ការសំពះរបស់ប្រពៃណីខ្មែរមាន៥បែប គឺ .
- ចុងម្រាមកណ្តាលត្រឹមដើមទ្រូង : ការសំពះអ្នកដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្តិនិងអ្នកដែលមានវ័យចាស់ ដែលត្រូវសំពះតបវិញចំពោះអ្នកដែលមានវ័យក្មេងជាង ។
- ចុងម្រាមកណ្តាលត្រឹមមាត់ : ការសំពះអ្នកមានគុណវ័យចំណាស់ជាង ថៅកែ ឬចៅហ្វាយនាយ ។
- ចុងម្រាមកណ្តាលត្រឹមចុងច្រមុះ : ការសំពះឪពុកម្តាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬអ្នកមានគុណ ។
- ចុងម្រាមកណ្តាលត្រឹមចិញ្ចើម : សំពះទៅរកព្រះសង្ឃ សេ្តច ឬ ជាការថ្វាយបង្គំគាល់ ។
- ចុងម្រាមមេដៃផ្គុំលើចិញ្ចើម : ជាការសំពះឥន្រ្ឬ ព្រហ្ម ទេវតា អ្នកតា គឺសំពះអ្វីៗដែលខ្ពស់ហួសពីមនុស្ស ។