ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សកម្មភាពនេសាទត្រីរបស់ “នាវា-រោងចក្រ” គឺ បច្ចុប្បន្នគេប្រើ “នាវា-រោងចក្រ” ធំៗផ្ទុកកម្មករនេសាទឧបករណ៍នេសាទដោយធ្វើការនេសាទផង រក្សាត្រីក្នុងបន្ទប់ត្រជាក់ផង និងផ្ទៃផលិតផលត្រីជាអាហារកំប៉ុង ជាម្សៅត្រីជាដើម ។ នាវាប្រភេទនេះអាចនៅលំហសមុទ្របានច្រើនសបា្តហ៍ដោយមិនបាច់ចូលមកកំពង់ផែននៅលើទ្វីប ។ គេប្រើអួនឡាក់ធំៗសម្រាប់អួសដល់បាតសមុទ្រ គេប្រើប៉ាល់សមុទ្រធំៗ សម្រាប់ផ្គត់ផ្គងសម្ភារៈផ្សេងៗដល់នាវា-រោងចក្រ ។ នាវាទាមងនេះសុទ្ធសឹងបំពាក់ដោយប្រដាប់រ៉ាដាប្រដាប់ស្ទង់ប្រើសំឡេងអ៊ុលត្រា ដែលអាចប្រាប់ជម្រកត្រីនិងហ្វូងត្រី ។ ក្នុងពេលថ្មីៗនេះ គេបានបង្កើតឧបករណ៍ពិសេសម៉្យាងទៀតដោយប្រើរលកសំឡេងអ៊ឺតហៅត្រី ធ្វើឪ្យហ្វូងត្រីទាំងឡាយនាំគ្នមកចូលក្នុងស៊យដោយងាយៗ ។