Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

    សេចក្ដីអធិប្បាយ៖  ក្នុង​សង្គម​រស់​នៅ​អ្នក​ជា​ឪពុក​ម្តាយ អាណាព្យាបាល តែង​តែ​ចង់​អោយ​កូន​ចៅ​របស់​ខ្លួន រស់​នៅ​បាន​សម្បូរ​សប្បាយ មាន​សេចក្តី​សុខ​សុភមង្គល។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​មាន​មតិ​មួយ​ពោល​ថា "ធ្វើ​ស្រែ​អោយ​មើល​ស្មៅ ទុក​ដាក់​កូន​ចៅ​អោយ​មើល​ផៅសណ្តាន " ។
    តើ​មតិខាង​លើ​នេះ​អត្ថ​ន័យ​ខ្លឹម​សារ​ដូច​​ម្តេច​ខ្លះ? ទាក់​ទង​និង​ការ​រស់​នៅ​របស់​មនុស្ស។
ដើម្បី​ជា​ជំ​នួយ​ដល់​ការ​ដោះ​ស្រាយ​បញ្ហាខាង​លើ យើង​កប្បី​យល់​អត្ថន័យ​នៃ​​សំ​នួន​ពាក្យ​ ” មើល​ស្មៅ ទុក​ដាក់​កូន​ចៅ ផៅ​សណ្តាន “ ជា​មុន​សិន។    "មើល​ស្មៅ"​ មាន​ន័យ​ថា អោយ​ចេះ​បេះ​បោច​ស្មៅ​វល្លិ៍ចេញ​ពី​ដំ​ណាំ​ដែល​បាន​ដាំដុះ។ "ទុក​ដាក់​កូន​ចៅ"​ សំ​ដៅ​លើ​ការ​ផ្សំ​ផ្គុំកូន​ចៅ​ អោ​យ​មាន​គូស្រករ ប្តី​ប្រ​ពន្ធ។ "ផៅ​សណ្តាន" គឺ​សំ​ដៅ​ទៅ​លើ​ពូជ​អំបូរ សាច់​សា​លោ​ហិត។
    ប្រ​ធាន​បទ​ខាង​លើ​មាន​ន័យ​ថា ក្នុង​ការ​ធ្វើ​ស្រែ​ចំ​ការ​របស់​ប្រ​ជា​កសិករ ត្រូវ​តែ​ចេះ​ពិនិត្យ ថែ​ទាំ​ដំណាំ​សំណាប​សន្ទុង ដោយ​ដក​ស្មៅ​ឬ​បោច​វល្លិ៍ស្បាស់​ផ្សេងៗ ចេញ​ពី​ដំ​ណាំ ឯការ​រៀប​ចំ​កូន​ចៅ អោយ​មាន​ប្តី​ប្រ​ពន្ធ គប្បីពិនិត្យ​អោយ​បាន​ច្បាស់ ពី​ប្រ​វត្តិ​ពូជ​អំបូរ កូន​ប្រុស​ឬ​ស្រី​ម្ខាង​ទៀត។
    ពាក្យ​ "ធ្វើ​ស្រែ​អោយ​មើល​ស្មៅ" នៅ​ទី​នេះ​មិន​មាន​ន័យ​ថា អោយ​យើង​អង្គុយ​មើល​ស្មៅ ឬល្បាស់​ផ្សេង​ៗ​ដែល​ដុះជា​មួយ​ស្រូវ​នោះ​ទេ គឺ​សំដៅ​លើការ​ឧស្សាហ៍​ព្យាយាម មើល​ថែ​ដំណាំ ដាំដុះ ឬស្រូវ​ស្រែ​ចំ​ការ​របស់​ខ្លួន ដោយ​ចេះ​បេះ​បោច វល្លិ៍​ល្បាស់ និង​ស្មៅ​ចេញ​ ទើប​ដំ​ណាំ ឬ​ស្រូវ​របស់​យើង​វា​អាច​ដុះ​លួត​លាស់​បាន​ល្អ និង​ផ្តល់​ផល​​ប្រ​យោជន៍ ជា​ផ្លែ​ផ្កា​ច្រើន​ជា​ទី​គាប់​ចិត្ត។ ប្រ​សិន​បើ​យើង​ខ្ជិល​ច្រ​អួស​មិន​មើល​ថែ​ថួន​ដំណាំ ដែល​បាន​ដាំ​ហើយ​នៅ​ទេ ទុក​អោយ​ស្មៅ​ដុះ លាយ​ឡំ​ជា​មួយ​គ្នា​នោះ ដំ​ណាំទាំង​ឡាយ​របស់​យើង​ ពិត​ជា​វិនាស​ អន្តរាយ មិន​បា​ន​ផ្តល់​ផល​ប្រ​យោជន៍ អ្វី​បន្តិច​សោះ​ឡើយ ហើយ​ថែម​ទាំង​ធ្វើ​អោយ ខាត​កំ​លាំង​និង​ពេល​វេលា ក្នុង​ការ​ដាំទៀត​ផង។ សរុប​មក​ក្នុងការ​ធ្វើ​ស្រែ​ចំការ ច្បារ​ដំណាំផ្សេងៗ គប្បី​ចេះ​ថែរក្សា ស្រោច​ទឹក​ដាក់​ជី ហើយ​ថែម​ទាំង​ចេះ​ការ​ពារ បោច​ស្មៅ​ល្បាស់​ចេញ​ទៀត​ផង ទើប​ប្រ​សើរ។ ឯឃ្លាចុង​ក្រោយ ” ទុក​ដាក់​កូន​ចៅ​អោយ​មើល​ផៅ​សណ្តាន “ មាន​ន័យ​ថា ការ​រៀប​​ចំ​ទុក​​ដាក់​កូន​ចៅ​អោយ​មាន​ប្តី​ប្រ​ពន្ធ អ្នក​ជា​មេបា មាតា​បិតា អាណាព្យា​បាល ត្រូវ​តែ​ពិនិត្យ​តាម​ដាន យ៉ាង​ម៉ត់ចត់ អំ​ពី​ពូជ​អំ​បូរ ញាតិ​ផៅ​សាវតា​ របស់​កូន​ប្រុស​ស្រី​ម្ខាង​ទៀត ដែល​បំ​រុង​ទុក​ដាក់​អោយ​បាន​គ្នា​ជា​គូ​គាប់។ ការ​ធ្វើ​បែប​នេះ​គឺ​ជា កត្តា​សំ​ខាន់​បំ​ផុត សំ​រាប់​កំ​ណត់​វាសនា កូន​របស់​ខ្លួន អោយ​បាន​រស់​នៅ​ក្នុង​សេច​ក្តី​ថ្លៃ​ថ្នូរ និង​មាន​សុភមង្គល់។ ខ្លឹម​សារ​នៃ​ការ​អង្កេត​ពិនិត្យ គឺ​សំ​ដៅ​លើ​ទឹក​ចិត្ត​ អាកប្ប​កិរិយា មិន​សង្កត់​ធ្ងន់​លើ ជីវ​ភាព​ក្រ​ ឬមាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​បើ​មេបា អាណាព្យាបាល ធ្វេស​ប្រ​ហែស​មិន​បាន​ពិ​ចារ​ណា លើ​បញ្ហា​នេះ​ទេ កូន​ប្រុស​ស្រី​របស់​ខ្លួន​ពិត​ជា មិន​បាន​សុខ​ឡើយ ពោល​គឺ នឹង​ទទួល​បាន​ភាព​អវិជ្ជ​មាន គ្មាន​សុភមង្គល ជួប​ភាព​កំ​សត់​ ក្រ​លំ​បាក នៅ​ថ្ងៃ​មុខ​ជាក់​ជា​មិន​ខាន។ រួម​សេច​ក្តី​មក​ការ​រៀម​ចំ​កូន​ចៅ​អោយ​មាន គូស្រករ គប្បី​ពិនិត្យ​អោយ​បាន​ល្អិត​ល្អន់ និង​ចេះ​ស្វែង​យល់​ពី​ទឹក​ចិត្ត​ របស់​កូន​ប្រុស​​ស្រី​ផង​ដែរ ទើប​ល្អ មិន​មាន​ភាព​ខក​ខាន​ និង​ស្តាយ​ក្រោយ។
    ជា​រួម​មក​ឆ្លង​កាត់​តាម​ការ​បក​ស្រាយខាង​លើ​ឃើញ​ថា ប្រ​ធាន​បទ​នេះ​ពិត​ជា​ត្រឹម​ត្រូវ និង​មាន​អត្ថ​ន័យ​ទូលំ​ទូលាយ សំ​រាប់​អប់​រំ​ទូន្មាន​ប្រៀន​ប្រ​ដៅ កូន​ខ្មែរ ជំ​នាន់​ក្រោយ​ៗ​អោយ​យល់​ដឹង​បាន​ច្បាស់​លាស់ អំ​ពី​របៀប​របប​រស់​នៅ ដែល​នាំ​អោយ​ទទួល​បាន សេចក្តី​សុខ​សុភមង្គល ចៀស​វាង​ភាព​ល្ងង់​ខ្លៅ គិត​ខុស​ដែល​នាំ​អោយ​វិនាស ដល់​ខ្លួន​ឯង​ព្រម​ទាំង​ក្រុម​គ្រួសារ ទៀត​ផង។
    ដូច​នេះ​ខេមរបុត្រ​ទាំង​ឡាយ គប្បី​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​រៀន​សូត្រ​ ដើម្បី​ទទួល​ចំណេះ និង​បំនិន​ ក៏​ដូច​ជា​បទ​ពិ​សោធ ផ្សេងៗ ទុក​ខ្លួន​សំ​រាប់​ជា​ទុន ក្នុង​ការ​កំ​ណត់​វាស​នា​របស់​ខ្លួន ព្រម​ទាំង​កូន​ចៅ​និង​ក្រុម​គ្រួសារ៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login