ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីពន្យល់៖ មនុស្សទាំងឡាយដែលកើតមកហើយ តែងតែមានមេបាជាអ្នកបង្កើត និងចិញ្ចឹមបីបាច់ ថែរក្សា និងការពារ។ តាមទ្រឹស្តីព្រះពុទ្ធសាសនាបានចែងថា ”មាតាបិតាគឺជាបុព្វទេវា បុព្វាចារ្យ និងជាព្រះរបស់បុត្រធីតា“ 0
តើទ្រឹស្តីនេះត្រឹមត្រូវឬទេ ? ដើម3ជាជំនួយដល់ការបកស្រាយបញ្ហាខាងលើ យើងគួរយល់អត្ថន័យនៃពាក្យ "មាតាបិតា និងបុត្រធីតា" ជាមុនសិនណា។ មាតាបិតា គឺជាឪពុកម្តាយដែលជាអ្នកផ្តល់កំណើតដល់កូន។ បុត្រធីតា គឺកូនប្រុសស្រីនឹងហើយ។ ប្រធានខាងលើមានន័យថា មាតាបិតាគឺជាបុព្វទេវា ជាគ្រូ និងជាព្រះសំរាប់កូន។ មាតាបិតាជាបុព្វទេវានៃបុត្រធីតាមានន័យថា គឺជាទេវតាដើម ដែលផ្តល់កំណើតកើតជាដល់កូនប្រុសស្រី ហើយថែមទាំងចិញ្ចឹមបីបាច់ថែរក្សាអោយកូនមានជីវិតថ្លៃថ្នូរ ល្អប្រពៃ។ ក្រៅពីការចិញ្ចឹមមាតាបិតាផ្តល់នូវភាពកក់ក្តៅជាច្រើនទៀតដូចជាបញ្ជូនកូនអោយសាលារៀនសូត្រយកចំណេះផ្សេងៗ អោយកូនមានឱកាសចូលរួមសកម្មភាពនានាដើម្បីសប្បាយរីករាយក្នុងជីវិត។ ផ្សេងពីនេះមាតាបិតាផ្តល់ក្តីសង្ឃឹមគ្រប់បែបយ៉ាង ដើម្បីអោយកូនរស់នៅបានសុខស្រួល និងមានភាពកក់ក្តៅក្នុងជីវិត។ មាតាបិតាសុខចិត្តរងគ្រោះក្នុងទុក្ខលំបាកវេទនាដោយខ្លួនឯង ដើម្បីអោយកូនបានសុខស្រួល និងមានភាពសុខសាន្ត។ មាតា បិតា ហ៊ានស្លាប់បាត់បង់ជីវិតជំនួសបុត្រធីតា។ ដូចនេះបើគ្មានមាតាបិតា ក៏គ្មានបុត្រធីតា បើគ្មានបុព្វទេវា បុត្រធីតាទាំងឡាយ ក៏ក្មានសេចក្តីសុខចំរើនដែរ។ ឯបុព្វាចារ្យនេះ សំដៅលើអាចារ្យខាងដើម មាតា បិតាគឺជាគ្រូអាចារ្យដែលបាន អប់រំទូន្មាន ប្រៀនប្រដៅកូនចៅអោយខិតខំរៀនសូត្រ ចេះគោរពចាស់ទុំ គ្រូបាអាចារ្យ ចេះធ្វើអំពើល្អ ដោយកាយវាចាចិត្ត គោរពច្បាប់សង្គម និងមិនប្រព្រឹត្តអំពើអាក្រក់ទុច្ចរិតដែលនាំអោយសង្គមស្អប់ខ្ពើម។មិនតែប៉ុណ្ណោះបាននែនាំកូនអោយចេះដឹងគុណ និងតបស្នងសងគុណដល់គ្រូឧបជ្ឃាយាចារ្យ។ ចេះស្រលាញ់ថែរក្សាបងប្អូន ពូជពង្សវង្សត្រកូលផៅសណ្តាន ចេះជួយទុក្ខធុរៈ ញាតិមិត្តមិនរើសអើង និងមិនប្រកាន់វណ្ណៈឡើយ។ សេចក្តីល្អទាំងឡានដែលកូនបានចេះដឹងសុទ្ធសឹងតែ ទទួលបានពីការអប់រំរបស់មាតាបិតាទាំងអស់។ ឯព្រះព្រហ្មមាតាបិតាជាព្រះព្រហ្មយ៉ាងពិតប្រាកដណាស់ សំរាប់បុត្រធីតា ឧបេក្ខា ក្តីមេតា របស់ម៉ែឪចំពោះកូននោះ មានជាអនេក គឺការផ្តល់នូវសេចក្តីស្រលាញ់ ពេញចិត្តដល់កូនគ្រប់ៗរូបស្មើគ្នាឥតមានមន្ទិលសៅហ្មង។ ករុណាការអាណិតអាសូរប្តូរផ្តាច់ របស់មាតាបិតាចំពោះកូន ដោយហ៊ានធ្វើពលីកម្ម ខ្លួនឯងសព្វបែបយ៉ាងដើម្បីអោយកូនបានសុខស្រួល និងមានអនាគតល្អ។ មុទិតា គឺសេចក្តីត្រេកអរ សប្បាយរីករាយ យ៉ាងខ្លាំឥតឧបមារបស់ម៉ែឪ នៅពេលកូនចៅរបស់ខ្លួនទទួលបានសេចក្តីសុខចំរើនរុងរឿង។ ឧបេក្ខា គឺជាការប្រមើលមើល ដ៏វែងឆ្ងាយទាំងផ្លួវកាយចិត្តបញ្ញាស្មារតី របស់មាតាបិតា ក្នុងគោលបំណងចង់អោយបុត្រធីតារបស់ខ្លួនមានចំណេះដឹងខ្ពស់ មានកិត្តិយស មានបុណ្យស័ក្តិធំ មានទ្រព្យសម្បត្តិមហិមា មានគេស្រលាញ់រាប់អាន គោរពកោតខ្លាច និងជាមនុស្សសំខាន់សំរាប់សង្គម។ដោយអំណាចនៃព្រហ្មវិហារធម៌នេះ លោកជាមាតាបិតាខំព្យាយាមស្វែងរក ទ្រព្យសម្បត្តិអោយបានច្រើន សំរាប់ទុកជួយឧបត្ថមដល់បុត្រធីតា។ ទោះបីជាប្រទះនិងសេចក្តិក្រលំបាកវេទនាយ៉ាងណាក៏ដោយ ក៏លោកនៅតែប្រឹងប្រែងព្យាយាម ជួយឧបត្ថមបុត្រធីតា របស់ខ្លួនតាមលទ្ធភាពដែលមាន។ សរុបសេចក្តីមានតាបិតាពិតជា ទេវតាដើមដំបូង និងជាព្រះព្រហ្មសំរាប់បុត្រធីតាពិតមែន។
ប្រធានបទខាងលើពិតជាត្រឹមត្រូវល្អ ព្រោះបានអប់រំមនុស្សអោយដឹង ពីគុណ និងចេះតបស្នងសងគុណចំពោះមាតាបិតារបស់ខ្លួន។ ដូចនេះក្នុងនាមជាខេមរបុត្រទាំងអស់គប្បីចេះ គោរពស្តាប់បង្គាប់ម៉ែឪ ខិតខំរៀនសូត្រ កុំធ្វើអោយលោកពិបាកព្រោះតែយើង៕