Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១.តើអត្ថបទសម្បថនេះ បានតាក់តែងឡើងនៅពេលណា? មានបុគ្គលនាជាអធិបតី? ហើយអ្នកណាជាអ្នកស្បថថ?

២.ចូរបង្ហាញពីប្រធានបទនៃអត្ថបទដក់ស្រង់ មូលន័យគំនិតអប់រំ។

៣.តើខ្លឹមសារនៃអត្ថបទនេះ អាចចែកចេញជាប៉ុន្មានផ្នែក? មានអ្វីខ្លះ?

៤.រកគំនិតអប់រំតាមរយៈអត្ថបទនេះ?

៥.ចូរអ្នកសាកល្បងអានសិលាចារឹក ដែលសរសេរតាមលំនាំខ្មែរបុរាណនិងប្រែជាភាសាខ្មែរទំនើបខាងលើនេះ។

ក.ចូរបង្ហាញពីលក្ខណៈជាតិ ដោយរកអំណៈអំណាងជាពាក្យ ទំនឹមទំនៀម ចំនួនពីរបីឃ្លាដែលមានអត្ថន័យទាក់ទងនឹងខ្លឹមសារនៃសិលាចារិកនេះ។

ខ.បកស្រាយពីអត្ថន័យនៃមហាសករាជ។ ក្រៅពីមហាសករាជជាតិខ្មែរ ធា្លប់ប្រើសករាជអ្វីទៀត? ចូរពន្យល់។

គ.បង្ហាញពីសំណេរភាសាខ្មែរសម័យដើម និងពន្យល់ពាក្យដែលមានក្នុងអត្ថបទដើមៈ វ្រះ វ្រាហ្មណាចារ្យ ចំបាង្ងអំបាល្ង។

ឃ.ពាក្យ “ នេះហ ​” ត្រូវនឹងសំណេរភាសារខ្មែរទំនើបយ៉ាងដូចម្តេច? បើគិតតាមសូរវិទ្យាអន្តរជាតិ (API) វិញ តើព្យញ្ជនៈខ្យល់ “ ហ “ ត្រូវនឹងព្យញ្ជនៈខ្យល់ស្ទះ ព្យញ្ជនៈខ្យល់ច្រមុះ ឬព្យញ្ជនៈខ្យល់បង្ហូរ? ហើយ “ នេះហ ” ស្ថិតក្នុងទម្រង់ណាមួយ (ពស ពពស ពសព ឬ ពពសព)? បើតាមអ្នកសិក្សាកន្លងមក តើមានពាក្យ ១ព្យាង្គណខ្លះទៀតដែលមានសូរចុងព្យាង្គដោយខ្យល់ “ ហ​ ” នេះ? ចូររកឧទាហរណ៍ឱ្យបានប្រាំពាក្យ (ពាក្យ១ព្យាង្គ)។

 

ចម្លើយ

១.អត្ថបទពាក្យសម្បថនេះ បានតាក់តែងឡើងកាលពីមហាសករាជ ៩៣៣។ មានព្រះករុណាព្រះបាទសម្តេច ស្រីសូ័រ្យវម្ម័ទេវៈ ជាបុគ្គអធិបតី។ ហើយអ្នកស្បថ គឺពួកតម្រូតរបស់ភាគ ឬតំបន់ថ្នាក់ ឯក ទោ ត្រី ចត្វា។

 

២.ប្រធានបទនៃអត្ថបទដកស្រង់នេះ គឺពាក្យសម្បថរបស់ តម្រូតភាគ ឬតំបន់ថ្នាក់ ឯក ទោ ត្រី ចត្វា។

មូលន័យៈ ការប្តេជ្ញា និងសំណូមពររបស់តម្រូតភាគ ឬតំបន់។

 

៣.ខ្លឹមសារនៃអត្ថបទនេះអាចចែកជាបីផ្នែកគឺៈ

  • ផ្នែកទី១ និយាយអំពីកាលបរិច្ឆេទនៃការសរសេរសិលាចារឹក
  • ផ្នែកទី២ និយាយអំពីការប្តេជ្ញា របស់តម្រូតភាគ ឬតំបន់
  • ផ្នែកទី៣ សំណូមពរផ្សេងៗរបស់តម្រូតភាគ​ ឬតំបន់។

 

៤.គំនិតអប់រំតាមរយៈអត្ថបទ

  • អប់រំមន្ត្រីក្រោមឱវាទ គឺតម្រូតភាគ ឬតំបន់ ឯក ទោ ត្រី ចត្វា ត្រូវមានស្វាមីភក្រ័ និងស្មោះត្រង់ចំពោះព្រះមហាក្សត្រ។
  • ត្រូវគោរព និងប្រព្រឹត្តតាមពាក្យសម្បថ។

 

៥.សាកល្បងអានសិលាចារឹកសរសេរតាមលំនាំ ខ្មែរបុរាណ និងប្រែជាភាសាខ្មែរ ទំនើប។

ក.បង្ហាញលក្ខណៈជាតិដោយអំណៈអំណាង ជាពាក្យទំនឹមទំនៀម ដែលមានអត្ថន័យនឹងសិលាចារឹកៈ ចិត្តជាទេវទត្ត មាត់ជាទេវតា។

ខ.បកស្រាយអត្ថន័យនៃមហាសករាជ មហា = ធំ សក = កាយ ឬ សម័យ រាជ = ស្តេច ដូចនេះ មហាសករាជមានន័យថា សករាជធំ។ មហាសករាជ គឺជាសករាជមួយដែលកើតនៅពុទ្ធសករាជ ៦២១។ ក្រៅពីមហាសករាជជាតិ ខ្មែរ ធ្លាប់ប្រើចុល្លសករាជ។ ចុល្លសករាជ គឺ សករាជតូច ដែលកើតឡើងក្នុងពុទ្ធសករាជ ១១៨៣។

គ.សំណេរភាសាខ្មែរ សម័យទំនើបនៃពាក្យៈ វ្រះ គឺ ព្រះ វ្រាហ្ហនា ចារ្យ៍ គឺ ព្រាហ្មណាចារ្យ ចំបាង្ង គឺ ចំបាំង អំបាល្ង គឺ អំបាល។

ឃ.ពាក្យ “ នេះហ ” ត្រូវបានសំណេរភាសាខ្មែរទំនើបគឺ  “ នេះ ” បើគិតតាមសូរវិទ្យាអន្តរជាតិ () វិញ ព្យញ្ជនៈ “ ហ ” គឺជាព្យញ្ជនៈខ្យល់បង្ហូរ។ ហើយ “ នេះហ ” ស្ថិតក្នុងទំរង់ -ពសព-។ បើតាមការសិក្សាកន្លងមក ពាក្យមួយព្យាង្គដែលសូរចុងព្យាង្គដោយខ្យល់ “ ហ ” នេះមានដូចជា នោះ សេះ បេះ កោះ កេះ.។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login