មនុស្ស និងសត្វខុសប្លែកគ្នាត្រង់ ៖
ក. មនុស្ស
- មានបញ្ញាទ្រឹស្តីវិចារណញ្ញាណស្គាល់ខុស ត្រូវ អាក្រក់គុណ ទោស
- មានពលកម្ម ផលិតកម្ម ការអភិវឌ្ឃន៏ សំភារៈស្មារតី
- មានភាសាជាជំនួយសំរាប់ប្រាស្រ័យទាក់ទងគ្នា
- មានវប្បធម៍ អរិយធម៏ ប្រវត្តិសាស្រ្ត
- ទំរង់សរីរាង្គជាពូជមនុស្ស និងជាសភាវៈមានចិត្តស្មុគស្មាញ
- ចេះរស់នៅជាមួយគ្នាជាសង្គមមានច្បាប់
- មានលក្ខណៈសង្គមកម្ម និងតំរូវការសរីរាង្គ
ខ. សត្វ
- មានត្រឹមបញ្ញាប្រតិបត្តិ គ្មានវិចារណញ្ញាណ ( អំពើអសីលធម៍)
- គ្មានពលកម្ម ផលិតកម្ម ការបង្កើតថ្មី ការវិវត្តន៍ទៅតាមបំរែបំរួល ធម្មជាតិ គ្មានវប្បធម៍ អរិយធម៍ និងអក្សរសាស្រ្ត
- មានត្រឹមសញ្ញា សំរាប់ជាមធ្យោបាយទំនាក់ទំនងគ្នា
- រស់នៅជាហ្វូង នៅតាមបែបធម្មជាតិ
- គ្មានចិត្តរស់នៅតាមសភាវៈ និងទំលាប់
- លក្ខណៈធម្មជាតិនិងតំរូវការសរីរៈ ។