Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-10 05:18

ទំនាក់ទំនងរវាងទំនួលខុសត្រូវផ្នែកសង្គម និងទំនួលខុសត្រូវផ្នែកសីលធម៌វិជ្ជាមានភាពខុសគ្នាដូចខាងក្រោម

  • ទំនួលខុសត្រូវផ្នែកសីលធម៌វិជ្ជា គឺជាទំនួលខុសត្រូវដែលអ្នកប្រព្រឹត្តហ៊ានទទួលសារភាពដោយស្មោះត្រង់ ដោយពុំមានការបង្ខិតបង្ខំ ហើយក៏ការទទួលខុសត្រូវផ្ទាល់នៅចំពោះមុខខ្លួនឯង នូវរាល់ទង្វើដែលខ្លួនបានធ្វើដោយគ្មានវិប្បដិសារី។ អ្នកដែលអាចមានទំនួលខុសត្រូវនេះបានលុះត្រាតែស្ថិតនៅក្នុងក្របខណ្ឌដូចជា មានញាណគ្រប់គ្រាន់ មានសមត្ថភាពស្គាល់កុសល អកុសល (មិនមែនក្មេង មិនមេនមនុស្សឡប់សតិ) មានសេរីភាពគ្រប់គ្រាន់មិនស្ថិតនៅក្រោមអំណាចណាមួយ។
  • ទំនួលខុសត្រូវផ្នែកសង្គម មានលក្ខណៈច្បាស់លាស់ គឺជាទំនួលខុសត្រូវដែលអ្នកប្រព្រឹត្តហ៊ានសារភាពទោសកំហុសរបស់ខ្លួននៅចំពោះមុខច្បាប់សង្គម។
  • ទំនួលខុសត្រូវផ្នែកសីលវិជ្ជា និងទំនួលខុសត្រូវផ្នែកសង្គមមានភាពខុសគ្នាត្រង់ទំនាក់ទំនងសីលវិជ្ជាមានលក្ខណៈប្រធានវិស័យ កើតមានទៅតាមបុគ្គលដែលមានការយល់ដឹងខ្ពស់ ឬទាប។ ឯទំនួលខុសត្រូវសង្គមមានលក្ខណៈជាវត្ថុវិស័យ ដែលចាប់បង្ខំឱ្យទទួលខុសត្រូវនៅចំពោះមុខច្បាប់ ហើយមិនប្រែប្រួលតាមទំនោររបស់បុគ្គលនោះឡើយ។ ពោលគឺបើមានទំនួយលខុសត្រូវផ្នែករដ្ឋប្បវេណីត្រូវតែចេញសងកំហូចខាត តែបើគេមានកំហុសផ្នែកព្រហ្មទណ្ឌ គេត្រូវតែទទួលពិន័យតាមការកំណត់របស់ច្បាប់សង្គមដែលបានចែង។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login