Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អរម៉ូនប៉ិបទីតអាចភ្ជាប់ទៅនិងភ្នាសកោសិកាគោលដៅ ដោយសារធ្មូលនៅលើភ្នាសមានទម្រង់ត្រូវជាមួយនិងអរម៉ូន ។ ចំណងភ្ជាប់ជាមួយអរម៉ូនធ្មូល ធ្វើអោយអង់ស៊ីមដែលភ្ជាប់លើផ្ទៃខាងក្នុងរ​បស់ភ្នាសកោសិកាសកម្មឡើង ។ បន្ទាប់មកអង់ស៊ីមអាដេនីលស៊ីភ្នាសបំប្លែង ATP ទៅជាវត្តម៉ូលេគុល AMP ។ វដ្ដម៉ូលេគុល AMP សាយចេញពីភ្នាសកោសិកា ចូលក្នុងស៊ីតូប្លាសកោសិកាគោលដៅ ហើយចងភ្ជាប់ជាមួយអរម៉ូនផ្សេងៗ ដែលធ្វើអោយអរម៉ូនទាំងនោះសកម្ម ។ កាលណាអរម៉ូនទាំងនោះសកម្មវាទៅភ្ញោចអោយកោសិកាគោលដៅធ្វើសកម្មភាព ឬ បង្អាក់សកម្មភាពផ្សេងៗ​ នៃកោសិកាគោលដៅ ។ សង្ខេបសកម្មភាពអរម៉ូនប៉ិបទីត ៖ ​អរម៉ូនប៉ិបទីត (​អ្នកនាំសារទី១) ទៅ​​ ធ្មូល (លើភ្នាសកោសិកាគោលដៅ) ទៅ អរម៉ូនចម្រុះ ATM (ក្នុងស៊ីតូប្លាស) ទៅ វដ្ដ AMP  (អ្នកនាំសារទី២) ទៅ អង់ស៊ីម ( សកម្ម ) ទៅ បំប្លែងតួនាទីកោសិកាគោលដៅ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login