Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នាយករដ្ឋមន្រ្តីមានតួនាទី និងសមត្ថកិច្ចៈ

  • នាយករដ្ឋមន្រ្តីមានតួនាទី ដឹកនាំអង្គប្រជុំហើយអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្រ្តីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន
  • នាយករដ្ឋមន្រ្តីអាចចែករំលែកអំនាចរបស់ខ្លួ​នទៅឲ្យឧបនាយករដ្ឋមន្រ្តីឬសមាជិកណាមួយនៃរដ្ឋាភិបាលបាន
  • នា​យករដ្ឋមន្រ្តីជាប្រមុខរដ្ឋាភិបាល មានភារកិច្ចទទួលខុសត្រូវរួមជាមួយសមាជិកទាំងឡាយ ចំពោះមុខរដ្ឋសភាអំពីនយោបាយទូទៅនិងសកម្មើភាពរបស់រដ្ឋាភិបាល
  • នាយករដ្ឋមន្រ្តីដឹកនាំការងារ របស់គណៈរដ្ឋមន្រ្តីចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋាភិបាលលើគ្រប់លើវិស័យ
  • នាយករដ្ឋមន្រ្តីជាអ្នកកោះប្រជុំ និងអធិបតីនៃអង្គប្រជុំ ។ អង្គប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តីសម្រេចដោះស្រាយរាល់កិច្ចការទូទៅ របស់រាជរដ្ឋាភិបាល
  • នាយករដ្ឋមន្រ្តីអាចប្រ​គល់សិទ្ធិជូ​ន សមាជិករាជរដ្ឋាភិបាលណាម្នាក់ឲ្យកោះប្រជុំនិងធ្វោះគណៈអធិបតីអង្គប្រជុំអន្តរក្រសួង ប៉ុន្តែអង្គប្រជុំនោះគ្មានសិទ្ធិសម្រេចកិច្ចការតាងនាមរាជរដ្ឋាភិបាលឡើយ
  • នាយករដ្ឋមន្រ្តីដឹកនាំការចរចារនិងចុះហត្ថលេខាលើសេចក្តីព្រមព្រៀងពាណិជ្ជកម្ម ជាប្រតិបត្តិការរសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត បច្ចេកទេស និងការពារប្រទេស ។ នាយករដ្ឋមន្រ្តីអាចប្រគល់សិទ្ធិសមាជិករដ្ឋាភិបាលណាម្នាក់ជាអ្នកចរចារនឹងចុះហត្ថលេខា ។
  • នាយករដ្ឋមន្រ្តីចុះហត្ថលេខាលើអនុក្រឹត្យសេចក្តីសម្រេច និងសារាចររបស់គណៈរដ្ឋមន្រ្តី លិខិតបទដ្ឋាននានាដែលមានអនុភាពទូទៅរបស់រដ្ឋាភិបាលត្រូវបានចុះរាជកិច្ច
  • នាយករដ្ឋលើកសំណើដល់គណៈប្រជុំវិសាមញ្ញលើកសំណើរស្តីពីសេចក្តីព្រៀងច្បាប់និងសំណើរតែងតាំងផ្លាស់ប្តូរ បញ្ចាប់ភារកិច្ចដោយព្រះរាជក្រឹត្យនូវមន្រ្តីជាន់ខ្ពស់និងយោធា
  • នាយករដ្ឋមន្រ្តីមានសិទ្ធិបញ្ជាចំណាយក្រៅពីការកំណត់ក្នុងថវិការជាតិ ដើម្បីដោះស្រាយកិច្ចការចាំបាច់ និងបន្ទាន់រួចរាយការជូនរដ្ឋសភាភ្លាម
  • នាយករដ្ឋមន្រ្តីដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login