Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្ដីអធិប្បាយ

          នៅក្នុងសកលលោកយើងនេះ មិនថាប្រទេសណាឬប្រទេសណាទេ រមែងតែងតែមានសាសនា ជាមាគ៍ាសម្រាប់ជាការប្រតិបត្តិរបស់មនុស្ស​ ។​ វាក៍ជាតម្រូវការមួយចាំបាច់ចំពោះការផ្ដល់សេចក្ដីសង្ឃឹម សេចក្ដីសុខសម្រាប់មនុស្សដោយមិនអាចខ្វះបានឡើយ ។ ទាក់ទងនិងបញ្ហានេះយើងឃើញមានមតិពីរលើកឡើងថា “ សាសនា ជាប្រភពនៃសេចក្ដីសុខ “ ឯមតិមួយទៀតយល់ថា “​ វិទ្យាសាស្រ្ដទេជាប្រភពនៃសេចក្ដីសុខ “ ។ តើសាសនា ឬវិទ្យាសាស្រ្ដដែលជសាប្រភពនៃសេចក្ដីសុខ ?

          ដើម្បីជាប្រទីបក្នុងការពិភាក្សា យើងគួគប្បីយល់ន័យនៃ ពាក្យមួយចំនួនដូចជា សាសនា ប្រភពសេចក្ដីសុខ និងវិទ្យាសាស្រ្ត​ ។ សាសនា សំដៅលើពាក្យទូន្មានប្រៀនប្រដៅអប់រំមនុស្ស ស្វែងរកសេចក្ដីសុខ សុភមង្គល ដោយវៀរចាកអំពើ បាប បែរស្រឡាញ់តែអំពើជាកុសល ។ ប្រភពគឺដើមកំណើត ទីខាងដើម ហេតុដើម ។ សេចក្ដីសុខ ភាពសុខកាយសប្បាយចិត្ត គ្មានហ្មងសៅ សេចក្ដីសុខ គ្មានការក្រែវក្រោធខឹងសំបោរ ឯវិទ្យាសាស្រ្ដ ជាអង្គរពុទ្ធិមួយដែលជាមានលក្ខណះផ្ទៀងផ្ទាត់មានលក្ខណះជាប្រពន័្ធ និង មានលក្ខណះប្រាកដ ឬជាកម្ពីរគ្រាប់វិជា្ជផ្សេងៗ ឬវិជ្ជាដែលគេរកដោយការលៃផ្សំ មានការផ្សំធាតុជាដើម ។ តាមកំនិត” សាសនាជាប្រភពនៃសេចក្ដីសុខគឺ មានន័យថា សាសនា ឬពាក្យទូន្មានប្រៀនប្រដៅអប់រំ ជាដើមចម ជាដើមកំណើត ឬជាហេតុនាំអោយមានសេចក្ដីសុខសប្បាយចិត្ត គ្មានសេចក្ដីហ្មងសៅ ធ្វើអោយអារម្មណ៍ជ្រះថ្លាក្នុងជីវិតរស់នៅ ។

          ជាការពិតណាស់ សាសនា វាជាការភៀនសម្រាប់មនុស្សរាល់គ្នា ដែលធ្វើអោយញៀនញ៉ាម ហើយតែងតែស្រែកហៅរកវាគ្មានស្រាកស្រាន្តឡើយ ។ វាបានផ្ដល់សេចក្ដីសុខដល់មនុស្សពីព្រោះ យើងឃើញហើយថា សាសនាវាជាអ្នកដើរតួនាទីដ៍សំខាន់ជួយធ្វើអោយមានការឯកភាពក្នុងការគ្រប់គ្រងសង្គម វិស័យនយោបាយសង្គមអប់រំចិត្តប្រសើរ ជំនួយដល់ការសិក្សាទាក់ទងនឹងភាសា អក្សរសិល្ប៍ជាចិត្តសាស្រ្តជួយលោងលោមមនុស្ស និងធ្វើឲ្យមនុស្សបាត់ ការឈឺចាប់ទាំងឡាយ។ ជាអ្នកអប់រំមនុស្សឲ្យវៀរចាកនូវអំពើបាប អំពើអកុសលលះបង់នូវសេចក្តីកំណាញ់ចង្អៀតចង្អល់ គំនុំគុំគួន ច្រណែនឈ្នានីស ព្យាបាទគ្នាទៅ វិញទៅមក។ មិនតែប៉ុណ្ណោះ សាសនា ជាប្រភពនៃសីលធម៌ឬគន្លងដ៏ល្អសម្រាប់អប់រំមនុស្សឲ្យមានសេចក្តីថ្លៃថ្នូរ ស្អាត ចិត្តស្លូតបូតសុភាពរាបសា ទន់ភ្លន់ ចេះជួយសង្គ្រោះរវាងគ្នានិងគ្នា បណ្តុះគំនិតស្រឡាញ់ចំពោះអ្វីៗដែលនៅជុំវិញជីវិតរបស់ខ្លួនឯង។ ជាងនេះទៅទៀត សាសនាបានចូលរួមចំណែក ។ក្នុងវិស័យច្បាប់បម្រើដល់មនុស្សខាងអាណាចក្រ ដែលបម្រើដល់ការរស់នៅក្នុងសង្គម។ គឺថាមានសណ្តាប់ធ្នាប់របៀបរៀបរយសុខសន្តិភាព ភាតរភាព ការសន្តោស ប្រោសប្រណី គ្មានការកាប់សម្លាប់ ភ្លើងសង្គ្រាមបង្ហូរឈាមឈ្លានពាន រំលោភបំពានលើគ្នាឡើយ។ មួយវិញទៀត វាក៍បង្ករលក្ខណៈល្អប្រសើរដល់មនុស្ស ពោលគឺ ភាពស្មោះត្រង់ មិនភូតភរ បោកបញ្ឆោត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនមនុស្សបានយល់ពីតួនាទីកាតព្វកិច្ច និងសិទ្ធិរបស់ខ្លួន និងអនុវត្តមាគ៌ារស់នៅរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ និងបាន ជោគជ័យខ្ពស់បំផុត។ តួយ៉ាង សាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដែលមានប្រជាជនប្រមាណជាងកៅសិបភាគរយប្រតិបត្តិនោះ បានផ្តល់ សេចក្តីសុខដល់ពលរដ្ឋខ្មែរគ្រប់រូបតាមរយៈ ការអប់រំ ទូន្មានប្រៀនប្រដៅ ដុសខាត់ផ្លូវចិត្តសង្គមឲ្យកាន់តែស្អាតបរិសុទ្ធិឯវត្តអារាមព្រះពុទ្ធសាសនាវិញជាកន្លែងបើកឱកាសល្អប្រសើរពុទ្ធបរិស័ទក្នុងការពិភាក្សាគ្នាអំពីកិច្ចការដែលជាប្រយោជន៍រួមនោះសាសនាព្រះពុទ្ធ បានចូលរួមក្នុងសកម្មភាពសង្គមកម្ពុជាបានយ៉ាងងាយស្រួល និងជាពិសេសទៅទៀតនោះក្នុងគោលបំណងបម្រើនសេចក្តីដល់មនុស្សយ៉ាងច្រើនវិស័យ ។

រួមសេចក្តីមកមតិថា សាសនា ជាប្រភពសេចក្តីសុខពិត​ជាត្រឹមត្រូវ ម៉្យាងដែរ ។

ទោះបីជាមតិ “សាសនាជាប្រភពនៃសេចក្តីសុខ” ហាក់ដូចជាត្រឹមត្រូវម៉្យាងក៏ពិតមែន ប៉ុន្តែផ្ទុយទៅវិញ អ្នកវិទ្យាសាស្ត្រនិយម មានមតិលើកឡើងថា "វិទ្យាសាស្រ្តជាប្រភាពនៃសេចក្តីសុខ”។ មតិនេះមានន័យថាចំណេះដឹងមានលក្ខណៈជាប្រព័ន្ធអាចផ្ទៀងផ្ទាត់បាន វិជ្ជាផ្សំធាតុផ្សេងៗនោះទេ ដែលជាដើមហេតុនៃសេចក្តីសុខឬមានន័យថាបច្ចេកវិទ្យា សម្ភារៈ ឧបករណ៍...ដែលបង្កើតដោយវិទ្យាសាស្ត្រទេ ដែលជួយដល់មនុស្សឲ្យរស់រានប្រកបដោយសេចក្តីសុខ។ បើយើងក្រឡេកមើលនៅក្នុងពិភពលោកនាសម័យបច្ចុប្បន្ននេះ យើងឃើញយ៉ាងជាក់ច្បាស់ថាវិទ្យាសាស្ត្រកំពុងតែរីកចម្រើនដល់ម្រិតកំពូល ជាហេតុជួយសម្រួលដល់មនុស្សឲ្យរស់នៅបានយ៉ាងស្រណុកសុខស្រួល។ វិទ្យាសាស្ត្រ ដឹកនាំមនុស្សឲ្យស្រឡាញ់សច្ចៈភាពគឺជាការស្រឡាញ់នូវការពិតទូទៅទាំងអស់ មិនធ្វើឲ្យមនុស្សលង់តាមការអូសទាញរបស់អ្នកដទៃបានងាយៗ ឬមិនធ្វើឲ្យជឿគេងាយៗ។ វិទ្យាសាស្តឥតមានជាតិមាតុភូមិ ហើយមានតែគោលដៅដឹកនាំមនុស្សទាំងអស់ទៅរកសេចក្តីសុខតាមផ្លូវកាយ ផ្លូវសម្ភារៈ អាចធ្វើឲ្យមនុស្សយកជ័យជំនះបានលើធម្មជាតិ។ វាជាមធ្យោបាយធ្វើឲ្យលូតលាស់តាមផ្លូវសម្ភារៈ ដើម្បីស្វែងរកនូវភោគទ្រព្យ។ ជាអ្នកផ្តល់នូវអ្វីៗសព្វយ៉ាងចំពោះការរស់នៅរបស់មនុស្ស។ តួយ៉ាង សម្ភារៈប្រើប្រាស់ទំនើបៗដូចជា ឡាន គ្រឿងអលង្ការទូរសព្ទកុំព្យូទ័រ ចំណេះដឹងទាន់សម័យ និងអ្វីៗផ្សេងៗទៀតជាច្រើនបានបម្រើដល់មនុស្សឲ្យមានលក្ខណៈងាយស្រួល។មិនតែប៉ុណ្ណោះ សម័យបច្ចុប្បន្ននេះដោយសារប្រព័ន្ធវិទ្យាសាស្រ្តជឿនលឿន បង្កើតឲ្យមានបច្ចេកវិទ្យាទំនើបៗឧបករណ៍ប្រើប្រាស់ជាច្រើនដូចជា ម៉ាស៊ីនភ្ជួរច្រូតកាត់ស្ទួច...ទាំងអស់នេះហើយដែលសម្រួលឲ្យមនុស្សកាត់បន្ថយការនឿយហត់ និងការប្រើកម្លាំងកាយធ្ងន់ធ្ងរ។ មួយទៀតផ្នែកសុខភាព ក៏វិទ្យាសាស្រ្តបានរួមចំណែកយ៉ាងធំធេងក្នុងការព្យាបាល និងការពារជំងឺបានយ៉ាងសក្តិសិទ្ធ និងរហ័សទៀតផងដូចជាការប្រើឱសថ ការវះកាត់ និងការផ្តល់វ៉ាក់សាំងជាដើម។ ចំពោះផ្នែកអេឡិចត្រូនិច វិទ្យាសាស្ត្របានបង្កើតឲ្យមានសម្ភារៈទំនើបៗដើម្បីបំពេញតម្រូវការប្រើប្រាស់របស់មនុស្ស។ និយាយរួម វិទ្យាសាស្ត្របានធ្វើឲ្យមនុស្សបំពេញការងារមានភាពធូរស្រាល ការធ្វើដំណើរទៅណាមកណាបានលឿនរហ័ស និងស្រណុកកាយ មានសេវាកម្មសុខភាពល្អ មានគ្រឿង ឧបករណ៍ប្រើប្រាស់ល្អៗជួយសម្រួលដល់ការរស់នៅ ទទួលបានភាពងាយស្រួល និងតាមតម្រូវការលើផ្នែកសម្ភារៈ។

ដូចនេះគេថា” វិទ្យាសាស្ត្រ ជាប្រភពនៃសេចក្តីសុខ” មតិនេះ ក៏ត្រឹមត្រូវម្យ៉ាងដែរ។

បើយើងយកមតិទាំងពីរមកធ្វើការវិភាគពិចារណា យើងឃើញថាទាំងសាសនា ទាំងវិទ្យាសាស្ត្រ គឺសុទ្ធតែបានរួមចំណែកធ្វើឲ្យមនុស្សកើតនូវសេចក្តីសុខដូចៗគ្នា។ តែថាសាសនាធ្វើឲ្យមនុស្សសុខខាងផ្លូវចិត្តស្ងប់អារម្មណ៍ចេះស្រឡាញ់គ្នា ជួយគ្នា ស្រឡាញ់កុសល វៀរចាកអកុសល្យនិងហឹង្សាព្រមទាំងគ្មានការរំលោភបំពាន កាប់សម្លាប់ជាដើម។ ឯវិទ្យាសាស្រ្តធ្វើឲ្យមនុស្សរស់នៅប្រកបដោយផាសុខភាព។

ជារួមមក សាសនា និងវិទ្យាសាស្ត្រ មានគុណសម្បត្តិទីទៃពីគ្នាក្នុងការផ្តល់សេចក្តីសុខរបស់មនុស្ស។ ទាំងពីរនេះវាជាតម្រូវការចាំបាច់របស់មនុស្សក្នុងការរស់នៅ ហើយវាបានបំពេញឲ្យគ្នាទៅវិញទៅមក។ មនុស្សត្រូវការភាពស្រណុកកាយ ភាពហ៊ឺហាសំបូរបែបងាយស្រលក្នុងការរស់នៅហើយក៏មិនអាចបោះបង់ចោលជំនឿសាសនាដែលជាមាគ៌ារំលត់ទុក្ខផងដែរ។

ដូចនេះ ដោយហេតុថាសាសនាក៏ប្រភពសេចក្តីសុខ និងវិទ្យាសាស្ត្រក៏ជាប្រភពនៃសេចក្តីសុខនោះយើងគប្បីចេះថែរក្សាស្រឡាញ់គោរពប្រតិបត្តិ សាសនាឲ្យបានខ្ជាប់ខ្ជាប់និងខិតខំសិក្សាស្រាវជ្រាវពង្រឹង ពុទ្ធិសមត្ថភាពរបស់ខ្លួនឲ្យបានខ្លាំងពូកែដើម្បីក្លាយខ្លួនជាអ្នកពូកែ អ្នកវិទ្យាសាស្ត្រមួយរូបក្នុងផ្តល់សេចក្តីសុខដល់ខ្លួនឯង គ្រសារខ្លួន និងសង្គមជាតិរបស់យើងឲ្យមានការអភិវឌ្ឍដូចបណ្តាប្រទេសមួយចំនួននៅលើសកលលោកយើងនេះ ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login