ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម ចំនួន១០លើក។ ចំពោះសេចក្តីសង្ខេបនៃខ្លឹមសារវិសោធនកម្មរួមមានដូចខាងក្រោម៖
- វិសោធនកម្មលើកទី១: ការផ្ដល់សិទ្ធិដល់ប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាលើព្រះរាជក្រមឬព្រះរាជក្រឹត្យ វិសោធនកម្មលើកទី១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ធ្វើឡើងតាមរយៈព្រះរាជក្រមចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការកែប្រែមាត្រា២៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ - វិសោធនកម្មលើកទី២: ការបង្កើតឱ្យមានស្ថាប័នព្រឹទ្ធសភាធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី៨ មីនា ឆ្នាំ១៩៩៩ ដែលប្រកាស ឱ្យប្រើច្បាប់ស្ដីពីវិសោធនកម្មមាត្រា១១, ១២, ១៣, ១៨, ២២,២៤, ២៦, ២៨, ៣០, ៣៤, ៥១, ៩០, ៩១, ៩៣ និងមាត្រាទាំងឡាយនៃជំពូក៨ ដល់ជំពូកទី១៤។
- វិសោធនកម្មលើកទី៣: បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៧០១/១១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០១ ដែល ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា១៩ និងមាត្រា២៩ នៃរដ្ឋធម្មនុញ្ញ។
- វិសោធនកម្មលើកទី៤: សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
- វិសោធនកម្មលើកទី៥ : ការកែប្រែកូរ៉ុមនៃការប្រជុំរដ្ឋសភាធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៨៨ និងមាត្រា១១១ថ្មី នៃរដ្ឋធម្មនុញ្ញ។
- វិសោធនកម្មលើកទី៦: ការសម្រួលសំឡេងបោះឆ្នោត ពី ២/៣ មកជា មតិភាគច្រើនដាច់ខាត និងកូរ៉ុមប្រជុំ ធ្វើឡើងដោយព្រះរាជក្រមលេខ នស/រកម/០៣០៦/០០ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៦ ដែល ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៨២ មាត្រា៨៨ថ្មី មាត្រា៩០ថ្មី មាត្រា៩៨ មាត្រា ១០៦ថ្មី មាត្រា១១១ថ្មី(មួយ) មាត្រា១១៤ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៦ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
- វិសោធនកម្មលើកទី៧: ការកែប្រែរចនាសម្ព័ន្ធរដ្ឋបាលទឹកដីមកជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០២០៨/០០៨ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៤៥ថ្មី និងមាត្រា១៤៦ថ្មី នៃរដ្ឋធម្មនុញ្ញ។
- វិសោធនកម្មលើកទី៨: តំណាងរាស្ត្រ អង្គការរៀបចំការបោះឆ្នោត និងការសើរើនិងវិសោធនកម្មរដ្ឋធម្មនុញ្ញ ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៧៦ និងមាត្រាទាំងឡាយ ពីជំពូកទី១៥ថ្មី ដល់ ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ។
- វិសោធនកម្មលើកទី៩: ការធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិ
ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/១១២១/០១៨ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដែល ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិ។
- វិសោធនកម្មលើកទី១០: ការធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ថ្មី មាត្រា១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី និងមាត្រា៤ ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដើម្បីធានាក្នុងគ្រប់កា លៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាន នៃលទ្ធិ ប្រជាធិបតេយ្យសេរី ពហុបក្ស សមស្របតាមតម្រូវការនៃភាពចាំបាច់។
Answer 2
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម ចំនួន១០លើក។ ចំពោះសេចក្តីសង្ខេបនៃខ្លឹមសារវិសោធនកម្មរួមមានដូចខាងក្រោម៖
- វិសោធនកម្មលើកទី១: ការផ្ដល់សិទ្ធិដល់ប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាលើព្រះរាជក្រមឬព្រះរាជក្រឹត្យ វិសោធនកម្មលើកទី១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ធ្វើឡើងតាមរយៈព្រះរាជក្រមចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការកែប្រែមាត្រា២៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ - វិសោធនកម្មលើកទី២: ការបង្កើតឱ្យមានស្ថាប័នព្រឹទ្ធសភាធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី៨ មីនា ឆ្នាំ១៩៩៩ ដែលប្រកាស ឱ្យប្រើច្បាប់ស្ដីពីវិសោធនកម្មមាត្រា១១, ១២, ១៣, ១៨, ២២,២៤, ២៦, ២៨, ៣០, ៣៤, ៥១, ៩០, ៩១, ៩៣ និងមាត្រាទាំងឡាយនៃជំពូក៨ ដល់ជំពូកទី១៤។
- វិសោធនកម្មលើកទី៣: បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៧០១/១១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០១ ដែល ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា១៩ និងមាត្រា២៩ នៃរដ្ឋធម្មនុញ្ញ។
- វិសោធនកម្មលើកទី៤: សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
- វិសោធនកម្មលើកទី៥ : ការកែប្រែកូរ៉ុមនៃការប្រជុំរដ្ឋសភាធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៨៨ និងមាត្រា១១១ថ្មី នៃរដ្ឋធម្មនុញ្ញ។
- វិសោធនកម្មលើកទី៦: ការសម្រួលសំឡេងបោះឆ្នោត ពី ២/៣ មកជា មតិភាគច្រើនដាច់ខាត និងកូរ៉ុមប្រជុំ ធ្វើឡើងដោយព្រះរាជក្រមលេខ នស/រកម/០៣០៦/០០ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៦ ដែល ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៨២ មាត្រា៨៨ថ្មី មាត្រា៩០ថ្មី មាត្រា៩៨ មាត្រា ១០៦ថ្មី មាត្រា១១១ថ្មី(មួយ) មាត្រា១១៤ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៦ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
- វិសោធនកម្មលើកទី៧: ការកែប្រែរចនាសម្ព័ន្ធរដ្ឋបាលទឹកដីមកជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០២០៨/០០៨ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៤៥ថ្មី និងមាត្រា១៤៦ថ្មី នៃរដ្ឋធម្មនុញ្ញ។
- វិសោធនកម្មលើកទី៨: តំណាងរាស្ត្រ អង្គការរៀបចំការបោះឆ្នោត និងការសើរើនិងវិសោធនកម្មរដ្ឋធម្មនុញ្ញ ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៧៦ និងមាត្រាទាំងឡាយ ពីជំពូកទី១៥ថ្មី ដល់ ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ។
- វិសោធនកម្មលើកទី៩: ការធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/១១២១/០១៨ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដែល ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិ។