Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-13 11:17

ជនបរទេសដែលអាចសុំចូលជាសញ្ជាតិខ្មែរបាន ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម

ក. លក្ខណៈទូទៅ

  • មានលិខិតបញ្ជាក់ថា មានគំនិតមាយាទ សីលធម៌ល្អ ដែលអាចេញដោយមេឃុំ ឬចៅសង្កាត់ខ្លួនរស់នៅ។
  • មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ។
  • មានលិខិតបញ្ជាក់ថា ជននោះមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយស្នាក់នៅជាប់ចំនួនប្រាំពីរឆ្នាំ ដោយគិតចាប់ពីថ្ងៃទទួលបណ្ណស្នាក់នៅ ដែលចេញឱ្យនៃក្របខណ្ឌច្បាប់អន្តោប្រវេសន៍។
  • មានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលដាក់ពាក្យសុំបញ្ជាតូបនីយកម្ម។
  • ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងចេះប្រវត្តិសាស្ត្រខ្មែរខ្លះៗហើយបង្ហាញភស្តុតាងច្បាស់ ថាខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុមព្រមទាំងទទួលបាននូវទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ។
  • មានបញ្ញា និងកាយសម្បទាដែលមិននាំឱនយគ្រោះថ្នាក់ ឬនាំឱ្យមានបន្ទុកដល់ជាតិ។

ខ. លក្ខខណ្ឌគុណសម្បត្តិ

            ជនបរទេសដែលបានធ្វើអំណោយជាបា្រក់ដល់ថវិកាជាតិចាប់បី     មួយពាន់លានររៀល (១ ០០០ ០០០ ០០០) ឡើងទៅ និងបានបង្ហាញនូវភាស្តុតាងច្បាស់ថាខ្លួនបានផ្ដល់នូវគុណសម្បត្តិពិសេស ឬថ្វីដៃពិសេសណាមួយជាប្រយុជន៍ដល់ការស្ដារ និងកសាងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។

គ. លក្ខខណ្ឌសហព័ទ្ធ

  • ជនបរទេសដែលមានសហព័ទ្ធ ឬកូនកូនដែលមានអាយុតិចជាង១៨ឆ្នាំ ដែលមានបំណងសុំសញ្ជាតិជាចង្កោមគ្រួសារ។
  • បែបបទនិងនីតិវិធីនៃការសុំសញ្ជាតិខ្មែរ ការសម្រេចផ្ដល់សញ្ជាតិខ្មែរ ត្រូវកំណត់ដោយច្បាប់ និងជនដែលបានអនុញ្ញាតឱ្យចូលសញ្ជាតិខ្មែរ ត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login