១.ចូរអ្នកធ្វើការវិភាគតួរអង្គហំ ផានីត យ៉ាន ថៅកែ សែហ្វ។
២.តើកត្តាអ្វីខ្លះ ដែលនាំឱ្យហំសម្រេចចិត្តបើកឡានបុកថៅកែអុង ប៉ាងហុងលី? ការសម្រេចចិត្តប្រព្រឹត្តបែបនេះ បានជះឥទ្ធិពលចំពោះផ្លូវច្បាប់ ផ្លូវសីលធម៌ និងផ្លូវសាសនាយ៉ាងណាខ្លះ?
៣.តាមរយៈតួអង្គហំ ផានីត សែហ្វ បានផ្តល់តម្លៃអប់រំយ៉ាងណាខ្លះ?
៤.ចូរអ្នកធ្វើការបង្ហាញវិធីតែនិពន្ធនៃអត្ថបទល្ខោនខាងលើនេះ។
៥.ដោះឆ្លុះបញ្ជាំងតាមរយៈសកម្មភាពតួអង្គក្នុងរឿងនេះ ចូរអ្នកបង្ហាញពី សច្ចររស សង្គមរស តថរស វិររស កុសលរស។
៦.តើអត្តបទខាងលើ អ្នកនិពន្ធបានបង្ហាញពីប្រធានរឿងអ្វី លើកយកបញ្ហា អ្វីមកចោទ និងដោះស្រាយហើយមានគំនិតដឹកនាំ (ឧត្តមគតិរឿង) ដូចម្តេច?
ចម្លើយ
១.វិភាគតួអង្គៈ ហំ ផានីត យ៉ាន ថៅកែ សែហ្វៈ
+ ហំ
គុណសម្បត្តិៈ
- ជាមនុស្សម៉ឹងម៉ាតគោរពសច្ចធម៌
- ស្រលាញ់គ្រួសារ (ប្រពន្ធ កូន ម្តាយ)
- មានទំនួលខុសត្រូវលើគ្រួសារ
- ស្រលាញ់យុត្តិធម៌
- មិនខ្លាចការគំរាមកំហែង
គុណវិបត្តិៈ
- ហ៊ានប្រព្រឹត្តអំពើទុច្ចរិត ព្រោះជីវភាពផ្ទាល់ខ្លូន
- ជាមនុស្សយកប្រាក់ជាធំ
- បង្កទុកលំបាកដល់គ្រួសារ
+ ផានីតៈ
គុណសម្បត្តិ
- ស្រលាញ់យុត្តិធម៌
- ស្អប់ខ្ពើមអំពើពុករលួយ
- ហ៊ានតតាំងនឹងមនុស្សទុច្ចរិត
គុណវិបត្តិ
- ឆាប់ជឿទុកចិត្តថៅកែ (មុនដំបូង)
- រៀនមិនពូកែ (ប្រឡងចេះតែធ្លាក់)
+ យ៉ាន
គុណសម្បត្តិ
- ស្រលាញ់យុត្តិធម៌
- ហ៊ាននិយាយតតាំងជាមួយប៉ូលីស
គុណវិបត្តិ
+ ថៅកែ
គុណសម្បត្តិ
- ផ្តល់ការងាឱ្យផានីតធ្វើ
- ជួយសាងសង់សាលារៀន ទិញឆ្នោតវត្ថុ ជួយសមាគម សង់សាលាបាលី
- ផ្តល់លុយកាក់ខ្លះៗដល់គ្រួសារហំ
គុណវិបត្តិ
- ជាមនុស្សចិត្តចោរ (ថៅកែចិត្តចោរ)
- មានគំនិតទុតិដ្ឋិនិយម (ឈ្លានីសអ្នករកស៊ីដូចគ្នា)
- ជាមនុស្សយកលុយជាធំ
- កេងប្រវញ្ចញើសឈាមកម្មករ
- ជាមនុស្សមិនគោរពពាក្យសច្ចៈ
- គ្មានសតិសប្បជញ្ញៈ
- មិនប្រកាន់សច្ចៈធម៌
+ សែហ្វ
គុណសម្បត្តិ
គុណវិបត្តិ
- ស៊ីសំណូក
- ប្រើអំពើហិង្សា
- ចាប់អ្នកដែលគ្មានកំហុស (ឱ្យគេចាប់គង់)។
២.កត្តាដែលនាំឱ្យពូហំសម្រេចចិត្ត បើកឡានបុកថៅកែអុងប៉ាហុងលីគឺៈ
- កត្តាជីវភាព (ដើម្បីប្រាក់ ១០,០០០ រៀល)
- ការកៀបសង្កត់ពីថៅកែ។
ការសម្រេចចិត្តប្រព្រឹត្តបែបនេះ បានជះឥទ្ធិពលចំពោះផ្លូវច្បាប់ ផ្លូវសីលធម៌ និងផ្លូវសាសនា ដូចតទៅៈ
- ផ្លូវច្បាប់ៈ ត្រូវមានទោស ពីបទបញ្ជាឱ្យគេសម្លាប់មនុស្សដោយចេតនា និងប្រព្រឹត្តអំពើឆបោក គឺបោកប្រាស់ពូហ៍។
- ផ្លូវសីលធម៌ៈ ជាមនុស្សឃោរឃៅ អសីលធម៌ គ្មានសច្ចភាព
- ផ្លូវសាសនាៈ ប្រព្រឹត្តខុសក្នុងទោសបាណាតិបាត និងមុសវាទ (ប្រើគេ ឱ្យបៀតបៀនអ្នកដទៃ និងពោលពាក្យកុហក)។
៣.កត្តាដែលតួអង្គហំ ផានីត សែហ្វ បានផ្តល់តំលៃអប់រំដូចតទៅៈ
- កុំដើម្បីតែប្រាក់សុខចិត្តសម្លាប់មនុស្ស
- ហ៊ាននិយាយការពិត ឬ ប្រកាន់សច្ចយុត្តិធម៌
- មិនត្រូវយក់ញាតិ ដែលជាមនុស្សទុច្ចរិត
- ត្រូវមានមនសិការ និងឧត្តមគិត
- ក្នុងនាមជាមន្ត្រីនគរបាលមិនត្រូវលំអៀងតែម្ចាងៗ
- មិនត្រូវប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់
- មិនត្រូវខ្លាចការគៀបសង្គត់។
៤.វិធីតែងនិពន្ធនៅក្នុងអត្ថបទនេះមានដូចជាៈ
- ពណ៍នាវិធីៈ អ្នកនិពន្ធបានប្រើដើម្បីរៀបរាប់ពីតួអង្គ “ គេឃើញផានីត នៅក្មេងរាងស្គម កំពុងកត់ត្រាចុះបញ្ជីសៀវភៅធំមួយ..”
- សំវាទវិធីៈ អ្នកនិពន្ធបានធ្វើឱ្យតួអង្គនីមួយៗ និយាយឆ្លើយឆ្លងគ្នា “ លោកក្មួយមានរឿងអ្វី..? ” “ ពូក្រែង...”។
- ឯកវាទវិធីៈ អ្នកនិពន្ធធ្វើឱ្យតួអង្គនិយាយម្នាក់ឯង “ នៅទីបំផុតខ្ញុំនៅតែម្នាក់ឯងទេដឹង...”។
- ឧបមានវិធីៈ “ លុយរកបានដោយងាយ ចាយក៏ងាយប្រហែលជា មានឯកយកទៅលេងល្បែងចាញ់អស់ផងមើលទៅ... ” ។
- វចនវិធីៈ អ្នកនិពន្ធបានប្រើពាក្យសាមញ្ញងាយយល់ (ពូហំ រឿងស្អិ អញ បងសុខ)
- វចនាវិធីៈ អ្នកនិពន្ធសរសេរអត្ថបទជាពាក្យរាយ ដោយមានឃ្លាល្បះត្រឹមត្រូវ។
៥.ដោយឆ្លុះបញ្ជាំងតាមរយៈសកម្មភាពតួអង្គក្នុងរឿង បង្ហាញពីៈ
- សច្ចរសៈ អ្នកនិពន្ធបានបង្ហាញពីសច្ចភាព ដែលថៅកែប្រព្រឹត្តចំពោះពូហំ
- សង្គមរសៈ បញ្ហាទាំងអស់នៅក្នុងរឿងនេះ ពិតជាមានពិតជាក់ស្តែងនៅក្នុងសង្គម។ បង្ហាញពីសង្គមមួយដែលពោរពេញដោយការជិះជាន់ អយុត្តិធម៌ ដោយអំណាចទឹកប្រាក់
- តថរសៈ អត្ថបទនេះបានបង្ហាញពីស្ថានភាពពិតជាក់ស្តែងនៅក្នុងសង្គមមនុស្សបច្ចុប្បន្ន។
- វិររសៈ តួអង្គហំ តំណាងឱ្យវិរភាព អង់អាចក្លាហាន ហ៊ានតស៊ូ តបតជាមួយថៅកែដែលមានចិត្តទុរកយស ចិត្តចោរកំណាច។
- កុសលរសៈ អ្នកនិពន្ធបានអប់រំមនុស្សកុំឱ្យប្រព្រឹត្តនូវអំពើទុច្ចរិត ត្រូវប្រកាន់នូវសច្ចយុត្តិធម៌
៦.អត្ថបទខាងលើ អ្នកនិពន្ធបានបង្ហាញពីអំពើអាក្រក់ របស់ថៅកែដែលមានចិត្តជាចោរ និងឃោរឃៅ អាងទឹកប្រាក់អាងអំណាច។ ហើយបានលើកយកបញ្ហាដែលកើតមាននៅក្នុងសង្គមខ្មែរដែលទើបរួចផុតពិ នឹមអាណានិគមបារាំង។ បញ្ហាទាំងនោះ មានបញ្ហាកេងប្រវញ្ចកម្លាំងកម្មករ បញ្ហាអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ជាដើម។ ក្នុងអត្ថបទដកស្រង់ខាងលើនេះមានគំនិតចង់ឱ្យមនុស្ស រស់នៅក្នុងសង្គមត្រូវចេះតស៊ូ ពីការកៀបសង្កត់ពីសំណាក់នាយទុន ឱ្យចេះស្រលាញ់ យុត្តិធម៌ ស្អប់ខ្ពើមអំពើពុករលួយ ស្អប់ខ្ពើមការកៀបសង្គត់ មិនត្រូវខ្លាចញញើតចំពោះការជិះជាន់ ពីសំណាក់អ្នកមានប្រាក់ និងអំណាច។ ម៉្យាងទៀតកុំនាមជាប៉ូលីស ជាសមត្ថកិច្ចមិនត្រូវសីសំណូក សូកប៉ាន់ គឺត្រូវតែបម្រើដល់ប្រជាជនស្លូតត្រង់។