មានមូលហេតុពីរដែលនាំអោយយុវវ័យប្រឡូកជាមួយគ្រឿងញៀន ៖
១. កត្តាខ្លួនឯង
- ការចង់សាកល្បង ភាពភ្លើតភ្លើន ចង់សប្បាយ និងអស់សង្ឃឹមនិងរឿងអ្វីមួយ
- ការចូលចិត្តធ្វើតាមនរណាម្នាក់ ឬតាមភាពយន្តវិដេអូ
- អ្នកធ្វើការប្រើកំលាំងខ្លាំង ដូចជាកម្មករនេសាទ សំណង់ ឬអ្នករត់តាក់ស៊ី (ដោយយល់ថាថ្នាំញៀនជួយលើកកម្លាំង) ។
២. កត្តាគ្រួសារ
- ភាពក្រីក្រក្នុងគ្រួសារជាមូលហេតុដែលនាំអោយ យុវវ័យចាកចេញពីផ្ទះស្វែងរកការងារធ្វើ ដែលអាចប្រឈមមុខជាមួយក្រុមអ្នកប្រើគ្រឿងញៀន និងអាចឈានទៅរកការប្រើគ្រឿងញៀនដោយខ្លួនឯងតែម្តង
- ការមិនយកចិត្តទុកដាក់ពីសំណាក់ឪពុកម្តាយ ដែលធ្វើឱ្យកូនខ្លះភាពកក់ក្តៅ ចាកចេញពីគ្រួសារទៅសេពគប់ជាមួយក្រុមប្រើគ្រឿងញៀន
- គ្រួសារដែលមានអំពើហឹង្សាក្នុងគ្រួសារធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ផ្លូវចិត្តរបស់កូនដែលជាកត្តានាំអោយប្រឈមមុខខ្លាំងជាមួយការប្រើគ្រឿងញៀន ។