ទោសទណ្ឌទាក់ទងនឹងការក្លែងកន្លំអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន ប្រជាពលរដ្ឋខ្មែរ ៖
- ជនបរទេសណាដែលប្រើប្រាស់ និងកាន់កាប់អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនប្រជាពលរដ្ឋខ្មែរឬលិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ដល់ ១០ឆ្នាំ(មាត្រាទី២០)
- ជនដែលក្លែងធ្វើការកោសលុប សរសេរត្រួតឬឲ្យគេសរសេរឈ្មោះក្លែងក្លាយ នៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជាឬមួយប្រើប្រាស់ឯកសារ ទាំងនោះត្រូវអន្ដាទោសដាក់ពន្ធនាគារពី ៥ឆ្នាំដល់១០ឆ្នាំ ( មាត្រា២១) ។
- មន្រ្ដីភ្នាក់ងាររាជការ ឬ ជនដែលសមគំនិត ជួយលាក់បាំងឬផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវផ្ដន្ទាទោសដូចជាគ្នានឹងជនដែលកាន់កាប់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរឬលិខិតឆ្លងដែនខុស ច្បាប់នេះដែរ (មាត្រាទី២២) ។