2018-06-11 00:22
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រាងកាយមាំមួន និងសុខភាពល្អ គឺជាកត្តាសំខាន់ក្នុងការកំណត់ឱ្យបញ្ញាភ្លឺថ្លា និងឆន្ទៈមោះមុត ព្រោះកាលណាមានរាងកាយមាំមួននិងសុខភាពល្អ នោះមនុស្សតែងមានការត្រិះរិះ ពិចារណាក្នុងការបង្កើតថ្មីៗបានកាន់តែច្រើនឡើង។ លើសពីនេះទៀត គេតែងមានឆន្ទៈខ្លាំងក្លាក្នុងការធ្វើឱ្យសម្រេចគោលដៅរបស់គេ។ តែផ្ទុយទៅវិញ កាលណារាងកាយរបស់គេទន់ខ្សោយ សុខភាពទ្រុឌទ្រោម នោះគេមិនបានស្វែងយល់ពិចារណាក្នុងការបង្កើតថ្មីនោះទេ ហើយឆន្ទៈរបស់គេក៏ចុះខ្សោយជាលំដាប់។