Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2018-06-27 07:10

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧១ សហភាពសូវៀតបានក្លាយទៅជាប្រទេសជោគជ័យដំបូងគេក្នុងការដាក់ស្ថានីយអវកាសដែលមានមនុស្សធ្វើការនៅក្នុងគន្លងផែនដីជាន់ទាប។​ នៅឆ្នាំ១៩៨២ ប្រទេសសូវៀតបានដំឡើងស្ងានីយអវកាសចំនួន៧ទៀត។ ដោយសារបទពិសោធន៏នេះ នៅឆ្នាំ១៩៩៣ គេបានស្នើរគម្រោងស្ថានីយអវកាសថ្មីឡើង ដោយមានការចូលរួមអន្តរជាតិនិងមានការសហការរវាងសាធារណរដ្ឋរូស៊ី និងសហរដ្ឋអាមេរិច។ ស្ថានីយនេះមានឈ្មោះថា ស្ថានីយអវកាសអន្តជាតិ។

ស្ថានីយអន្តរជាតិនិងផ្ដល់ផលប្រយោជន៏ដូចជា៖

  • វាក្លាយទៅជាកន្លែងដ៏ល្អ ដើម្បីធ្វើការពិសោធន៏វិទ្យាសាស្រ្ដអវកាស និងប្រហែលជាដើម្បីបង្កើតបច្ចេកវិទ្យាថ្មីៗ
  • ស្ថានីយនេះនិងជុំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសនានានិងបន្តការត្រួសត្រាយផ្លូវអាកាសសម្រាប់យានិកទាំងឡាយ។

Answer 2


user icon
Teacher Sovannara
2021-04-27 13:42

ស្ថានីយអវកាស​អន្តរជាតិ​ ​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​ឡើង កាល​ពីឆ្នាំ​១៩៩៨ ក្រោម​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេស​ចំនួន ១៦ ដែលក្នុងនោះប្រទេស​ដែល​ដើរតួ​សំខាន់ជាងគេ គឺ​សហរដ្ឋ​អាមេរិក និង​សហភាពសូវៀត កាណាដា ជប៉ុន និងប្រទេសជាសមាជិកអឺរ៉ុប ។

ដំបូងឡើយ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧១ សហភាពសូវៀតបានក្លាយទៅជាប្រទេសជោគជ័យដំបូងគេក្នុងការដាក់ស្ថានីយអវកាសដែលមានមនុស្សធ្វើការនៅក្នុងគន្លងផែនដីជាន់ទាប  ធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោក ហើយទន្ទឹមនឹងនោះ ប្រទេសដ៏ទៃទៀតក៏បាននាំគ្នាអភិវឌ្ឍវិស័យនេះរៀងៗខ្លួនឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងន័យប្រជែងគ្នា ពិសេសសហរដ្ឋអាមេរិក និងសូរៀត ដោយមានគម្រោងសាងសង់ស្ថានីយ៍អាវកាសអចិន្ត្រៃយ៍រៀងៗខ្លួន ។ ដោយទំហំនៃការចំណាយខ្ពស់ពេកក្នុងការសាងសង់ និងដើម្បីកាត់បន្ថយការចំណាយខ្ជះខ្ជាយ   ប្រទេសទាំងនោះបានងាកមកពិភាក្សាគ្នាពីការកសាងស្ថានីយ៍អាវកាសរួមគ្នា ។  នៅឆ្នាំ១៩៩៣ គេបានស្នើរគម្រោងស្ថានីយអវកាសថ្មីឡើង ដោយមានការចូលរួមអន្តរជាតិ និងមានការសហការរវាងសាធារណរដ្ឋរុស្សី និងសហរដ្ឋអាមេរិច ដែលនេះជា​និមិត្តរូប​ដ៏សំខាន់​មួយ នៃ​យុគសម័យ​ក្រោយ​សង្រ្គាម​ត្រជាក់ ពីព្រោះ គេ​នៅ​ចាំបាន​ថា ពេញ​នៅ​ក្នុង​​សង្រ្គាម​ត្រជាក់​ អាមេរិក និង​សហភាព​សូវៀត បាន​ប្រកួតប្រជែង​គ្នា​យ៉ាងស្រួចស្រាវបំផុត នៅ​ក្នុង​ទីអវកាស ។ ក៏ប៉ុន្តែ នៅទីបំផុត​ទៅ ប្រទេស​ទាំងពីរ​បាន​​យក​​ចំណេះដឹង និង​បច្ចេកវិទ្យា​ដែល​ខ្លួន​ខិតខំ​អភិវឌ្ឍដើម្បី​ប្រជែងគ្នា បង្វែរ​មក​ដាក់​រួមគ្នា នៅ​ក្នុងស្ថានីយ​អវកាស​អន្តរជាតិ ។ ស្ថានីយនេះត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ ២០១១ និងមានឈ្មោះថា ស្ថានីយអវកាសអន្តជាតិ ។

  • ស្ថានីយអន្តរជាតិនិងផ្ដល់ផលប្រយោជន៏ដូចជា៖
  • វាក្លាយទៅជាកន្លែងដ៏ល្អ ដើម្បីធ្វើការពិសោធវិទ្យាសាស្រ្ដអវកាស និងប្រហែលជាដើម្បីបង្កើត      បច្ចេកវិទ្យាថ្មីៗ
  • ស្ថានីយនេះនិងជុំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសនានានិងបន្តការត្រួសត្រាយផ្លូវអាកាសសម្រាប់យានិកទាំងឡាយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login