ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
ការងារ គឺជាកំនប់មហាសាល មិនត្រឹមតែលើកិត្តិយស ផ្តល់សុភមង្គលដល់មនុស្ស ប៉ុណ្ណោះទេតែការងារប្រៀបដូចជាច្បាប់ ដែលគ្មានជនណាម្នាក់អាចដកខ្លួនចេញផុតពីការងារ ហើយទទួលបានសេចក្តីថ្លៃថ្នូរនោះឡើយ ។ មនុស្សរស់នៅដោយថ្លៃថ្នូរនោះឡើយ ។ មនុស្សរស់នៅដោយថ្លៃថ្នូរ ទាល់តែមនុស្សនោះបំពេញការងារ ដោយសុចរិតត្រឹមត្រូវ និងស្របច្បាប់ ។ ហេតុនេះ បានជាអ្នកនិពន្ធអត្ថបទ លើកស្ទួយសាមគ្គីភាព ការងារហ៊ានថា “ ការងារជាឃ្លាំង ប្រាក់ជាកត្តាដ៏សំខាន់មួយ ដែលធ្វើអោយមនុស្សរស់នៅក្នុងភាពសុខសាន្ត និង សេចក្តីថ្លៃថ្នូរ" ។
តើការងារជាឃ្លាំងប្រាក់ ជាកត្តាដ៏សំខាន់ធ្វើអោយមនុស្សរស់នៅក្នុងភាពសុខសាន្ត និង សេចក្តីថ្លៃថ្នូរយ៉ាងណាខ្លះ ?
ជាជំនួយដល់ការសំរាប់បញ្ហាប្រធានយើងគួរយល់ពាក្យ ” ការងារ ” “ សុខសាន្ត ” និង” ថ្លៃថ្នូរ ” ជាមុនសិន។ ពាក្យ “ ការងារ ” គឺជាកិច្ចដែលត្រូវធ្វើទៅតាមតួនាទី ឬនិយាយអោយខ្លី គឺមុខរបរ។ ពាក្យ “ សុខសាន្ត ” ជាការស្ងប់ស្ងាត់សប្បាយគ្មានភ័យព្រួយ ។ រីឯពាក្យ “ ថ្លៃថ្នូរ ” គឺខ្ពង់ខ្ពស់ មានមុខមាត់គួរ តោរពរាប់អាន ។ បានសេចក្តីថាមុខរបរជាឃ្លាំងប្រាក់ជាកត្តាដ៏សំខាន់មួយ ដែលធ្វើអោយមនុស្សរស់ នៅក្នុងភាពសប្បាយស្ងប់ស្ងាត់និងមានមុខមាត់ខ្ពង់ខ្ពស់ ។
សរុបតាមន័យនេះ តំហើញថា ការងារទាំងឡាយអាចសំរេចប្រយោជន៍ទៅបានអាស្រ័យលើការតស៊ូយ៉ាងប្តូរផ្តាច់ ។ សង្គមមនុស្សតំរូវអោយបុគ្គលម្នាក់ៗ ស្គាល់ពីករណីកិច្ច គឺករណីយកិច្ចក្នុងការងារដែលត្រូវបំពេញ ។ អ្នកមានការភ្ញាក់រលឹកចំពោះការងារ ដែលខ្លួនត្រូវអនុវត្ត ហាក់បីជាមានកំលាំងអរូបីអ្វីមួយមកទាក់ទាញទឹកចិត្តជននោះអោយហ៊ាន អនុវត្តគ្មានអល់អែក ។ មិនថាតែអ្នកមានស្មារតី ចំពោះការងារនោះទេ ដែលហ៊ានធ្វើគ្មាន រារែក ទោះបី ឬសូម្បីតែអ្នកគ្មានមនសិកាការងារ មិនចង់ធ្វើការងារមិនចង់ធ្វើការងារ ក៏ដោយ ក៏សង្គមបានចាប់បង្ខំជននោះ អោយធ្វើការងារដែរ ។ ព្រោះថា ពួកគេពុំអាចរស់នៅបានទេ ប្រសិនបើគេមិនខំប្រឹងរកស៊ី ឬប្រកបកាងារដោយសារតែគេត្រូរការប្រាក់សំរាប់ចិញ្ចឹមជីវិត ។ ក្រពះតំរូវអោយធ្វើការងារ ទោះបីជាការងារនោះមិន ឆ្លើយតបរបស់គេក៏ដោយដោយសារថាជួនកាលមនុស្ស មិនអាចជ្រើសរើសការងារបានតាមចិត្តចង់ឡើយ ។ ជនខ្លះសុខចិត្តប្រកបការងារដែលមនុស្សភាគច្រើនខ្ពើមរអើម ដូចជាការចុះ បារលូរតាមផ្លូវសាធារណៈ ឬតាមផ្ទះសំអាតបង្គន់លូកកកាយយលាមកមកមើលថែសំអាតខ្លួនប្រាណ ឬបោកគក់ខោអាវអ្នកជំងឺអេដស៍ជាដើម ។ មនុស្សខ្លះ ទៀតហ៊ានប្រកបការងារហួសកំលាំងសមត្ថភាពរហូតដល់គេហ៊ានលះបង់កិច្ចទំនួលខុស ត្រូវក្នុងគ្រួសារស្ទើរតែទាំងអស់ក្នុងឋានៈជាឪពុក ឬ ប្ដី ព្រោះតែវិជ្ជាជីវៈមានបន្ទុកធ្ងន់ធ្ងរដោះស្រាយមិនរួច ហើយប្រព្រឹត្តបាបកម្ម ឧក្រិដ្ឋកម្មតាមបញ្ជា ឬក៏យល់ព្រមធ្វើសកម្មភាពដោយចេតនា ករណី ពូហំក្នុងរឿងថៅកែចិត្តចោរ ដែលបានបើកបររថយន្តឈ្នួលទៅបុករថយន្តឈ្នួល ថៅកែ ហុងលី បណ្តាលអោយស្លាប់អ្នកដំណើរបីនាក់ និងរបួសធ្ងន់ច្រើននាក់ ដើម្បីប្រាក់មួយម៉ឺនរៀល ។ ទាំងអស់នេះ សុទ្ធតែឆ្លុះបញ្ចាំងអោយឃើញថា ការងារ គឺជាឃ្លាំងប្រាក់មែន ទោះបីជាការងារ ខ្លះមិនត្រូវបាន មនុស្សមួយចំនួន ផ្តល់តំលៃ ក៏ដោយ ក៏មិនមែនមានន័យថាការងារទាំងអស់នោះ ដូចជា (បារបង្គន់លូរបោសសំរាម ថែទាំមើលរក្សាអ្នកជំងឺអេដស៍....) ជាការងារដែលថោកទាបដែរ ហើយសមស្រប និង សុភាសិត បារាំងមួយវគ្គថា “ គ្មានការងារ ថោកទាបទេ មានតែមនុស្សមិនធ្វើការងារទេ ដែលថោកទាប “ ។ សៅតួអង្គក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ជាមនុស្សទុចរិតម្នាក់ ព្រោះគេជាចោរ ។ សៅធ្វើចោរ តែគេយល់ដោយភាន់ច្រលំថាការអប់លួច គឺជាការងារទៅវិញ ហើយគេបានណែនាំសមថា “ គ្មានមុខរបរ ឬការងារអីដែលរកប្រាក់ដូចជាឆក់លួចទេ “ ។ ដោយសារសៅគ្មានការងារធ្វើនេះ ហើយទើបគេរពិសដៃ ដើរឆក់លួច ។ ដូចនេះការមានការងារធ្វើប្រចាំថ្ងៃទៅឱ្យមនុស្សបៀសផុតពីបាបកម្មទាំងឡាយ ។ តាចាស់ជាតិទូគីតូ អង្គម្នាក់ក្នុងអត្ថបទអំនាន ទីមួយ “ ដាំដំនាំក្នុងចំការយើងប្រសើរជាង ” បានប្រាប់កង់ឌីតប៉ង់ ក្លួស និងម៉ាកតាំងថា “ ខ្ញុំដាំដំនាំលើដីនេះជាមួយកូនៗរបស់ខ្ញុំ ។ ការងារនេះបានកំចាត់បាបធម៌បីយ៉ាងចេញពីផ្ទះយើង គឺការអផ្សុក អំពើពាលា និងការខ្វះខាត ។ កង់ ឌីត វិលដល់ លំនៅបានយក សំដី តាចាស់មក ពិចារណាក៏ឯកភាព លើសពីនេះ ការងារ គឺជាកត្តា ដ៏សំខាន់មួយ ដែលធ្វើឱ្យ មនុស្សរស់ នៅក្នុងភាពសុខសាន្តនិងសេចក្តីថ្លៃថ្នូរ ។ មានន័យថា ការងារ មិនគ្រាន់តែជាឃ្លាំងប្រាក់សំរាប់មនុស្សគ្រប់ៗ រូបប្រាថ្នាស្រវាចង់បានប្រចាំកាយ ប៉ុណ្ណោះទេ តេការងារបានលើកស្ទួយឲ្យមនុស្សមានកិតិ្តយសរស់នៅក្នុងភាពរុងរឿង មានសុភមង្គល មានមនុស្សជាច្រើនគោរពស្រលាញ់សរសើរ ចូរសេពគប់រាប់អានទុកជាបងប្អូនញាតិមិត្ត ។ សមជាតួអង្គក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ទោះបីសមស្រលាញ់ការងារណាស់ ហើយដោយសារសេចក្ដីស្មោះត្រង់ក្នុងរូបភាពជាកសិករថ្មីនេះ សមត្រូវបានប្រជារាស្រ្ដ ក្នុងភូមិស្រលាញ់រាប់អាន ស្ដាប់បង្គាប់ដោយចាត់ទុកសមជាមេកោយរបស់គេ ។ រឺឯ រាជរដ្ឋាភិបាល ក៏ពេញចិត្ត និងសរសើរសមណាស់ ហើយផ្ដល់រង្វាន់ព្រមទាំងគ្រឿងឥស្សរិយយសផ្សេងៗ ។ មិនយូរប៉ុន្មាន សមត្រូវបានប្រជារាស្រ្ដ បោះឆ្នោតជ្រើសតាំងឲ្យធ្វើជាប្រធានគណៈកម្មការកងឃុំទៀត។
សរុបសេចក្ដីមកកាងារគឺជាឃាំ្លងប្រាក់ជាកត្តាដ៏សំខាន់មួយ ដែលធ្វើឲ្យមនុស្សរស់នៅក្នុងភាពសុខសាន្ដ និងសេចក្ដីថ្លៃថ្នូរដូចបានលើករៀបរាប់ និងបញ្ជាក់ខាងលើពិតប្រាកដមែន ។
បំនងស្រាយរួចមកនេះគំហើញថា គំនិតប្រធានចង់អប់រំសង្គមមនុស្សឲ្យយកចិត្តទុកដាក់លើការងារ ហើយចូលរួមអនុវត្តឲ្យបានខ្លាំងក្លា និងមិនត្រូរមើលស្រាលការងារឡើយ ។ ដូចនេះ យើងជាសិស្សគប្បីយល់អំពីតំលៃនៃការងារ ហើយដើម្បីទទួលបានលទ្ធផលល្អ យើងត្រូវអនុវត្តឲ្យបានស្របទៅតាមទ្រឹស្ដីមនសិការការងារ ដែលមានលក្ខណៈប្រាំប្រការ គឺសមត្ថភាពពិសោធន៍ ឧបនិស្ស័យ ភាពស្រលាញ់ការងារ និង សីលធម៌ កុំឲ្យខ្វះខាតប្រការណាមួយឲ្យសោះ ។