Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១.តើរបាំងអប្សរាជារបាំអ្វី? គេសំដែងរបាំនេះនៅពេលណា?

២.តើរបាំនេះមានកំណើតតាំងពីពេលណា? តើអ្នកណាជាអ្នកបង្កើតរបាំនេះមុនគេ? ហើយការបង្កើតរបាំនេះប្រព្រឹត្តទៅតាមវិធីណា?

៣.ចូរអ្នកបង្ហាញពីទម្រង់ និងអត្ថន័យនៃការសំដែងរបាំអប្យរាដោយផ្នែកលើ អត្ថបទបនេះ។

៤.ដោយផ្សារភ្ជាប់ទៅនឹងខ្លឹមសារនៃអត្ថបទ ចូរអ្នកធ្វើការឆ្លុះបញ្ចាំងពី លក្ខណៈជាតិសំខាន់ៗដេលមានៅក្នុងរបាំអប្សរា។

៥.ចូរអ្នកប្រៀបធៀបរបាំអប្សរា និងរបាំប្រជាប្រិយណាមួយ​ដែលអ្នកធ្លាប់ស្គាល់។ តើរបាំទាំងពីរប្រភេទនេះ មានលក្ខណៈពិសេសក្នុងវប្បធម៌យ៉ាងណាខ្លះ? ចូរពន្យល់។

៦.ចូរអ្នកធ្វើការវិភាគល្បះនេះ “ ថ្វីត្បិតតែរបាំអប្សរា មានចលនាសំដែងមួយៗ បែបយឺតៗ ... ប៉ុន្តែលក្ខណៈនេះ បញ្ជាក់នូវស្ថានភាពសម្បូណ៍សប្បាយនាសម័យកាលនោះ ”។

 

ចម្លើយ

១.របាំអប្សរា ជារបាំមួយប្រភេទ ក្នុងចំណោមរបាំទាំងឡាយនៃ របាំព្រះរាជទ្រព្យ។ គេច្រើនសំដែងរបាំនេះនៅពេលប្រារព្ធពិធីបុណ្យជាតិ បុណ្យសាសនា មហោស្រព សិល្បៈធំៗ និងពិធីទទួលស្វាគមន៍ភ្ញៀងជាតិ និង អន្តរជាតិផ្សេងៗ។

 

២.របាំអប្សរាមានកំណើតតាំងពីឆ្នាំ ១៩៦១ មកម្លេះ។ អ្នកបង្កើតរបាំនេះមុនគេ គឺព្រះមហាក្សត្រយានី ស៊ីសុវត្ថិកុសមៈនារីរត្ន័។ ហើយការបង្កើតរបាំនេះ ប្រព្រឹត្តទៅក្នុងឱកាសដែលព្រះមហាក្សត្រីយានីធ្វើទស្សនកិច្ច ទៅសាលា បឋមសិក្សាសុធារស។ នាយិការដែលបានរៀបចំពិធីសិល្បៈកុមារបានកាត់ក្រដាសធ្វើជាមកុដពាក្យដូចគ្នា មកុដអប្សរាឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តបេះបិទ ហើយញ៉ាំឱ្យព្រះមហាក្សត្រីយានី ផ្តួចផ្តើមគំនិតបង្កើតរបាំនេះឡើង ហើយបានប្រសិទ្ធនាមថា “ របាំអប្សរា”។

 

៣.បង្ហាញពីទម្រង់សំដែង និងអត្ថន័យនៃការសំដែងរបាំអប្សរាៈ

  • ទម្រង់សំដែងៈ របាំអប្សរាត្រូវបានសំដែងឡើងដោយមានការប្រគំអមជាមួយភ្លេងមហោរី ព្រះរាជទ្រព្យ ដែលមានចង្វាក់រាំទន់ភ្លន់ គួរឱ្យចាប់ចិត្ត គយគន់ក្រៃលែង។
  • អត្ថន័យនៃការសំដែងៈ បង្ហាញនូវស្ថានភាពសម្បូណ៍សប្បាយ និងបង្ហាញភាពផ្អែមល្ហែម ចិត្តសុខស្ងប់អារម្មណ៍ រួសរាយរាក់ទាក់ បញ្ជាក់ភាពគ្មានកង្វល់។

 

៤.លក្ខណៈជាតិសំខាន់ៗនៃរបាំអប្សរាគឺ ការបង្ហាញពីកាយវិកាសកម្មភាព ចរិត និងលក្ខណៈជាតិសុទ្ធសាធ ដែលប្រកបដោយទឹកមុខញញឹមរួសរាយ រាក់ទាក់ ទន់ភ្លន់ សមសួន ថ្លៃថ្លូរ បង្កប់នូវសុខសន្តិភាព មិត្តភាព ភាតរភាព និងសេចក្តីសុខក្សេមក្សាន្តចំពោះជាតិ។ វាជាដូងព្រលឹងវប្បធម៌ជាតិខ្មែរ ដែលមានសេចក្តីរុងរឿង ថ្លៃថ្លាទាំងពីយូណាស់មកហើយ។

 

៥.ប្រៀបធៀបរបាំអប្សរា និងរបាំប្រជាប្រិយណាមួយ ដែលអ្នកធ្លាប់ស្គាល់។ (ប្រៀបធៀប)។

 

៦.វិភាគល្បះ “ ថ្វីត្បិតរបាំអប្សរា មានចលនាសំដែងមួយៗ បែបយឺៗ ... ប៉ុន្តែ លក្ខណៈនេះបញ្ជាក់នូវស្ថានភាពសម្បូណ៍ សប្បាយនាសម័យកាលនោះ ”។ នៅក្នុងចំណុចនេះចង់និយាយថា ចលនានៃការសំដែងរបស់របាំអប្សរាមាន សភាពយឺតៗ មួយៗ ក៏ពិតមែន ប៉ុន្តែកាយវិការនេះបង្ហាញនូវភាពផ្អែមល្ហែម ចិត្តសុខស្ងប់ អារម្មណ៍រួសរាយរាក់ទាក់ បញ្ជាក់ភាពគ្មានកង្វល់។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login