ចំណុចខ្លាំងនិង ចំណុចអន់ថយរបស់ជនជាតិភាគតិចគឺ ៖
ក.ចំណុចល្អ
- មានទំនៀមទំលាប់គោរពចាស់ទុំ និងដូនតាជំនាន់មុន
- មានសាមគ្គីភាពរវាងគ្នា និងគ្នា ចេះយកអាសារគ្នាបានល្អ
- ស្មោះត្រង់ចំពោះគ្នា និងសមាជិកក្រុមនីមួយៗ
- ផ្តល់សិទ្ធិសេរីភាពក្នុងការជ្រើសរើសគូរស្រករ
- មិនចេះភូតកុហក
- មិនឈ្លោះប្រកែកកាប់សម្លាប់គ្នា
ខ.ចំណុចអន់ថយ
- គំនិតអភិរក្ស ធ្វើកសិកម្មព្រៃដុត
- គ្មានវាសនា មានតែជំនឿជឿលើព្រលឹងអារក្សអ្នកតា
- ងប់ងល់និងអបិយជំនឿ បន់ស្រន់សែនព្រេនមិនចង់ទទួលយកការរីកចម្រើននៃវិទ្យាសាស្រ្ត
- ជនជាតិស្ទៀងនៅមានប្រពៃណីរើសអើសចំពោះនារីភេទ (ស្ទៀងប្រុសអាចផិតប្រពន្ធបាន ឯស្រីមិនអាចផិតប្តីបានទេ ) ។