Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-13 11:16

ក. ការទទួលបានសញ្ជាតិខ្មែរពីកំណើត

+ ត្រូវទទួលបានសញ្ជាតិខ្មែរ ដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • កូនដែលកើតពីឪពុកម្ដាយបរទេស ដែលកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
  • កូនដែលកើតពីឪពុកម្ដាយដែលមិនស្គាល់ និងកូនដែលទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាជាចក្រកម្ពុជា ត្រូវចាត់ទុកថាកើតនៅព្រះរាជណាចក្រកម្ពុជាដែរ។

+ ត្រូវទទួលបានសញ្ជាតិខ្មែរទោះបីកើតនៅទីណាក៏ដោយ

  • កូនមានខាន់ស្លា ដែលកើតពីឪពុកឬម្ដាយដែលមានសញ្ជាតិខ្មែរ។
  • កូនឥតខាន់ស្លាដែលកើតមកពីឪពុក ឬម្ដាយមានសញ្ជាតិខ្មែរទទួលស្គាល់
  • កូនដែលឪពុកម្ដាយមិនទទួលស្គាល់ កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាបានកើតពីឪពុក​ឬម្ដាយដែលមានសញ្ជាតិខ្មែរ។

ខ. ការទទួលបានសញ្ជាតិដោយអាពាហ៍ពិពាហ៍

  • ស្រ្តី ឬបុរសបរទេដែលយកប្ដី ឬប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបានលុះត្រាតែ ស្រ្តីឬបុរសនោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍
  • បែបបទ និងនីតិវិធីនៃការទាមទារសញ្ជាតិខ្មែរ និងការផ្ដល់សញ្ជាតិខ្មេរត្រូវសម្រេចតាមច្បាប់កំណត់។
  • ប្រជាពលរដ្ឋខ្មែរមិនបាត់សញ្ជាតិដោយសារតែរៀបអាពាហ៍ពិពាហ៍ជាមួយបរទេសឡើយ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login