ដើម្បីចូលរួមជួយថែរក្សា និងការពារទំនៀមទំម្លាប់ប្រពៃណីរបស់ខ្មែរ ។ ក្នុងនាមខ្ញុំជាយុវជនខ្មែរមួយរូប ខ្ញុំត្រូវ ៖
- ប្រកាន់ខ្ជាប់នូវទំនៀមទំម្លាប់និងវប្បធម៌ជាតិរបស់ខ្លួន
- ចូលរួមចមណែកការពារថែរក្សាមត៌កវប្បធម៌ ជាតិរបស់ខ្លួន
- ហ៊ានប្រឆាំងរាល់អំពើពាលាអាវ៉ាសែណា ដែលប្រាសចាកនិងប្រពៃណីនិងទំនៀមទំម្លាប់ជាតិរបស់ខ្លួន
- ចូលរួមជួយអូសទាញមិត្តភក្តិ និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលបានប្រព្រឹត្តិខុសភ្លើតភ្លើននិងវប្បធម៌បរទេស ប្រាសាចាកនិងប្រពៃណីវប្បធម៌ខ្មែរអោយពួកគេបានយល់ និងវិលត្រឡប់មកអនុវត្តប្រពៃណីរបស់ខ្លូនវិញ
- ចូលរួមជួយផ្សព្វផ្សាយចំនេះដឹង ដែលខ្លួនមានដល់មិត្តភក្តិ និងប្រជាពលរដ្ឋក្នុងសហគមន៍អោយពួកគេបានយល់ និងបានស្គាល់ពីផលវិបាកនៃការប្រើប្រាស់វប្បធម៌បរទេស
- ចេះកែច្នៃវប្បធម៌បរទេសណាមួយដែលប្រហាក់ប្រហែលនិងវប្បធម៌ខ្មែរអោយមកជាលក្ខណៈជារបស់ខ្មែរវិញ ។