ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
តំបន់សេដ្ឋកិច្ចពិសេស សំដៅទៅលើមជ្ឈមណ្ឌលពិសេសសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់ឧស្សាហកម្មទូទៅ និងតំបន់ផលិតកែច្នៃនាំចេញ ។ តំបន់សេដ្ឋកិច្ចពិសេសនីមួយៗត្រូវមានមណ្ឌលផលិតកម្ម និងអាចមានមណ្ឌលផលិតកម្មសេរី មណ្ឌលសេវាកម្ម មណ្ឌលលំនៅដ្ឋាន និងមណ្ឌលទេសចរណ៍ ។
តំបន់សេដ្ឋកិច្ចពិសេស ជាគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងទាក់ ទាញអ្នកវិនិយោគតាមរយៈការអនុគ្រោះពន្ធផ្សេងៗ និងការលើកទឹកចិត្តច្រើនជាងតំបន់ផ្សេងៗទៀត ក៏ដូចជាការផ្ដល់នូវនយោបាយច្រកចេញចូលតែមួយក្នុងការនាំចេញ និងនាំចូល ដោយមានមន្រ្ដីរដ្ឋាភិបាលជាអ្នកផ្ដល់នូវសេវារដ្ឋបាល ។
សព្វថ្ងៃនេះ (២០១៨) ប្រទេសដែលដែលធ្វើការវិនិយោគ លើតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាច្រើនជាងគេគឺ ប្រទេសជប៉ុន ។