Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណូរ

១. តើអ្វីទៅដែលហៅថា ពិធីចម្រើនអាយុ?

២.តើការធ្វើពិធីចម្រើនអាយុភាគច្រើនគេធ្វើ ឲ្យមនុស្សវ័យណា ? ហើយគេប្រារព្ធពិធីនេះឡើងដើម្បីអ្វី ?

៣.តើពិធីចម្រើអាយុនេះ ទាមទារឲ្យតែអ្នកជិតសិ្នទ្ធ (សាច់ញាតិបង្កើត) ជាអ្នកផ្ដើមប្រារព្ធជូនចំពោះសាមីពិធី ឬ ក៏អ្នកដទៃក៏អាចបំពេញកិច្ចនេះជូនបានដែរ ? ហេតុអ្វី ?

៤. តើពិធីចម្រើនអាយុ និង ពិធីខួបកំណើតដូចគ្នាដែរឬទេ ? ចូរពន្យល់ ។

៥.ចូរអ្នកធ្វើការឆ្លុះបញ្ចាំង ពីចំណុចសំខាន់ៗដែលជាគំនិតរបស់អ្នកនិពន្ធ មានក្នុងអត្ថបទនេះ ។

៦.​ តាមរយៈពិធីចម្រើនអាយុនេះ ចូរអ្នកបង្ហាញឲ្យឃើញពីអត្ថសញ្ញាណជាតិខ្មែរ ។

ចម្លើយ

១. ពិធីចម្រើនអាយុ គឺជាពិធី ដែលគេផ្ដោតសំខាន់ទៅលើការចម្រើនអាយុកាល ឬការស្លាប់របស់សាមីខ្លួន ហើយបន្ទាប់មកការបានកើតសាជាថ្មីឡើងវិញ ។

២.ពិធីចម្រើនអាយុភាគច្រើនគេធ្វើ ឲ្យមនុស្សវ័យចំណាស់ ​។ ហើយគេប្រព្រឹត្តពិធីនេះឡើង ដើម្បីចម្រើនអាយុកាលដល់បុគ្គល គេគោរពមានមាតាបិតា ជីដូនជីតា ជាដើម។

៣. ពិធីចម្រើអាយុនេះ ទាមទារឲ្យតែអ្នកជិតសិ្នទ្ធ (សាច់ញាតិបង្កើត) ជាអ្នកផ្ដើមប្រារព្ធជូនចំពោះសាមីពិធីតែប៉ុណ្ណាះ​។​ ព្រោះសាមីពិធីគឺជាជីដូនជីតា ជាឪពុកម្ដាយរបស់អ្នករៀបចំពិធី ។

៤. ពិធីចម្រើនអាយុ និង ពិធីខួបកំណើតគឹមានន័យប្រហាក់ប្រហែលគ្នា ។ បុណ្យចម្រើនអាយុគេធ្វើបែបបត្រូវតាមទំនៀមទំនាប់ប្រពៃណីសាសនាខ្មែរ ។ហើយពិធីចម្រើនអាយុ មានពេលវែង ជាងពិធីបុណ្យខួបកំណើត ។ ពិធីខួបកំណើត គ្រាន់តែជាពិធីមួយធម្មតា ដើម្បីរំលឹកខួបថ្ងៃកំណើរបស់ បុគ្គលតែប៉ុណ្ណោះ ។ ពិធីខួបជួនកាលគេ គ្រាន់តែអញ្ចើញសាច់ញាតិ ឬ មិត្តភក្ដីជិតស្និទ្ធមកញុំាអាហារ និងជប់លៀងបន្តិចបន្តួចជាការស្រេច ។

៥. គំនិតអ្នកនិពន្ធ គឺចង់ឆ្លុះបញ្ចាំងឲ្យឃើញ អំពីទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរ ក្នុងការប្រារព្ធធ្វើពិធីចម្រើនអាយុនេះជាដើម ។

៦. ពិធីចម្រើនអាយុ គឺជាអត្ថសញ្ញាណជាតិរបស់ខ្មែរ ព្រោះវាបានបង្ហាញនូវទំនៀមទំលាប់របស់ ខ្មែរក្នុងការប្រារព្ធពិធីផ្សេងៗ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login