Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

  សេចក្តីអត្ថាធិប្បាយរតនភ័ណ្ឌនៃស្នាដៃអក្សរសិល្ប៍ទំនើបបុរាណទាំងឡាយវាគឺជាកំនប់ទ្រព្យដ៏មហាសាល ដែលបានចូលរួមចំនែកក្នុងការទ្រទ្រង់នូវសម្បត្តិវប្បធម៌ អរិយធម៌ផ្នែកអក្សរសាស្រ្ត អក្សរសិល្ប៍ជាតិអោយនៅគង់វង្ស។ ចំនែកអត្ថបទអក្សរសិល្ប៍រឿងសុវណ្ណសាមរបស់អ្នកនិពន្ធយើងលោកបានចូលជ្រៅទៅក្នុងតថភាពនៃសង្គមការណ៍ដោយបានលើកយកនូវការដឹងគុណរបស់បុត្រធីតាទាំងឡាយ ចំពោះមាតាបិតា។ អាស្រ័យហេតុនេះហើយ ទើបបានជាមានមតិមួយបានលើកឡើងថាកូនដែលដឹងនិងតបគុណមាតាបិតាត្រូវទទួលបានអនិសង្សនិងកតញ្ញ។

     តើមតិខាងនេះមានខ្លឹមសារនិងអត្ថន័យយ៉ាងដូចម្តេចខ្លះ?
     ដើម្បីបានជាជំនួយដល់ការបកស្រាយបញ្ហារបស់ប្រធានខាងលើ ប្រកបទៅដោយតម្លាភាព ដែលអាចទទួលយកបាននោះ យើងគួរគប្បីយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន ដូចជាពាក្យតបគុណ
មានន័យថាដឹងគុណ សងគុណ ឬគុណណូបការៈ។ ដូចនេះប្រធានខាងលើមានន័យថាកូនដែលចេះដឹងគុណចំពោះមាតាបិតាត្រូវទទួលបានអនិសង្សកតញ្ញូ។ជាទូទៅនៅក្នុងសង្គមវាពោរពេញទៅដោយក្រុមមនុស្សរស់នៅយ៉ាងច្រើនអនេក ដែលបង្កើតបានជាបញ្ហាចំរូងចំរាស់ដ៏ច្រើនអន្លើ ក្នុងការដោះស្រាយមិនចេះចប់ មិនចេះហើយ បញ្ញាមួយទៀតបានពន្លេចខ្លួនឡើង នេះដោយសារតែគំនិតរបស់មនុស្ស មនុស្សមានការត្រិះរិះពិចារណាដឹង ដឹងអាក្រក់ ពិសេសចេះតបគុណចំពោះមាតាបិតា ដែលបានចិញ្ចឹមបីបាច់ថែរក្សា ពរពោះអស់រយៈពេល ៩ខែ១០ថ្ងៃ ដោយសេចក្តីអំនត់រហូតដល់ធំដឹងក្តី ចំពោះកូនៗពេលចំរើនវ័យនៃការត្រិះរិះពិចារណា ក៏រមែងតែងតែរំលឹកនឹកគុណដល់មាតាបិតា ដោយឆ្លើយតបតាមរយៈនៃការខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីធ្វើជាកិច្ចឆ្លើយតប ព្រមទាំងអនុវត្តន៍អំពើណា ដែលជាកុសលធ្វើអោយ លោកសប្បាយរីករាយក្នុងផ្លូវចិត្ត។ យ៉ាងណាមិញ បើយើងពិនិត្យទៅក្នុងអត្ថបទអក្សរសិល្ប៍រឿងសុវណ្ណសាមរបស់អ្នកនិពន្ធសម័យបុរាណបានបង្ហាញអោយយើងឃើញថា សុវណ្ណសាមជាកូនកតញ្ញូ ដឹងគុណមាតបិតា តួយ៉ាងដូចជានៅពេលលោកទាំង២ត្រូវពិការភ្នែកដោយពស់ព្រួសពិសដាក់ សុវណ្ណសាមនៅមើលថែរក្សាមាតាបិតាដោយកាយវិការទន់ភ្លប់គក់ច្របាច់ដោយដៃថ្នមៗ ដើរស្វែងរកបេះផល្លាយកទៅទំនុកបំរុងមាតាបិតា មិនអោយខ្លះ បន្ទាប់មកសុវណ្ណសាមបានយកក្អមទៅដងទឹកយកមកអោយមាតាបិតាមុជជំរះកាយអំពើជាកុសលរបស់សុវណ្ណសាមចំពោះអ្នកមានគុណ គេក៏បានទទួលត្រលប់មកវិញនូវគុណដ៏ល្អនេះដូចជាករណីសុវណ្ណសាមទៅដងទឹកនៅស្ទឹងត្រូវបិលយក្សបាញ់ប្រហារអោយក្ស័យជីវិតនៅតាមមាត់ស្ទឹងតែដោយអំនាចនៃកុសលនោះ បានធ្វើអោយព្រះឥន្ទ្រាធិរាជ មានទឹកចិត្តអាណិតអាសូរដល់សុវណ្ណសាម ក៏ប្រោសដោយទឹកអម្រឹតអោយគេបានរស់មានជីវិតឡើងវិញ ត្រង់ចំនុចនេះវាគឺជាសក្ខីភាពមួយ ដែលបានឆ្លុះបញ្ចាំងអោយយើងឃើញថាបុគ្គលណាក៏ដោយអោយតែចេះដឹងគុណចំពោះមាតាបិតា បុគ្គលនោះនឹងទទួលបានសេចក្តីសុខព្រមទាំងមាន ព្រមទាំងបានការជ្រុំជ្រែងពីអ្នកដទៃត្រលប់មកវិញ តួរយ៉ាងតាមការសិក្សាអត្ថបទអក្សរសិល្ប៍រឿងកុលាបប៉ៃលិន របស់អ្នកនិពន្ធញ៉ុក ថែម បានអោយយើងឃើញថា ចៅចិត្រជាកូនកតញ្ញ ដឹងគុណឪពុកម្តាយតាមរយៈការមើលថែទាំជំងរបស់ឪពុករហូតដល់ពេលស្លាប់ ទីបំផុតនៅពេលជើម
ជាពុកស្លាប់ទៅ ចៅចិត្រត្រូវលោកម្លាំងរតនៈសម្បត្តិ ផ្គត់ផ្គង់បីបាច់ថែរក្សានេះហើយ ដោយសារតែផល្លាអនិសង្ស ដែលចៅចិត្តធ្វើចំពោះឪពុកកាលពីអតីតកាល ចំនុចនេះវាជាកាសិនសាក្សីមួយដែលសរបញ្ជាក់អោយយើងឃើញជាក់ស្តែងថាបុត្រធីតាទាំងឡាយអោយតែធ្វើអំពើល្អ ដឹងគុណចំពោះមាតាបិតាបុត្រធីតាទាំងនោះនឹងទទួលបាននូវសេចក្តីចំរុងចំរើនជាកិច្ចឆ្លើយតបមកវិញ តួយ៉ាងតាមការសិក្សាអត្ថបទអក្សរសិល្ប៍រឿងវេស្សន្តររបស់អ្នកនិពន្ធសម័យពុទ្ធកាលបានបង្ហាញអោយយើងឃើញថាជាលីគ្រឹស្នាគឺជាអ្នកដែលបានធ្វើអំពើល្អជួយបំពេញទានបារមីអោយព្រះបិតាទីបំផុតត្រូវបានព្រះឥន្ទ្រាធិរាជជួយពង្វាងផ្លូវអោយមកនគរព្រះអយ្យកោរព្រះអយ្យការ បានយល់អោយមានជីវិតឡើងវិញ ប្រកបដោយសេរីភាព ព្រមទាំងប្រទាននូវទ្រព្យសម្បត្តិ និងព្រះអយ្យកោរព្រះអយ្យការរៀបចំអភិសេកអោយឡើងសោយរាជសម្បត្តិជំនួសព្រះអង្គទៅថ្ងៃអនាគត នេះដោយសារតែចំហាយនៃកុសលធម៌។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login