ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បន្ទាប់ពីបាត់បង់ទឹកដីដើមកំណើតជនជាតិចាមបានភៀសខ្លួនទៅរស់នៅប្រទេសជាច្រើន នៅលើពិភពលោកក្នុងនោះក៏មានកម្ពុជាផងដែរ ។ ជនជាតិចាមច្រើនរស់នៅតាមភូមិនានាខាងជើងនិងខាងលិចរាជធានីភ្នំពេញជាពិសេសក្នុងខេត្តកំពង់ចាម ។ នៅកម្ពុជាជនជាតិចាមបានរក្សាភាសានិងទំនៀមទម្លាប់របស់ពួកគេបានយ៉ាងភ្ជាប់ភ្ជួន ។ កន្លែងខ្លះគេបង្រៀនអក្សរចាមដែរ តួយ៉ាងនៅកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។