ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ
សេដ្ឋកិច្ចមកកម្ពុជាធ្លាប់បានទទួលរងគ្រោះ ព្រោះតែកាអូសបន្លាយនែសង្រ្គាមរាំរ៉ៃ អស់ជាង២ទសវត្សមកហើយ ។ បច្ចុប្បន្នកម្ពុជាបានមកដល់សម័យមួយ គឺយុគស្ដារ ស្ថាបនា និងអភិវឌ្ឍន៍ជាតិឡើងវិញក្រោមនយោបាយវិមជ្ឈការ ។ ក្នុងវិស័យដែលខ្សត់តំលៃខ្ពស់ ចំពោះវិស័យសេចរណ៍ថា វិស័យទេសចរណ៍ គឺជាវិស័យឧស្សាហកម្មគ្មានផ្សែង ។
តើវិស័យទេសចរណ៍គឺជាវិស័យឧស្សាហកម្មគ្មានផ្សែងដូចម្ដេចខ្លះ ?
ពាក្យថា វិស័យទេសចរណ៍ សំដៅយកវិស័យសង្គមមួយ ដែលមានការទំនាក់ទំនងនឹងការធ្វើដំណើរកំសាន្តក្នុងស្រុក រឺការដើរលេងកំសាន្ដក្ន្ងងប្រទេស ។ ចំណែកឯវិស័យឧស្សាហកម្មវិញនោះគឺជាវិស័យសង្គមមួយទៀតដែលទាក់ទងទៅនឹងការកំសាន្ដរោងចក្រ សហគ្រាស ដើម្បីផលិតឧបករណ៍ប្រើប្រាស់គ្រប់យ៉ាង ។ មិនដែលកំណត់ដោយប្រធានខាងលើមានអត្ថន័យជាការប្រៀបប្រដូចវិស័យទេសចរណ៍ទៅនឹងវិស័យឧស្សាហកម្មមួយ ដែលគ្មានការដុតបង្ហុយផ្សែង ។
ក្នុងចលនាអភិវឌ្ឍន៍ សង្គមជាតិពីទុរគតភាពទៅកាន់សំបូរភាព បានធ្វើអោយគេរកឃើញពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលត្រូវបានសគេចាត់ទុកដូចជា វិស័យឧស្សាហកម្មគ្មានផ្សែងមួយ ។ បើគេនិយាយពីឧស្សាហកម្មនោះ គេត្រូវនិយាយអំពីការស្ថាបនារោងចក្រ ការប្រើប្រាស់ប្រេងឥន្ធនៈ សំរាប់ដុតបង្ហុយផ្សែង ដើម្បីអាចផលិតបាននៅសំភារៈបរិភា្ខ ឧបករណ៍យន្តនិងឧបករណ៍គ្រប់ប្រភេទ ហើយដែលឧបករណ៍ទាំងនោះអាចបញ្ចេញយកទៅលក់នាំមកវិញនូវថវិកា ។ ប៉ុន្តែវិស័យ ទេសចរណ៍ត្រូវបានគេធ្វើឧបមានវិធី ដូចជា ឧស្សាហកម្មមួយ ដែលមិនចាំបាច់សង់រោងចក្រ មិនចាំបាច់ការដុតបង្ហុយផ្សែងឡើយ ។ វិស័យទេសចរណ៍បានផ្តល់ឲ្យខ្មែរនៅនូវផលលាភដ៏ច្រើនលលើសលប់បំរើឲ្យសេដ្ឋកិច្ចគ្រួសារផង និងសេដ្ឋកិច្ចជាតិផងដែរ ។ ចំពោះសេដ្ឋកិច្ច គ្រួសារខ្មែរនីមួយៗអាចប្រមូលបានផលលាភវិស័យទេសចរណ៍ តាមរយៈការលក់ដូរចំនីចំនុក វត្ថុអនុស្សាវរីយ៍ វត្ថុសិល្បៈ ចំលាក់ខ្មែរដែលជាផលិកតផលចេញពីសិប្បកម្មគ្រួសារ ។ ខណៈដែលវិស័យទេសចរណ៍ពិសេស គឺបរិមាណភ្ញៀវ ទេសចរណ៍មានការកើតឡើង នោះសំណង់ សណ្ឋាគារ ភោជនីដ្ឋាន ផ្ទះសំណាក់ អាហារដ្ឋាន... ត្រូវស្ថាបនាបន្ថែមឡើងទៀត ។ គឺនៅពេលនោះហើយ ដែលធ្វើអោយប្រជាជនខ្មែរតាមមូលដ្ឋាននីមួយៗទទួលបានការងារធ្វើ ។ ចំណែកយុវជន ដែលទើបនិងបញ្ចប់ការសិក្សា នៅតាមគ្រឹះស្ថានសិក្សានានាក៏បានទទូលការងារធ្វើតាម សមត្ថភាពរបស់ខ្លួនអាចជាការងាររដ្ឋ រឺអាចជាការងារឯកជន ។ បើយ៉ាងនេះសេដ្ឋកិច្ចគ្រួសារត្រូវបានដោះស្រាយដោយអាចនាំផលចំណូលជាចំណែកជួយចំនាយ បំរើអោយសេដ្ឋកិច្ចត្រូវការរបស់គ្រួសារ ។ ទន្ទឹមនឹងចំណែកសេដ្ឋកិច្ចគ្រួសារខាងលើ សេដ្ឋកិច្ចជាតិក៏បានទទួលផលដូចគ្នាផងដែរ លំហូចូលក្នុងសេដ្ឋកិច្ចជាតិ ប្រព្រឹត្តិទៅតាមពីរករណី គឺការកំណត់តំលៃចូទស្សនា និងការកំណត់អត្រាពន្ធដារ ។ ចំពោះអត្រាតំលៃចូលទស្សនា គេឃើញមានលក្ខណៈខុសៗគ្នាទៅតាមទីកន្លែង ដូចជាបើនៅប្រាសាទអង្គរ ដើម្បីចូលទស្សនាទីនោះ ភ្ញៀវទេសចរណ៍របរទេសម្នាក់ត្រូវបង់តំលៃចូលទស្សនាចំនួនម្ភៃដុល្លាអាមេរិក ។ បើនៅរមណីយដ្ឋានភ្នំគូលែន គេពុំគិតចំនួនមនុស្សទេ តែគេគិតចំនួនរថយន្ដ ដោយរថយន្ដមួយគ្រឿងត្រូវបង់ចំនួនមួយម៉ឺនរៀល ។ បើនៅឧទ្យានជាតិគីរីរម្យទាំងភ្ញៀវជាតិ នឹងភ្ញៀវអន្ដរជាតិ ក្នុងម្នាក់ៗត្រូវបង់តំលៃចូលទស្សនាចំនួនប្រាំមូយពាន់រៀល ។ ប៉ុន្តែបើវិហារព្រះកែវមរកតក្រុងភ្នំពេញវិញ ខ្មែរម្នាក់ត្រូវទិញសំបុត្រចូលទស្សនាក្នុងតំលៃមួយពាន់រៀល តែបើភ្ញៀវបរទេសវិញនោះគឺត្រូវបង់ថ្លៃចំនួនបីដុល្លាអាមេរិក ក្នុងម្នាក់ៗ ។ មួយចំណែកទៀត ប្រាក់ចំណូចូលក្នុងសេដ្ឋកិច្ច ប្រព្រឹត្តិទៅដោយការកំណត់អត្រាពន្ធ គឺជាការដាក់តំលៃពន្ធទៅសេវាកម្មនានា ដែលទាក់ទង់នឹងវិស័យទេសចរណ៍ ដូចជាសេវាកម្ម ដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក ។ ក្រៅពីនេះការបង់ពន្ធការត្រូវកំណត់ទៅលើម្ចាស់សេវាកម្ម សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ផ្ទះសំណាក់ និងម្ចាស់អាហារដ្ឋានជាដើម ។
ដូច្នេះបើនិយាយជាសរុបមកឃើញថា វិស័យទេសចរណ៍ត្រូវបានគេប្រដូចទៅ និងវិស័យឧស្សាហកម្មដែលគ្មានផ្សែងត្រូវបានគេប្រដូចទៅនឹងវិស័យឧស្សហកម្ម ដែដលគ្មានផ្សែងព្រោះថា វិស័យនេះអាចឲ្យគេប្រមូលបានផលកំរៃច្នៃជាប្រយោជន៍សេដ្ឋកិច្ចគ្រួសារ និងជាប្រយោជន៍សេដ្ឋកិច្ចជាតិ ដោយមិនចាំបាច់ប្រើប្រាស់រោងចក្រ និងការដុតបំពុលឲ្យបំពាន់ដល់បរិស្ថានឡើយ ។
ពីការបកស្រាយបំភ្លឺចំលើយហើយខាងលើ ធ្វើអោយយើងនៅតែអាចបន្តចាត់ទុកទស្សនៈរបស់ប្រធានថា មានអត្ថន័យ អប់រំដ៏ជ្រាលជ្រៅមួយសំដៅរំលឹកដល់សាធារណៈមតិខ្មែរឲ្យមើលឃើញពីឧត្តមប្រយោជន៍នៃវិស័យទេសចរណ៍របស់ជាតិយើង ។ ផ្នែកតាមគំនិតនេះយើង ដែលជាខេមរៈជនគ្រប់រូបត្រូវសហការស្មារតី ត្រៀកស្មាគ្នាការពារ និងអភិវឌ្ឍន៍ នេះតាមអនុសាសន៍ដែលថា ” សេវាកម្មភ្ញៀវពេញចិត្ត ផលកំរៃ និងបានកើនឡើង “ ។