ទោសទណ្ឌទាក់ទងនឹងការក្លែងបន្លំអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនប្រជាពលរដ្ឋខ្មែមានដូចតទៅ
- ជនបរទេសណា ដែលកាន់កាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅដល់ ១០ឆ្នាំ។
- ជនដែលក្លែងធ្វើការកោសលុប សរសេរត្រួត ឬឱ្យគេសរសេរឈ្មោះក្លែងក្លាយនៅក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ឬមួយប្រើប្រាស់ឯកសារទាំងនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ៥ ទៅដល់ ១០ ឆ្នាំ។
- មន្ត្រីភ្នាក់ងាររាជការ ឬជនដែលសមកគំនិតជួយលាក់បាំង ឬផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរត្រូវផ្ដន្ទាទោសដូចគ្នានឹងជន ដែលកាន់កាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា ២០ និងមាត្រា ២១ នៃច្បាប់នេះដែរ។