Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

នៅក្នុងដំណើររស់នៅក្នុងនាមជាមនុស្សត្រូវប្រកាន់នូវក្រមសីលធម៌៤ យ៉ាងគឺ៖

  1. សីលធម៌ផ្ទាល់ខ្លួន : យុវជនម្នាក់ៗត្រូវចេះដឹងខុសត្រូវ ល្អអាក្រក់ មានភាពក្លាហានក្នុងផ្លូវត្រូវ ការនិយាយស្ដីបែបត្រឹមត្រូវដោយប្រកាន់ជំហរ មិននិយាយបំបែកបំបាកអ្នកដទៃឬ ប៉ះពាល់ដល់អ្នកដៃ។
  2. សីលធម៌ក្នុងគ្រួសារ : នៅក្នុងសង្គមគ្រួសារយុវជនត្រូវស្គាល់តួនាទីរបស់ខ្លួនថាជាកូន ដោយធ្វើខ្លួនឲ្យទន់ភ្លន់ស្ដាប់ដំបូន្មានឪពុកម្ដាយ និងគោរពដឹងគុណលោក។ លើសពីនេះក្នុងគ្រួសារយុវជនមានតួនាទីយ៉ាងសំខាន់ដោយគេត្រូវទទួលលភារកិច្ចបន្តជ្រុំជ្រែងនិងស្វែងរកមូលធនមកផ្គត់ផ្គង់គ្រួសារទាំងមូលពិសេសជួយទំនុកបម្រុងឪពុកម្ដាយ។
  3. សីលធម៌ក្នុងវិជ្ជាជីវៈ : នៅក្នុងវិស័យការងារ យុវជនជាមនុស្សដែលកំពុងតែពេញនូវថាមពលក្នុងការធ្វើការ ដូច្នេះយុជនត្រូវមាននូវសីលធម៌ល្អដើម្បីឲ្យការណានីមួយឈានទៅសម្រេចគោលដៅ។​​ យុវជនត្រូវតែគិតដល់តម្លៃនៃការងារគឺមនសិការការងារ ធ្វើការទៅសមត្ថភាពរបស់ខ្លួន ប្រកបការងារណាដែលសុចរិតស្របជាមួយច្បាប់សង្គមដែលបានចែង។
  4. សីលធម៌សង្គម : ក្នុងការរស់នៅមនុស្សម្នាក់ៗត្រូវមានទំនាក់ទំនងគ្នាជាចាំបាច់ដែលមិនអាចកាត់ផ្ដាច់ពីគ្នាឡើយ។ នៅក្នុងធម្មជាតិមនុស្សគឺជាសត្វសង្គម ពីព្រោះមនុស្សត្រូវការមិត្តភាពពីមនុស្សជាតិដូចគ្នា​​​ មនុស្សត្រូវការធ្វើទំនាក់ទំនងគ្នា ដោយមិនអាចរស់នៅឯកោម្នាក់ឯងបានឡើយ។ ហេតុដូច្នេះហើយយុវជនត្រូវមានសីលធម៌យ៉ាងចាំបាច់នៅក្នុងសង្គមរស់នៅ ដូចជាការសាមគ្គីគ្នា មិនត្រូវគិតប្រយោជន៍រួមរបស់ជាតិ គោរពសិទ្ធិរបស់អ្នកដទៃជាដើម។

 


Reference:

ក្រសួងអប់រំ យុវជន និងកីឡា.(២០២០). សិក្សាសង្គមថ្នាក់ទី១០. រាជធានីភ្នំពេញ: គ្រឹស្ថានបោះពុម្ព និងចែកផ្សាយ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login