងពាក្យ “ស្លាប់”។
ការណ៍នេះ បានពង្វក់និងបំពុលមនុស្សអស់ជិត១០០ឆ្នាំប្លាយ ប៉ុន្តែលទ្ធផលរបស់យេីង គឺនៅតែហូបពងទាប្រៃ ធ្វើការធ្ងន់ ធ្លាក់ខ្លួនឈឺ ក្រីក្រលំបាក រងទុក្ខវេទនាឥតស្រាកស្រាន្តសោះ។
ម្ដងបន្តិចៗ នៅពេលដែលវិស័យអប់រំរីកចម្រេីន ពួកយេីងរៀនសូត្របានច្រេីន និងឆ្លាតជាងមុន ពួកយេីងក៏ចាប់ផ្ដេីមបោះបង់ចោលនូវជំនឿដែលគ្មានហេតុផលវិទ្យាសាស្ត្រអស់ទាំងនោះ។ ពួកគ្រូហ្វឹងស៊ុយ មិនសូវខុសពីគ្រូបោកទេ ពេលអស់ទីផ្សារក្នុងស្រុក ពួកគេក៏ចាប់ផ្ដេីមចេញទៅរកស៊ីនៅបរទេស។ ក្នុងនោះ ប្រទេសអ្នកឯង ក៏ប្រហែលមានវត្តមានរបស់គ្រូអស់ហ្នឹងដែរហេីយមេីលទៅ ទេីបបានជាសង្គមរបស់អ្នកទៅជាដូច្នេះ។
ពួកយេីង ចាប់ផ្ដើមតម្លេីងលេខធម្មតាៗដូចទៅនឹងប្រទេសផ្សេងៗទៀត គឺក្នុងនោះ លេខ 04 ដែលយេីងធ្លាប់តែរំលងចោល ក៏ត្រូវបានប្រេីធម្មតាមកវិញ។ ហេីយអាលេខរាសីស្អី 168 ហ្នឹង ក៏គ្មានអ្នកណាគេទៅដេញថ្លៃដូចមុន។ ផ្នូរខ្មោចរាប់លាន លេីដីរាប់ម៉ឺនហិកតា ក៏រដ្ឋឈូសចោលខ្ទេចខ្ទីអស់ ទុកតែប្រឡោះថតទូតូចៗប៉ុនបាតដៃ គរលេីគ្នាដូចភ្នំ ហេីយគ្មានសិទ្ធិដុតធូបទៀនតាមអំពេីចិត្តដូចមុនទេ។ គ្មានពិធីសែនខ្មោចគគ្រឹកគគ្រេងដូចមុនទៀតទេ។ វាមាននៅសេសសល់ខ្លះ ក្នុងតំបន់ដាច់ស្រយាល ដែលមនុស្សរស់ឆ្ងាយពីទីប្រជុំជន។
ផ្ទុយទៅវិញ រដ្ឋយកចិត្តទុកដាក់លេីវិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម បច្ចេកវិទ្យា ។ ល។ អ៊ីចឹងទៅ ក៏ស្រាប់តែប្រទេសយេីង បែរជាមានសន្ទុះជឿនលឿនរីកចម្រេីនស្ទេីរមិនគួរជឿ រហូតដល់គេហ៊ានទាយថាអាចក្លាយជាមហាអំណាចពិភពលោកថែមទៀត។
អ្នកគិតមេីល៍! បេីប្រជាជនចិនពួកខ្ញុំ ម្ង៉ៃៗនៅតែឆ្កួតនឹងរឿងសែនព្រេនវិញ្ញាណខ្មោច នៅតែងងឹតល្ងិតល្ងង់នឹងជំនឿលេខនេះលេខនោះ ទិសនេះទិសនោះ ពណ៌នេះពណ៌នោះ តេីមានពេលឯណាដេីម្បីអភិវឌ្ឍខ្លួន ក៏ដូចជាអភិវឌ្ឍជាតិទៅកេីត?
ចិនៗពិតប្រាកដ គេភ្ញាក់រឭកបោះបង់ចោលអស់ហេីយ នៅឡេីយតែចិនស្រុកខ្មែរដែលមិនចេះអក្សរចិននេះទេ។ គួរស្រណោះអាណិតណាស់ តេីគួរជួយពីជ្រុងណាទៅមុន?
អ្នកគ្រូ លឹម វិរិយា
Reference:
https://www.facebook.com/photo/?fbid=1633424450353364&set=gm.3390561941171377