2018-06-12 10:52
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សមាសភាពរដ្ឋាភិបាលកម្ពុជា មាន
១.នាយករដ្ឋមន្ត្រីៈ ជាសមាជិករដ្ឋសភាជាអ្នកដឹកនាំការងារគណៈរដ្ឋមន្ត្រីចាត់ចែងរាល់សកម្មភាពរបស់រដ្ឋាភិបាលលើគ្រប់វិស័យ។
២.ឧបនាយករដ្ឋមន្ត្រីៈ ជាសមាជិករដ្ឋាភិបាលដែលមានអាសនានុក្រមលើសមាជិរដ្ឋាភិបាលដទៃទៀត។ ឧបនាយករដ្ឋមន្ត្រីជួយការងារនាយករដ្ឋមន្ត្រី តាមការប្រគល់សិទ្ធិចំពោះមុខនាយករដ្ឋមន្ត្រី។ កិច្ចការដែលទាក់ទងនឹងការដឹកនាំរួមរបស់រដ្ឋាភិបាល បើគ្មានការយល់ព្រមពីនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីគ្មានសិទ្ធិសម្រេចឡើយ។
៣.ទេសរដ្ឋមន្ត្រីៈ សំដៅទៅលើមន្ត្រីដែលមានអតីតភាពយូរ។ អ្នកដែលមានតំណែងទេសរដ្ឋមន្ត្រីមិនបានកាន់កាប់ក្រសួងណាមួយទេ តែបើជាទេសរដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីផង ទើបមានតំណែងជាប្រធានស្ថាប័នពិតប្រាកដ។ ទេសរដ្ឋមន្ត្រីដែលមិនដឹកនាំក្រសួងអាចទទួលភារកិច្ចតាមការកំណត់របស់នាយករដ្ឋមន្ត្រី។
៤. រដ្ឋមន្រ្តីៈ ជាប្រធានស្ថាប័នក្នុងករណីដែលមានរដ្ឋលេខាធិការជាអនុប្រធានស្ថាប័ន។ រដ្ឋមន្ត្រីមានភារកិច្ចដឹកនាំគ្រប់គ្រងស្ថាប័ន និងអង្គភាពចំណុះក្នុងក្របខណ្ឌសមត្ថកិច្ចដែលកំណត់ក្នុងច្បាប់។
៥.រដ្ឋលេខាធិការៈ ជាប្រធានស្ថាប័ននៃរដ្ឋលេខាធិការដ្ឋានស្វយ័ត (រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ) ប៉ុន្តែរដ្ឋលេខាធិការដ្ឋានទាំងពីរនេះចំណុះទីស្ដីការគណៈរដ្ឋមន្ត្រី។
៦.អនុរដ្ឋលេខាធិការៈ មិនមែនជាសមាជិករដ្ឋាភិបាលទេ ជាជំនួយការក្នុងករណីដែលក្រសួងមានរដ្ឋមន្ត្រីឬរដ្ឋលេខាធិការជាប្រធាន និងអនុប្រធានស្ថាប័ន។