ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ៖ មនុស្សគ្រប់រូប និងគ្រប់សញ្ជាតិតែងតែស្រលាញ់ សេរីភាព ចង់បានយុត្តិធម៌ ចៀសវាងការគាបសង្កត់ ជិះជាន់ ទើបទទួលបានសកម្មភាពនេះ មនុស្សតែងតែរើបំរះប្រឆាំងតបដោយខានមិនបាន។
ដោយយល់ឃើញបែបនេះហើយ ទើបមានទស្សនៈលើកឡើងថា "ទីណាមានការជិះជាន់ ទីនោះមានការរើបំរះ"។
តើទស្សនះនេះមានអត្ថន័យយ៉ាងដូចម្តេច?
ដើម្បីកែខៃបញ្ហាខាងលើអោយងាយយល់យើងគប្បីយល់ពាក្យ ” ការជិះជាន់ និងការរើបំរះ "ជាមុនសិន “។
ការជិះជាន់ គឺជាការគាបសង្កត់គេងប្រវ័ញ្ជផ្សេងៗ ឯការរើបំរះ គឺជាការតស៊ូប្រឆាំង ដើម្បីរកសន្តិភាព មកវិញ។ មតិរបស់ប្រធានខាងលើមានន័យថា គ្រប់ទីកន្លែង និងពេលវេលាដែលមានការជិះជាន់ សង្កត់សង្កិន តែងតែមានការប្រឆាំងតស៊ូរើបំរះទាមទា មកវិញនូវយុត្តិធម៌។
ជាក់ស្តែងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត មនុស្សម្នាក្នុងដែនកម្ពុជា រដ្ឋទាំងមូល បានរស់រងទុក្ខវេទនា ក្រោមអំពើជិះជាន់កេងប្រវ័ញ្ជ យ៉ាងព្រៃផ្សៃបំផុត។ មនុស្សម្នាសុទ្ធតែរស់ក្រោមអំណាចដ៏សាហាវ ឃោឃៅរកទីបំផុតគ្មាន របស់អង្គការដ៏មហាប្រល័យមួយនោះ បើអង្គការថា យ៉ាងណាពលរដ្ឋទាំងអស់ត្រូវតែធ្វើយ៉ាងនោះ ដោយគ្មានការប្រកែកតវា។ ដោយអំពើជិះជាន់ទាំងផ្លូវកាយ ចិត្តគំនិត ស្មារតីនិងជីវិតបែបនេះហើយ ទើបធ្វើអោយមានចលនារើបំរះយ៉ាងខ្លាំងក្លាកើតឡើង។ ចុងក្រោយរបបដែលអង្គការរបស់ពួកគេបាន អួតថាជារបបមហាអស្ចារ្យ មហាលោតផ្លោះ នោះត្រូវបានកំទេចចោលទាំងស្រុង ដោយកំលាំងតស៊ូរើបំរះ ពីសំណាក់ប្រជាជន។ ផ្សេងពីនេះ របបអ៊ីទ្លែនៃប្រទេសអាឡឺម៉ង់ដែលកសាង និងសាបព្រោះមហាវិនាសកម្ម ជិះជាន់ឈ្លានពាន ទៅលើប្រទេសដ៏ទៃ ក៏ត្រូវបានបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមអំណាចនៃការតស៊ូ ប្រឆាំងរបស់មនុស្សដែលត្រូវការសេរីភាព។ ម្យ៉ាងវិញទៀតក្នុងអក្សរសិល្ប៍ខ្មែរ រឿងភូមិតិរច្ឆាន ប្រជាជនខ្មែររស់រងក្រោមគំនាប របស់ពួកអាណានិគមនិយមបារាំងយ៉ាងល្វីងជូចត់បំផុត។ ពួកបារាំងនេះបានជិះជាន់កេងប្រវ័ញ្ជ ប្រកបដោយអំពើអយុត្តិធម៌ និងគ្មានមនុស្សធម៌ មកលើខ្មែរដែលជាជនជាតិម្ចាស់ស្រុក។ អំពើនេះបានធ្វើអោយប្រជាជនមានកំហឹង ពុះកញ្រ្ជោលឡើងបង្កើតបាន ជាភ្លើងកំហឹងតស៊ូ រើបំរះយ៉ាងខ្លាំងខ្លាវាយតបទៅលើពួក អាណានិគមនិយមបារាំង និងបក្សពួកដោយគ្មានញញើតដៃឡើយ។ ដោយមូលហេតុនៃការរើបំរះនេះ ធ្វើអោយពួកបារាំងទាល់ច្រក ទទួលរងនូវបរាជ័យយ៉ាងអាម៉ាស ហើយក៏ប្រគល់សិទ្ធិសេរីភាពជូនដល់កម្ពុជាវិញ។ពេលនេះប្រទេសកម្ពុជាទាំងមូល បានទទួលជោគជ័យប្រកបដោយសិទ្ធិសេរីភាពពេញលេញ បរិបូរហើយ បានក្លាយជាប្រទេសដែលមានឯករាជ្យ លេងស្ថិតក្រោមក្រញាំដៃបីសាចបារាំងសេសភ្នែកសទៀតហើយ។
សរុបសេចក្តីមក គ្រប់ទីកន្លែងដែលមានការជិះជាន់ ដល់ការរស់នៅ មនុស្សអោយទទួលអយុត្តិធម៌ ទីនោះតែងតែទទួលបាននូវការតស៊ូ ប្រឆាំងរើបំរះ តបវិញជាក់ជាមិនខាន។
ដូច្នេះមតិរបស់ប្រធានខាងលើពិតជាត្រឹមត្រូវ ព្រោះបានអប់រំដល់មនុស្សអោយចេះតស៊ូរើបំរះ ពីការជិះជាន់ និងអោយចេះរស់នៅចុះសំរុងគ្នា មិនបៀតបៀនគ្នាដោយអំពើអាក្រក់។ ដូចនេះកុលបុត្រកុលធីតាខ្មែរ ទាំងអស់គប្បីចេះរួបរួមសាមគ្គីដើម្បីបំបាត់រាល់អំពើជិះជាន់ផ្សេងៗ ពីសំណាក់ពពួកមនុស្សអាក្រក់៕