ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ
មនុស្សមែងរស់នៅក្នុងទំរង់ជាសង្គមរាប់តាំងពីសម័យដើម គិតតាំងពីតាំងពី សម័យជាកុលសម្ព័ន រហូតមកជាអាណាចក្រ ឬរដ្ឋ ឬជាប្រទេស ។ សង្គមធំតូច ដែលអវត្តមាន នៅលើសំបកផែនដីមាន លក្ខណៈ រីកចំរើនយ៉ាងណា គឺអាស្រ័យសង្គមឬរដ្ឋនោះ មានច្បាប់ទម្លាប់ជាកិច្ចធានាសំរាប់ សមាជិកដែនជាពលរដ្ឋាគោរព ដើម្បីរួមរស់នៅមាន សណ្ដាប់ធ្លាប់របៀបរាបរយ ។ ក្នុងបណ្ដាច្បាប់ទម្លាប់ ទាំងនោះគឺមានមួយដែលតំរូវឱ្យពលរដ្ឋរបស់ រដ្ឋ ឬប្រទេសគ្រប់រូបគ្រប់ការគ្រប់វណ្ណៈ ភាពបង់ពន្ធជូនរដ្ឋ សំរាប់អភិវឌ្ឍន៍ប្រទេស ។
ហេតុនេះហើយទើបគេតែងនិយាយថា
ប្រជាពលរដ្ឋ គ្រប់រូបមានភារៈតែមួយមុខ គឺត្រូវបង់ពន្ធជូនរដ្ឋ មិនអាចអាក់ បានឡើយ ។ តើការយល់ឃើញបែបនេះមានលក្ខណៈត្រឹមត្រូវដែរឬទេ ?
ដើម្បីសំរួលដល់ការឆ្លើយតបទៅនឹងសំណួរខាងលើ ជាបឋមគួរគប្បីយល់នៃរបស់ពាក្យភារៈនិងពន្ធសិន ។
ភាវៈ គឺនិយាយសំដៅទៅលើ កិច្ចការទទួលបន្ទុក ចំពោះហេតុការណ៍ណាមួយ ឬជា កាតព្វកិច្ចក៏បាន ។ រឺឯពាក្យពន្ធវិញបានន័យសេចក្តីថា សួយអាករ ដែលពលរដ្ឋត្រូវបង់ពន្ធតាមកំណត់។ ក្នុងនៃនេះទស្សនៈរបស់ប្រធានចង់លើកឡើងថាតាមធម្មតាពលរដ្ឋគ្រប់រូប មានភារៈកិច្ចតែមួយមុខ ប៉ុណ្ណោះ ដែលតំរូវត្រូវតែបង់ពន្ធដារជូនទៅរដ្ឋឬ ប្រទេសដោយពុំមានជំរើសណាផ្សេងពីនេះឡើយ ។ ពីព្រោះ
ទទួលពីពលរដ្ឋ គឺសំរាប់យកទៅចំណាយតាមផ្នែកនានា ក្នុងការកសាង អភិវឌ្ឍន៍ ប្រទេសក្នុងនោះសំរាប់នាំការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ផង ។
ជាក់ស្តែងនៅក្នុងសង្គកម្ពុជានាពេលបច្ចុប្បន្នរាជរដ្ឋាបានខិតខំប្រមូលប្រាក់ពន្ធពីរដ្ឋ ដើម្បីយក មកបំពេញតាមតំរូវការនានានៅក្នុងកិច្ចអភិវឌ្ឍន៍ ប្រទេសដែលនៅក្នុងនោះមានភស្ដុតាងជាច្រើន សាលារៀនរាប់ខ្នង មន្ទីរពេទ្យរាប់សិបរាប់តាំង ពីគិលានដ្ឋានរហូតដល់មន្ទីរពេទ្យធំៗ សកលវិទ្យាល័យ សំរាប់បណ្ដុះបណ្តាលធនធានមនុស្ស ផ្លូវថ្នល់ស្អាតរាប់សិបខ្សែចំងាយរាប់ពាន់ គីឡូម៉ែត សួនច្បារ ទីកំសាន្ដសំរាប់ពលរដ្ឋនៅក្រោយពេលសំរាក និងនៅពេលមានបុណ្យទាននានា...សុទ្ធតែជាសិទ្ធផល កើតចេញពីប្រាក់ពន្ធដែលប្រមូលបានពីពលរដ្ឋតាមរយៈពន្ធទំនិញ រថយន្តតូចធំ... ។ បើងាកមកមើលតាមរយៈស្នាដៃអក្សរសិល្ប៍ខ្មែរវិញ ក៏យាងដូច្នោះដែរ ដូចជា ភូមិតិរច្ឆាន គូលីកំនែន... ។ រឿងភូមិតិរច្ឆាន ឬព្រឹត្តិការណ៍ ថ្ងៃដប់ប្រាំបី ខែមេសាជាស្នាដៃរបស់អ្នកនិពន្ធពីររូបគឺលោកឌីក គាម និងលោក ឌឿកអំ។ ដំណើររឿងបានឆ្លុះបញ្ចាំង ពីទំនាស់រវាងប្រជាពលរដ្ឋខ្មែរនៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងក្នុង ឆ្នាំ១៩៦៥ ជាមួយនឹងអ្នកដឹកនាំ ខេត្តជាជនជាតិបារាំងឈ្មោះ លោកបារដេស ។ បារាំងត្រូវឱ្យពលរដ្ឋខ្មែរម្នាក់បង់ ពន្ធទៅពួកគេ ក្នុងចំនួនប្រាំរៀលក្នុងមួយឆ្នាំ ប៉ុន្តែភាពក្រីក្រទុរគតតោកយ៉ាកពុំ អាចឱ្យពលរដ្ឋ បំពេញកិច្ចនេះបាន ។ ទំនាស់ក៏កើតមានឡើងរហូតឈានដល់ការកាប់សំលាប់គ្នា ក្នុងនោះលោក រ៉េស៊ីដង់បារដេស ត្រូវសំលាប់នៅ ថ្ងៃទី ដប់ប្រាំ បី ខែមេសា លើទឹកដី អ្នកស្រុក ក្រុង លាវ ។ រឿងគូលីកំនែន ជាការនិពន្ធរបស់លោក អ៊ឹម ថុកខ្លះបញ្ចាំងពីសកម្មភាពរបស់ពួក ជប៉ុន ក្នុងការកេណ្ឌប្រជាពលរដ្ឋខ្មែរអោយធ្វើការគូលី ពិសេស ការកសាងសង់វាលយន្ដហោះ នៅពោចិនតុង បន្ថែមពីលើទម្ងន់ភារកិច្ច បង់ពន្ធជូនរាជការ ។ អំរែកពីរ នៅលើខ្មែរ គឺបារាំងផង ជប៉ុនផង កើតជាទំនាស់មិន ចេះចប់ ដែលក្នុងនោះ លោកចាវាយស្រុក បាននិយាយថា រាស្ត្រមានភារកិច្ចតែមួយមុខគឺបង់ពន្ធជូនរាជការ បើពុំនោះសោតត្រូវទទួលទុក្ខទោសទៅតាមផ្លូវច្បាប់ ច្បាប់នៅសម័យនោះ) ។
សរុបសេចក្តីទៅទាំងសង្គមក៏ដូចជាអក្សរសិល្ប៍សុទ្ធតែខ្លួនបញ្ចាំងពីភារកិច្ច របស់ពលរដ្ឋ ក្នុងការ បង់ពន្ធជូនទៅរដ្ឋដែលគ្មានផ្លូវទីរនោះពិតជាត្រឹមត្រូវមែន ។ ទន្ទឹមនិងការយល់ឃើញដូចខាងលើ មានលេចចេញជាទស្សនៈប្រឆាំង គឺគេបានលើកឡើងថា រាស្ត្រមិនមានភារកិច្ច តែមួយមុខត្រឹម បង់ពន្ធជូនរដ្ឋ ប៉ុណ្ណោះទេគឺនៅមានភារកិច្ចជាច្រើនទៀត ។ ទស្សនៈទីពីហ៊ានអះអាងបែបនេះ ព្រោះគេមានភស្តុតាងជាច្រើនដូចជា រាស្រ្តឬពលរដ្ឋត្រូវចូលរួមចំនែកក្នុងការកសាងនូវ សមិទ្ធិជាច្រើន ដូចជាត្រូវជួយកសាងសាលារៀន មន្ទីរពេទ្យ វត្ត ផ្លូវតមនាគមន៍ ប្រពន្ធលូទឹកស្អាត ស្ពានតូច មធ្យម..... ។ ពលរដ្ឋត្រូវជួយថែរក្សាការពាររាល់បណ្តាលសមិទ្ធិ នៅក្នុងផ្នែកហេដ្ឋា រចនាសម្ព័ន្ធ ព្រោះពួកគេជាម្ចាស់ដែលទទួលផល ឯរដ្ឋគ្រាន់តែជាអ្នកបង្កើត ឬផ្តល់ឱ្យតែប៉ុណ្ណោះ ។ ចូររួមចំនែក ថែរក្សាការពារសុវត្ថិភាព សង្គម មានភូមិ ឃុំ សង្កាត់ ខណ្ឌ ជាមួយនិងផ្នែកជំនាញ ដើម្បីភាពសុខសាន្តជារួម ។ ចូលរួមយ៉ាងសកម្មក្នុង វិស័យការពារប្រទេសប្រឆាំងនិងសត្រូវបរទេស ឈ្លានពានទឹកដីដើម្បីឯករាជ្យសិទ្ធិសេរីភាពផ្ទាល់ ក៏ដូចជាមាតុភូមិរបស់ខ្លួន ។ សង្គមខ្មែរសព្វថ្ងៃ ក្រៅពីការបង់ពន្ធ ជូនរដ្ឋតាមរយៈការលក់ដូរទំនិញការប្រើប្រាស់យាន្តយន្ត ពលរដ្ឋខ្មែរអ្នកភ្នំពេញ បានចូលរួមយ៉ាងសកម្មក្នុង ការស្ថាបនាថ្នល់ហាសិបបូកហាសិប ដោយសហការជាមួយ សាលាក្រុងភ្នំពេញ ដែលគេអាចឃើញមានស្ទើរពេញនៃ ថ្ងៃទីក្រុងនេះ ។ ក្រៅពីនេះការស្ថាបនាស្ពាន តូចៗតាម ស្រុកភូមិផ្លូវថ្នល់ សាលារៀន វត្តអារាម សាលាឆាន់សាលាធម្មទានព្រះវិហារ ពលរដ្ឋបានចូលរួម រដ្ឋាភិបាល ។ បើពិត្យតាមរយៈស្នាដៃអក្សរសិល្ប៍ក៏ឃើញមានការលើកឡើងនូវបញ្ហានេះមក ជួយតាមរូបភាពបុណ្យផ្កា បុណ្យកឋិនទានការប្រមូលរៃអង្គាសបច្ច័យក្នុង កិច្ចសហការ ជាមួយរាជ មានអាសន្ន មានចោរកម្ម ជាដើម ។ ពលរដ្ឋ រួបរួមគ្នា តស៊ូជាមួយបារាំងសុំ បន្ធូបន្ថយ ទម្ងន់ប្រាក់ពន្ធចំពោះបារាំង តាមរយៈព្រះមហាក្សត្រខ្មែរ ព្រះស៊ីសុវត្ថិ ។ ពលរដ្ឋខ្មែររួបរួមគ្នា តស៊ូទាមទារ សេរីភាព ឯករាជ្យជាតិពីបារាំងពិសេសជាមួយ រ៉េស៊ីដង់បារដេស ។ រឿងគូលីកំនែនពលរដ្ឋ រួបរួម គ្នាតស៊ូទាមទារ ឯករាជ្យសិទ្ធិ សេរីភាពពីបរទេសឈ្លានពាន ពិសេសលទ្ធិប្រជាធិបតេយ្យ ។ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់របស់លោក សួនសុរិន្ទ ។ ពលរដ្ឋមានភារកិច្ចបោះឆ្នោតរើស តំនាងរបស់ខ្លួន មានសិទ្ធធ្វើនយោបាយ និង បញ្ចុះស្មារតីឱ្យចេះ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ ។ រឿងថៅកែចិត្តចោរ របស់លោកពៅយូឡេង និងលោក អ៊ុំឈឺន ពលរដ្ឋបានតស៊ូ ដើម្បីយុត្តិធម៌ សុខ ក្តីទុកក្តីរបស់មនុស្ស គឺមនុស្សខ្លួនឯងជា អ្នកសំរេច...។ រួមមកពលរដ្ឋត្រូវ មានភារកិច្ចធ្វើច្រើនយ៉ាងណាស់មិនត្រឹម មានតែប៉ុណ្ណោះទេ (បង់ពន្ធជូនរាជការ) ដែលផ្ទុយស្រឡះពី មតិទីមួយបានលើកឡើង ។ បើតាមការពិនិត្យសង្កេតឃើញថាមតិទាំងពីរខាងលើសុទ្ធតែមាន ហេតុផងរៀងៗខ្លួន ។ បើតាមពិតអ្វីដែលជាការត្រឹមត្រូវពិតៗនោះ គឺមតិទាំងពីររួមបញ្ចូលគ្នាបានសេចក្តីថា ពលរដ្ឋគ្រប់រូប ត្រូវតែបំពេញ តួនាទីបង់ពន្ធជូនរាជការ ឬរដ្ឋនេះផង និងត្រូវចូលរួមទទួលខុសត្រូវលើរាល់ការងារសង្គមដើម្បីភាពរីកចំរើននិងភាពសុខសាន្តរបស់មាតុភូមិផង ។ គេពុំអាចកាត់ ផ្តាច់ការងារទទួលខុសត្រូវរបស់ ប្រជាពលរដ្ឋ ចំពោះជោគវាសនា អនាគតប្រទេសបានលើកឡើយ ។
ជាយោបល់បញ្ចប់ ឧស្សនៈរបស់ប្រធានដែលបានលើកឡើងពិតជាត្រឹមត្រូវបានភាគច្រើន ប៉ុន្ដែ ពុំទាន់គ្រប់ជ្រុងជ្រោយនោះទេ ពីព្រោះអ្វីៗទាំងអស់ សុទ្ធតែរួមផ្សំ ដោយធាតុច្រើនបញ្ចូលគ្នាទើបសំរេចបានលទ្ធផលជាវិជ្ជមាន ។ ទស្សនៈប្រធានបានផ្តល់នូវគិតអប់រំឲ្យពលរដ្ឋគ្រប់រូបស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួន បានច្បាស់ហើយភ្ញាក់រលឹកចូលរួមចំនែកក្នុងការជំរុញឲ្យប្រទេសជាតិមានការប្រែប្រួលពីភាពអន់ថយ ឆ្ពោះទៅរកភាពរីកចំរើនដូចជានានា ប្រទេសក្នុងលោក ។
សេចក្ដីអធិប្បាយ
មនុស្សមែងរស់នៅក្នុងទំរង់ជាសង្គមរាប់តាំងពីសម័យដើម គិតតាំងពីតាំងពី សម័យជាកុលសម្ព័ន រហូតមកជាអាណាចក្រ ឬរដ្ឋ ឬជាប្រទេស ។ សង្គមធំតូច ដែលអវត្តមាន នៅលើសំបកផែនដីមាន លក្ខណៈ រីកចំរើនយ៉ាងណា គឺអាស្រ័យសង្គមឬរដ្ឋនោះ មានច្បាប់ទម្លាប់ជាកិច្ចធានាសំរាប់ សមាជិកដែនជាពលរដ្ឋាគោរព ដើម្បីរួមរស់នៅមាន សណ្ដាប់ធ្លាប់របៀបរាបរយ ។ ក្នុងបណ្ដាច្បាប់ទម្លាប់ ទាំងនោះគឺមានមួយដែលតំរូវឱ្យពលរដ្ឋរបស់ រដ្ឋ ឬប្រទេសគ្រប់រូបគ្រប់ការគ្រប់វណ្ណៈ ភាពបង់ពន្ធជូនរដ្ឋ សំរាប់អភិវឌ្ឍន៍ប្រទេស ។
ហេតុនេះហើយទើបគេតែងនិយាយថា
" ប្រជាពលរដ្ឋ គ្រប់រូបមានភារៈតែមួយមុខ គឺត្រូវបង់ពន្ធជូនរដ្ឋ មិនអាចអាក់ បានឡើយ "។ តើការយល់ឃើញបែបនេះមានលក្ខណៈត្រឹមត្រូវដែរឬទេ ?